×

​បារាំង​ពីរ​រូប​ប្រមូល​ស​ំរាម​ប្លាស្ទិក​ច្នៃ​ជា​របស់​ប្រើប្រាស់​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​ខ្មែរ

NEWS 6 months ago
 
 

          ​នៅ​ប្រទេស​កម្ពុជា​សំរាម​រាប់​រយ​តោន​ត្រូវ​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​។​ ​ដោយ​គ្រាន់តែ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​សំណល់​ប្លាស្ទិក​មាន​បរិមាណ​ចំនួន​ ​២​១​៣​ ​៣​៥​៦​ ​តោន​ ​ឬ​ ​ស្មើនឹង​២​១​% ​នៃ​សំរាម​ ​សំណល់​រឹង​សរុប​ប្រចាំ​ឆ្នាំ​របស់​ទីក្រុង​ (​១​ ​០​១​៥​ ​៩​៨​០​) ​តោន​កាលពី​ឆ្នាំ​ ​២​០​២​៣​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​​​ក្រសួង​បរិស្ថាន​ដែល​បាន​ចេញផ្សាយ​កន្លងមក​។​ ​សំរាម​ប្លាស្ទិក​ ​ត្រូវ​បាន​គេ​មើល​រំលង​និង​បេាះ​ចោល​ហើយ​បង្ក​ឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​បរិស្ថាន​និង​ភា​ ​វ​មានជីវិត​នៅ​លើ​ភព​​​ផែនដី​យើង​នេះ​។​ ​ដោយ​សម្លឹង​ឃើញ​បែប​នេះ​ទើប​យុវតី​បារាំង​ ​២​ ​រូប​ ​កើត​ចេញ​ជា​គំនិត​មួយ​ក្នុង​ការ​ប្រមូល​សំរាម​ផ្លា​ស្ទិ​កម​ក​កែច្នៃ​ចេញ​ជា​សម្ភារ​ប្រើប្រាស់​ដ៏​មាន​តម្លៃ​ក្រោម​គម្រោង​មួយ​ឈ្មោះថា​ “​Trash​ ​I​s ​Nice​”​។​

          ​រោងជាង​មួយ​កន្លែងនៅ​កេាះពេជ្យ​ដែលគេ​មើល​ពី​ខាងក្រៅ​ឃើញ​មាន​ធុង​សម្រាប់​ដាក់​សំរាម​ជាច្រើន​រៀប​ត្រៀបត្រា​ ​គឺជា​ស្ថានីយ​កែច្នៃ​សំរាម​ប្លា​ស្ទិក​ទៅជា​សម្ភារ​ប្រើប្រាស់​មាន​តម្លៃ​របស់​យុវតី​ ​បារាំង​ពីរ​រូប​គឺ​ ​អា​ឡិច​ ​និង​ អេ​ឡូ​រ៉ា​។​ ​សម្ភារ​កែច្នៃ​ទាំង​នេាះ​រួម​មាន​ ​ទ្រនាប់​សម្រាប់​ទ្រ​កែវ​កាហ្វេ​ ​ក្រាស់​សិតសក់​ ​បន្តោង​សោ​ ​ថូផ្កា​ ​និង​ ​ជើង​ដាក់​កាត​ -​ល​- ​ដែល​មើលទៅ​ហាក់​មាន​សភាព​រឹង​មាំ​ល្អ​ ​សឹងតែ​មានគុណ​ភាព​ខ្ពស់​ប្រើប្រាស់​បាន​យូរ​ជាង​សម្ភារ​ថ្មី​ដែល​ដាក់​លក់​នៅ​ទី​ផ្សារ​ទូ​ទៅទៀត​ផង​។​ ​សម្ភារ​ទាំង​នេាះ​ត្រូវ​បាន​កែច្នៃ​ចេញពី​ដប​សាប៊ូ​ ទុ​យោ​ ​ធុងទឹក​ ​និង​សំរាម​ប្លា​ស្ទិក​ជាច្រើន​ ​ទៀត​ដែល​ពួកគេ​បាន​ប្រមូល​ពី​ហាង​កាហ្វេ​ដៃគូ​សហការ​និង​ទី​សាធារណៈ​ ​ជាច្រើន​កន្លែង​ទៀត​ផង​។​
​ផលិតផល​ដែល​ពួកគេ​ទាំងពីរ​ផលិត​បាន​ទទួល​បានការ​កោត​ស​សើ​រយ៉ា​ង​ខ្លាំង​ពីសំណាក់​អ្នក​ស្រលាញ់​បរិស្ថាន​និង​មានការ​ជាវ​ឬ​គាំទ្រ​យកទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​និង​ត្រូវ​បាន​ហោង​កាហ្វេ​ ​បារ​ ​និង​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ភ្នំពេញ​និង​សៀមរាប​បាន​ទិញ​យកទៅ​ប្រើប្រាស់​ទៀត​ផង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណេាះ ​អា​ឡិច​ ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​ពួកគេ​ក៏​មានការ​ទទួល​កុម្ម៉ង់​និង​ច្នៃ​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​តាម​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ​។​ ​ផលិតផល​ពួកគេ​ទាំងអស់​ត្រូវ​បាន​ដាក់​លក់​តាម​បណ្ដាល​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍ ​និង​ហាង​លក់​សម្ភារ​កែច្នៃ​មួយ​ចំនួន​នៅ​ភ្នំពេញ​ដូចជា​៖​ ​Be​ ​E​co​ ​Shop​, R​e​fill​ ​by​ ​D​a​i​ ​Khmer​ ​at​ K​h​raft​, ​Souvenir​ ​Station​ ​និង​ ​Zero​w​ ​station​ ​ហើយក៏​មាន​មួយ​ចំនួន​នៅ​សៀមរាប​ដូចជា​៖​ ​Collector​ ​shop​ ​ខេត្ត​កំពត​នៅ​ហាង​កាហ្វេ​ B​a​z​a​a​។​

          “​Trash​ ​I​s ​Nice​ ​ឬ​ ​សំរាម​គឺជា​របស់​ល្អ​” ​គឺជា​គម្រោង​ដ៏​មាន​ចីរភាព​មួយ​បង្កើត​ឡើង​យុវតី​បារាំង​ ​A​l​i​x ​L​an​g​l​o​i​s ​និង​ក្រុម​ការងារ​ ​នៅ​ភូមិ​ម្ភៃ​បី​ ​សង្កាត់​កា​រ៉ុ​ង​សន្លឹម​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​ឆ្នាំ​ ​២​០​១​៨​។​ ​នៅ​ឆ្នាំ​ ​២​០​១​៩​ ​ដោយសារតែ​មានវិបត្តិ​ជំងឺរាតត្បាត​កូ​វី​ដ​ ​១​៩​ ​ពួកគេ​ក៏បាន​ ​បិទ​គម្រោង​មួយ​នេះ​ចោល​ហើយ​បាន​ត្រលប់​ទៅ​ប្រទេស​បារាំង​វិញ​។​ ​នៅ​ឆ្នាំ​ ​២​០​២​២​ ​អា​ឡិច​ក៏បាន​ជួប​ដៃគូ​ម្នាក់​ដែល​មាន​ចក្ខុវិស័យ​ដូចគ្នា​គឺ​ ​E​l​or​a​ ​Wag​n​e​r ​ដែល​កាល​នេះ​នាង​មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ​ ​Craft​ ​Plastic​ ​ហើយ​ពួកគេ​ទាំង​ពី​​​រ​ក៏បាន​ចាប់ដៃ​សហការ​គ្នា​ដើម្បី​បង្កើត​គម្រោង​ ​Trash​ ​I​s ​Nice​ ​នេះ​ឡើង​ដោយ​បង្កើត​រោងជាង​មួយ​ដើម្បី​ផលិតផល​ច្នៃ​ចេញពី​សំរាម​របស់​នៅ​ក្នុង​សួន​ ​Tree​lion​ ​Park​ កេាះពេជ្យ​នៃ​រាជធានី​ភ្នំពេញ​រហូតមកដល់​សព្វថ្ងៃ​។​

          ​ការ​កែច្នៃ​ផលិតផល​មួយៗ​ត្រូវ​បាន​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​ ​ដោយ​ជា​ជំហាន​ដំបូង​ពួកគេ​ត្រូវ​ប្រមូល​ស​ំរាម​តាម​គោលដៅ​នីមួយៗ​ ​បន្ទាប់មក​ត្រូវ​យកមក​កិន​ក​ម្ទេ​ច​ឲ្យ​ក្លាយ​ជា​ភាគ​ល្អិត​តូច​ៗ​ ​រួច​យកទៅ​រំលាយ​ហើយ​ត្រូវ​ចាក់​ចូល​ពុម្ភ​និង​ត្រូវ​កាត់​ដោយដៃ​ថែមទៀត​ហើយ​ផលិតផល​ខ្លះ​ត្រូវ​ចំណាយ​ពេល​រហូតដល់​ ​៤​ ​ម៉ោង​ក៏មាន​។​ ​មិនមែន​ឲ្យតែ​គ្រប់​ស​ំរាមប្លាស្ទិ​ក​ទាំងអស់​សុទ្ធតែ​អាច​​​យកមក​កែច្នៃ​បាន​នេាះ​ទេ​ ​A​l​i​x ​និង​ ​E​l​or​a​ ​បាន​ប្រាប់ឲ្យដឹង​ថា​ពួកគេ​យក​តែ​ស​ំរាមប្លា​ស្ទិ​ក​ ​៤​ ​ប្រភេទ​មក​ធ្វើ​ប៉ុណ្ណេាះ​ដោយ​ក្នុង​នេាះ​រួម​មាន​ប្រភេទ​៖​ ​H​D​P​E​, ​L​D​P​E​, ​P​P​, ​P​S ​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ប្រើប្រាស់​លើ​កែវ​ប្លា​ស្ទីក​ ទុ​យោ​ជ័រ​ ​ប្រអប់​ជ័រ​ ​កំប៉ុងទឹក​ដេាះ​គោ​ ​កំប៉ុង​សាប៊ូ​ ​និង​ម៉ាស់​បិទមុខ​ជាដើម​។​

          ​ការប្រើប្រាស់​សម្ភារ​កែច្នៃ​ឡើងវិញ​មិនបាន​បង្ហាញ​ពី​ភាព​មាន​ឬ​ក្រ​របស់​បុគ្គល​ម្នាក់ៗ​នេាះ​ទេ​ ​ក៏ប៉ុន្តែ​វា​គឺជា​សកម្មភាព​ ​មួយ​ដែល​យើង​ម្នាក់ៗ​អាច​ជួយ​ដល់​ភព​​​ផែនដី​យើង​ទាំងអស់គ្នា​។​ ​យើង​ទាំងអស់គ្នា​ជា​ផ្នែក​នៃ​ពិភពលោក​តែមួយ​ ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវតែ​គោរព​។​ ​ប្រសិនបើ​យើង​មាន​សមត្ថភាព​ចេះ​ឆ្ងល់​ ​និង​ចេះ​កាត់បន្ថយ​ការ​ផលិត​កាកសំណល់​ ​យើង​គួរតែ​ធ្វើ​វា​។​ ​វាមិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ជួយ​ដល់​យើង​ ​និង​សុខភាព​របស់យើង​ទៀត​ផង​។​ ​វាក​៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​ផង​ដែរ​ ​ហើយ​នេះ​គឺជា​ជម្រើស​ប្រកប​ ​ដោយ​និរន្តរភាព​ ​និង​ជា​និន្នាការ​ ​ដែល​គួរតែ​ធ្វើឡើង​ឲ្យបាន​ច្រើន​នៅ​ក្នុងស្រុក​។​ ​នេះ​គឺជា​សារ​របស់​ ​អា​ឡិច​ ​និង​ អេ​ឡូ​រ៉ា​៕​

Article by ​SONGK


SUGGESTIONS