ត្រជាក់ភ្នែកជាមួយតារាជាច្រើនរូប និងកំពូលអភិជនក្នុងឈុតយ៉ាងប្រណីតៗ ដើរលើកម្រាលព្រំក្រហម
NEWS 8 months ago នៅពេលនេះគ្រប់គ្នាកំពុងរង់ចាំយ៉ាងអន្ទះសានូវព្រឹត្តិការណ៍អស្ចារ្យ នៃកម្មវិធី Magnum Premiere Gala Dinner ដែលមានការចូលរួមពីសំណាក់តារាល្បីៗ អ្នកជំនួញធំៗ និងអភិជនជាចច្រើននៅកម្ពុជា។ ជាពិសេសមានតារាតំណាង Magnum រួមទាំង KOLs លំដាប់កំពូលនិងតារាម៉ូដែលតំណាងម៉ាកយីហោជាច្រើនរូបផងដែរ។ ដោយក្នុងនោះរួមមានទាំងតារាជើងចាស់ និងពន្លកសិល្បៈថ្មីៗដែលកំពុងមានប្រជាប្រិយក្នុងប្រទេស។
យ៉ាងណាមិញ Magnum Premiere Gala Dinner ក៏បានបង្ហាញនូវវត្តមានភ្ញៀវកិត្តិយសលើកម្រាលព្រំក្រហមនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency។
ជឿថាអ្នកទាំងអស់គ្នានឹងរំភើបជាមួយព្រឹត្តិការណ៍មួយនេះ ពីព្រោះនេះជាការជួបជុំ និងជាទិដ្ឋភាពដ៏កម្របំផុត ដែលមានវត្តមានតារាៗកំពូលសម្រស់ រៀបចំតុបតែងខ្លួនជាមួយសម្លៀកបំពាក់យ៉ាងទាក់ទាញភ្នែក ប្រៀបដូចសុបិន្ត។
តើអ្នកណាខ្លះ ដែលនឹងមានវត្តមានលើកម្រាលព្រំក្រហម? សូមទស្សនាដូចខាងក្រោម៖