ទិដ្ឋភាពដ៏អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលម៉េកណាំនាំយក Art Deco Reimagined នៅ Hyatt Regency
ENTERTAINMENT 12 months agoការរង់ចាំពិតជាមិនខកបំណងមែន ទិដ្ឋភាពដ៏កម្រនៃ Art Deco Reimagined។ មួយសតវត្សបន្ទាប់ពីភាពរុងរឿងនៃ Art Deco ភាពឆើតឆាយមិនចេះចប់របស់វា។ ក្នុងពេលឥឡូវនេះ យើងបានឃើញទិដ្ឋភាពមួយនេះលេចឡើងម្តងទៀតនៅឯ Hyatt Regency ក្នុងកម្មវិធី Magnum Premiere Gala Dinner ដ៏ឱឡារឹក។
Magnum បានបង្ហាញនូវទស្សនីយភាពមួយដ៏អស្ចារ្យដែលបំផុសគំនិតដោយ Art Deco ដែលនាំអារម្មណ៍ភ្ញៀវកិត្តិយសទាំងអស់ ទៅកាន់សម័យកាលនៃភាពទំនើប និងប្រណីតបំផុត ដោយអញ្ជើញពួកគាត់ឱ្យទទួលយកបទពិសោធន៍ដែលនឹកឃើញដល់អតីតកាលដ៏គួរឱ្យទាក់ទាញ។
នៅពេលដែលភ្ញៀវឈានជើងចូលទៅក្នុងកម្មវិធីដែលត្រូវបានរៀបចំដេគ័រយ៉ាងល្អឥតខ្ចោះ ពួកគាត់ត្រូវបានស្វាគមន៍ដោយភាពយកចិត្តទុកដាក់ និងពោរពេញដោយភាពសប្បាយរីករាយក្រៃលែង។
ក្នុងកម្មវិធីរៀបចំដោយពន្លឺចែងចាំ និងតុបតែងច្នៃយ៉ាងល្អិតល្អន់បញ្ចេញនូវភាពទាក់ទាញ ដើម្បីបង្ហាញពីទស្សនីយភាពនៃសម័យកាលដែលកន្លងផុតទៅ។ Magnum Premiere Gala Dinner នេះលើកយកនិមិត្តសញ្ញាបែប Art Deco នៅ Hyatt Regency វាគឺជាការរៀបពិធីនៃសម័យកាលដែលសម្គាល់ដោយការបង្កើតថ្មី ភាពអស្ចារ្យនៃវប្បធម៌។
ទស្សនារូបភាពខាងក្រោមពីទិដ្ឋភាពដ៏កម្រ និងអស្ចារ្យ!