SUM Place ហាងកាហ្វេលម្អដោយរុក្ខជាតិ អមដោយការច្នៃប្រតិដ្ឋសម្ភារៈធ្វេីដោយដៃ
NEWS 9 months ago SUM Place គឺជាឈ្មោះអាជីវកម្មហាងកាហ្វេមួយត្រូវបានបង្កេីតឡេីងជាផ្លូវការកាលពីចុងឆ្នាំ២០២៣កន្លងផុតទៅនេះ ដែលមានទីតាំងស្ថិតនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជិតស្ថានីយទូរទស្សន៍ CTN)។
ហាងកាហ្វេដែលបានរៀបរាប់ខាងលេីនេះ មិនត្រឹមតែមានបម្រើនូវភេសជ្ជៈជាច្រេីនមុខ តែក៏មានចំណុចទាក់ទាញយ៉ាងច្រេីនគួរឱ្យចាប់អារម្មណ៍ ដែលការតុបតែងដេគ័រហាងមានការច្នៃប្រតិដ្ឋដោយជ្រេីសរេីសបែប Green Space បន្ថែមដោយកូនរុក្ខជាតិជាច្រេីនប្រភេទ ។ ផ្នែកមួយចំនួននៃហាង ត្រូវបានប្រេីប្រាស់ទៅដោយពណ៌ស ដែលកាន់តែមេីលទៅឆ្លុះជាមួយនឹងសម្រស់រុក្ខជាតិស្អាតមួយបែប។ អ្វីដែលកាន់តែពិសេសនោះគឺហាងកាហ្វេ SUM Place ក៏មានដាក់លក់សម្ភារៈប្រេីប្រាស់ រួមមាន ថូ ផេីង ជេីងទម្រ រួមទាំងវត្ថុតាំងលម្អមួយចំនួនទៀតដែលធ្វេីដោយដៃម្ចាស់ហាងផ្ទាល់តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះក៏មានដាក់លក់សម្ភារៈធ្វេីដោយដៃមួយចំនួនទៀតរួមមាន បន្តោងធ្វេីជាឈ្មោះឬអក្សរ ជេីងទម្រខ្លះៗដែលធ្វេីពី Resin របស់ម៉ាក់យីហោ Up to you និងកាបូបស្ពាយធ្វេីពីក្រណាត់ អាចដេរប៉ាក់ឈ្មោះឬរូបដែលអ្នកចូលចិត្ត មកពីម៉ាកយីហោ Lil totee ផងដែរ។
ដូច្នេះ អតិថិជនអាចអញ្ជេីញមកក្រេបរសជាតិកាហ្វេ ហេីយក៏អាចជាវនូវកូនរុក្ខជាតិ ក៏ដូចជាសម្ភារៈធ្វេីដោយដៃមួយចំនួន នៅកន្លែងតែមួយតែម្តង។ ទទួលបានទាំងបទពិសោធន៍ថ្មី បានទាំងជួយគាំទ្រផលិតផលក្នុងស្រុក។ គួរបញ្ជាក់ដែរថា ហាងកាហ្វេ SUM Place បេីកទទួលស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៩ យប់៕
Article by SOUNG SOKSAN