×

ជំនួយ​សប្បុរស​ធម៌​ជាច្រើន​នៅ​ក្នុង​កម្មវិធី​ដេញថ្លៃ​គំនូរ​ ​បាន​ក្លាយ​ជា​ក្តី​សង្ឃឹម​មួយទៀត​របស់​ ​កុមារ​ ​ឆា​លី​ ​

NEWS 4 weeks ago
 
 

           កាលពី​រាត្រី​ថ្ងៃ​ទី​ ​១​៩​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៤​ ​នៅ​ ​Factory​ ​P​h​no​m​ ​P​e​n​h​ ​មាន​ការរៀបចំ​កម្មវិធី​សប្បុរស​ធម៌​មួយ​គឺ​ ​«​ការ​ដាក់ដេញថ្លៃ​សិល្បៈគំនូរ​សប្បុរស​ធម៌​ ​និង​ការ​បង្ហាញ​ម៉ូដ​»​ ​ក្រោម​ប្រធាន​បទ​ ​«​រួមគ្នា​បង្កើត​ពន្លឺ​ថ្មី​សម្រាប់​ជីវិត​ ​ឆា​លី​»​។​
​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ​ដើម្បី​រៃ​អង្គាស​មូលនិធិ​សប្បុរស​ធម៌​ជួយសង្គ្រោះ​ជីវិត​ ​កុមារ​ ​ឆា​លី​ ​អាយុ​ ​៤​ ​ឆ្នាំ​ ​ត្រូវជា​កូនបង្កើត​របស់​សិល្បករ​គំនូរ​ ​លោក​ ​ព្រហ្ម​ ​ពន្លឺ​ ​ដែល​កំពុង​មាន​ជំងឺ​មហារីក​ដុំ​សាច់​ក្នុង​ខួរក្បាល​ក​ម្រិ​ត​ធ្ងន់ធ្ងរ​។​

          នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ឃើញ​មាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​និង​លោកជំទាវ​ ​ជាពិសេស​ ​លោក​ ​ជំទាវ​ ​លី​ម​ ម៉ូ​លី​ហ្សា ​ព្រម​ជាមួយ​ ​សិល្បករ​ ​សិល្ប​ការិនី​ ​អ្នក​សារ​ព័ត៌មាន​ ​ក៏ដូចជា​មហាជន​យ៉ាង​ច្រើន​កុះករ​។​ ​អ្នកចូលរួម​បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​តាមរយៈ​រូបភាព​ផ្សេងៗ​គ្នា​ ​ដូចជា​ ​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ ​ជាវ​គំនូរ​ ​ជាវ​ស​ម្លៀ​ក​បំពាក់​ ​និង​ផ្តល់​ជា​ទឹកប្រាក់​ផង​ដែរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​លោក​ ​ជំទាវ​ ​លី​ម​ ម៉ូ​លី​ហ្សា ​ក៏បាន​ប្រកាស​អំពី​ទឹកប្រាក់​រៃ​អង្គាស​ដែល​មាន​ទាំង​លោកជំទាវ​ផង​ ​និង​អ្នកចូលរួម​តាមរយៈ​លោកជំទាវ​ផ្ទាល់​ផង​ ​សរុប​ប្រមាណ​ 10185.84 ​ដុល្លារ​។

          ​តារា​បង្ហាញ​ម៉ូដ​មកពី​ស្ថាប័ន​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ ​និង​ ​តារា​បង្ហាញ​ម៉ូដ​វ័យក្មេង​ជាច្រើន​រូប​ ​បាន​រួមគ្នា​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​និង​លើក​បង្ហាញ​គំនូរ​សម្រាប់​ការ​ដេញថ្លៃ​ផង​ដែរ​។​ ​គំនូរ​ជាច្រើន​ផ្ទាំង​គឺជា​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​ ​និង​បរទេស​ប្រមាណ​ ​២​៧​ ​នាក់​ ​រីឯ​ស​ម្លៀ​ក​បំពាក់​គឺជា​ខូឡិ​ក​ហ្សិ​ន​មកពី​អ្នក​ច្នៃ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយភាព​ ​លោក​ ​ចោម​ ​មួយ​។​ ​ក្រោយ​ការ​ដេញថ្លៃ​ ​គំនូរ​លក់​បាន​ចំនួន​ ​៦​ ​ផ្ទាំង​ ​ឯ​ស​ម្លៀ​ក​បំពាក់​លក់​បាន​ចំនួន​ ​១​ ​ឈុត​។​ ​ទឹកប្រាក់​ដែល​បាន​ពី​ការ​ដេញថ្លៃ​ ​សិល្បករ​ ​និង​អ្នក​ច្នៃ​ម៉ូដ​ ​ស្ម័គ្រ​ផ្តល់​ជា​ជំនួយ​ទៅកាន់​មូលនិធិ​ ​កុមារ​ ​ឆា​លី​ ​។

          ​តាម​ការ​ឱ្យ​ដឹង​ពី​សិល្បករ​ ​ព្រហ្ម​ ​ពន្លឺ​ ​ដែល​ត្រូវជា​ឪពុក​របស់​ ​ឆា​លី​ ​លោក​ថា​ជំងឺ​មហារីក​របស់​ ​ឆា​លី​ ​ឈាន​ដល់​ដំណាក់កាល​ទី​ ​៤​។​ ​បច្ចុប្បន្ន​ ​ឆា​លី​ ​ទទួល​បានការ​ព្យាបាល​ដោយ​បញ្ចប់​ការ​បាញ់​កាំរស្មី​ ​Proton​ ​ចំនួន​ ​៣​០​ ​ដង​ ​ហើយ​ជំហាន​បន្ទាប់​នឹង​ធ្វើការ​ព្យាបាល​ដោយ​ការ​ប្រើ​គីមី​វិញ​ម្តង​។​ ​ប្រិយ​មិត្ត​ក៏​អាច​ធ្វើការ​បរិច្ចាគ​បន្ត​ជា​ទឹកប្រាក់​តិចក្តីច្រើនក្តី​ទៅតាម​លទ្ធភាព​ផង​ដែរ​៕​

Article by HEM SOKKHIM (ZM)


SUGGESTIONS