×

ព្រោះ​​តែ​ស្រលាញ់​ ​អាណិត​សត្វ​ចិញ្ជឹ​ម​ ​យុវជន​មួយ​ក្រុម​បង្កើត​មូលនិធិ​ជួយ​ ​ស្ថាប័នសប្បុរសធម៌​ស​ង្គ្រោះសត្វ​ដែល​កំពុង​ខ្វះខាត

NEWS 6 months ago
 
 

          ​សមាជិក​គ្រួសារ​ដើរ​ជើង​ ​៤​ ​ដែល​មាន​ភាព​ស្មោះ​ត្រង់​ ​មិន​ចេះ​សុំ​លុយ​ ​មិន​ចេះ​ទាមទារ​អ្វី​ច្រើន​ក្រៅពី​ក្ដី​ស្រលាញ់​ ​និង​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ដល់​សមាជិក​គ្រួសារ​ផ្សេងទៀត​ពី​ការងារ​នោះ​គឺ​ ​គ្មាន​អ្នកណា​ក្រៅពី​សត្វ​ ​សត្វ​ចិញ្ចឹម​ដ៏​គួរ​ស្រលាញ់​របស់យើង​ ​ឆ្កែ​ ​និង​ ​ឆ្មា​នេះឯង​។​ ​សមាជិក​គ្រួសារ​ទាំង​ ​២​ ​ប្រភេទ​នេះ​មាន​មនោសញ្ចេតនា​ខ្លាំង​ណាស់​ជាមួយ​មនុស្ស​ ​ជាពិសេស​ជាមួយនឹង​ម្ចាស់​របស់​ពួកវា​ ​បើ​ទោះ​បី​ ​ពេលខ្លះ​ពួកវា​ត្រូវ​បាន​គេ​បោកបញ្ឆោត​ ​ធ្វើបាប​ ​ឬ​មិន​ខ្វាយខ្វល់​យ៉ាងណាក៏ដោយ​ ​ក៏​នៅ​ក្នុង​ចិត្ត​ពួកវា​នៅតែ​ចាត់​ទុក​ម្ចាស់​ថា​ជា​និមិត្តរូប​ ​ជា​មនុស្ស​ល្អ​ ​និង​នៅតែ​គោរព​ស្រលាញ់​ម្ចាស់​រហូតដល់​ដង្ហើម​ចុងក្រោយ​។​ ​យ៉ាងណាមិញ​ភាព​ស្មោះត្រង់​របស់​ ​សត្វ​ទាំងពីរ​ប្រភេទ​នេះ​ជារឿយៗ​បែរជា​រង​នូវ​ការ​តបស្នងមកវិញ​មិន​ស្មើ​រ​ភាព​ ​ដោយ​ការ​បោះបង់​ចោល​ពីសំណាក់​ម្ចាស់​មួយ​ចំនួន​ ​នៅពេលដែល​ពួកវា​លែង​មានប្រយោជន៍​ ​លែង​មាន​សម្រស់​ ​និង​ ​លែង​មាន​អ្នក​ត្រូវការ​នៅ​ក្នុង​ក្រុម​គ្រួសារ​ ​ហើយ​បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​សត្វ​អាណា​ថា​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ប្រកបដោយ​គ្រោះ​ថ្នាក់​គ្រប់ពេល​វេលា​។​ ​ក៏ប៉ុន្តែ​ ​ជា​សំណាងល្អ​ ​មនោ​ស​ញ្ជេ​ត​នា​របស់​ពួកវា​ក៏​ត្រូវ​បាន​មនុស្ស​ល្អមើល​ឃើញ​ ​ហើយ​បាន​យក​វា​មក​ចិញ្ចឹម​ចងក្រង​ជា​សហគមន៍​មួយ​ក្រោម​ឈ្មោះ​ថា​ ​អង្គការ​ សមាគម និងស្ថាប័នសប្បុរសធម៌​។​ ​សព្វថ្ងៃនេះ​ ​នៅ​ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​មាន​ ​ស្ថាប័នសប្បុរសធម៌​និង​ ​សមាគម​ស​ង្គ្រាះសត្វ​អាណា​ថា​កាន់តែ​ច្រើនឡើង​ៗ​បាន​និង​កំពុង​ដំណើរការ​ ​និង​កំពុង​ចិញ្ចឹម​ឆ្កែ​ឆ្មា​អាណា​ថា​រាប់​រយ​ក្បាល​។​ ​បើ​ទោះ​បី​ជា​យ៉ាងនេះ​ក្ដី​ ​ដោយសារតែ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ​ស្ថាប័នសប្បុរសធម៌​ឬ​សមាគម​មួយ​ចំនួន​កំពុងតែ​ជួប​ផល​លំបាក​ខ្លាំង​ក្នុង​ការ​ចិញ្ចឹមសត្វ​ដែល​មាន​ស្មោះ​ត្រង់​ជាមួយនឹង​ម្ចាស់​ទាំងអស់​នេះ​។​

          ​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ​កញ្ញា​ ស៉ីទិត្យា​ដា​រី​យ៉ា​ ​ដែល​ជា​និស្សិត​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ ​ក៏​ចាប់ផ្ដើម​មានគំនិត​បង្កើត​នូវ​មូលនិធិ​ដើម្បី​ស្វែងរក​ថវិកា​រ​ជួយ​ដល់ស្ថាប័នសប្បុរសធម៌​ស​ង្គ្រោះសត្វ​ចិញ្ចឹម​ដែល​កំពុងតែ​ខ្វះខាត​។​ ​ដោយមាន​ការ​គាំទ្រ​ពី​មិត្ត​ភ​ក្កិ ​រៀមច្បង​ ​និង​ការ​ផ្ដល់​យោបល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​មូលនិធិ​មួយ​ដែល​មាន​ឈ្មោះ​ថា​ “​សុនក​” ​ក៏បាន​លេច​រូបរាង​ឡើង​នៅដើម​ឆ្នាំ​ ​២​០​២​៤​ ​នេះ​។​ ស៉ី ទិត្យា​ដា​រី​យ៉ា​ ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ ​និង​ជា​អ្នក​ស្រលាញ់​សត្វ​មួយ​រូប​ដែរ​នោះ ​បង្កើត​មូលនិធិ​ “​សុនក​” ​ដើម្បី​គៀង​គង​ថវិកា​រ​ពី​ស​ប្បុ​រ​ជន​តាមរយៈ​បណ្ដាញ​សង្គម​ ​រួច​យកទៅ​បែងចែក​ឲ្យ​ស្ថាប័នសប្បុរសធម៌​នានា​នៅ​កម្ពុជា​។​ ​​ស្ថាប័នសប្បុរសធម៌​​ដែល​ពួកគេ​បាន ​និង​កំពុង​ជួយ​រួម​មាន​៖​ ​Stay​ ​Animal​ ​Rescue​, ​Dirty​ ​P​a​w​s, ​P​a​w​ ​Family​ ​Cam​bo​d​i​a​, ​M​on​i​c​h​ ​L​oun​g​ ​ហើយក៏​នឹង​សិក្សា​ស្វែងរក​បន្ថែម​ទៀត​ផង​ដែរ​។​ ​គិត​រហូតមកដល់​ដែល​សូវ​រី​ន​បាន​ជួប​ជាមួយ​ពួកគេ​ ​ថ​វិ​ការដែល​ប្រមូល​បាន​ពេលនេះ​មាន​ចំនួនជា​ង​ ​២​ ​ពាន់​ដុល្លារ​។​ ​ដា​រី​យ៉ា​ ​បានឲ្យ​ដឹង​ថា​ ​ថវិកា​រ​ទាំងនេះ​នឹង​ត្រូវ​យកទៅ​ប្រើប្រាស់​ក្នុង​ការ​ទិញ​ចំណី​សត្វ​ ​ថ្នាំសង្កូវ​ ​និង​សម្ភារ​សត្វ​ផ្សេងៗ​ទៀត​ដែល​ ស្ថាប័នសប្បុរសធម៌ដៃគូ​ ​ខ្វះខាត​។​ ​លោក​ ​អ៊ុយ​ ​សុភា​ប្រាជ្ញា​ ​ដែល​ជា​សមាជិក​ក្រុម​មួយ​រូប​ដែរ​នោះ ​បាន​ប​ង្ថែ​ម​ថា​ “​សុនក​” ​បង្កើត​ឡើង​មិន​ត្រឹមតែ​ស្វែងរក​ថវិកា​រ​ដើម្បី​ជួយ​ស្ថាប័នសប្បុរសធម៌តែ​ប៉ុណ្ណោះ​ទេ​ ​តែ​ក្រុម​ការងារ​ក៏​មានបំណង​ចង់​ធ្វើ​យុទ្ធា​ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ខ្មែរ​បញ្ឈប់​ការ​បរិភោគ​សាច់​ឆ្កែ​ផង​ដែរ​។​ ​ឆ្លងកាត់​ការ​ចុះទៅ​មូលដ្ឋាន​ដើម្បី​សិក្សា​ពី​ការយល់​ឃើញ​របស់​ប្រជាជន​ ​ប្រាជ្ញា​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ពី​ការយល់​ឃើញ​ខុស​របស់​ប្រជាជន​ខ្មែរ​តាម​ជនបទ​ទៅលើ​សត្វ​ឆ្កែ​ ​ដែល​ជារឿយៗ​ពួកគេ​បាន​បរិភោគ​សាច់​វា​ដើម្បី​តែ​ច​ម្អែ​ត​ក្រពះ​មួយ​ពេល​ហើយ​លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​តាមរយៈ​ “​សុនក​” ​អាច​នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​មួយ​ចំនួន​ឲ្យ​ឈប់​បរិភោគ​សាច់​ឆ្កែ​តទៅទៀត​។​ ​យ៉ាងណាមិញ​ដើម្បីឲ្យ​មាន​វិធានការ​កាន់តែ​មានប្រសិទ្ធិភាព​ ​ប្រាជ្ញា​ ​ក៏​ចង់​ឃើញ​ផង​ដែរ​ពី​ការចូលរួម​របស់​រដ្ឋាភិបាល​តាមរយៈ​ការ​បង្កើត​ច្បាប់​ហាមមិនឲ្យ​បរិភោគ​សាច់​ឆ្កែ​និង​ឆ្មា​ដូច​តាម​បណ្ដា​ប្រទេស​ជឿនលឿន​ជាច្រើន​នៅ​លើ​ពិភពលោក​។​

          ​មាន​សមាជិក​ចំនួន​ ​៧​ ​នាក់​ដែល​សុទ្ធសឹងតែ​ជា​និស្សិត​កំពុង​បន្ត​ការសិក្សា​និង​ជា​អ្នក​ស្រលាញ់​សត្វ​ ​ក៏ប៉ុន្តែ​ពួកគេ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ចំណែក​ជួយ​សង្គម​ ​ជាមួយនឹង​គម្រោង​“​សុនក​” ​មួយ​នេះ​ហើយ​ ​ត្រូវ​បាន​បែងចែក​ការងារ​គ្នា​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​ឲ្យ​ងាក​មក​ជួយ​សត្វ​អា​នា​ថា​ដែល​កំពុងតែ​រងទុក្ខវេទនា​។​ ​ចំ​ពោះ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ទាំងអស់​ត្រូវ​បាន​ក្រុម​ការងារ​កត់​ឈ្មោះ និង​បង្ហាញ​ជា​សាធារណៈ​ដើម្បី​បញ្ជាក់​ពី​តម្លា​ភាព​និង​សុច្ចរិ​ត​ភាព​ទំនុក​ចិត្ត​ពី​ម្ចាស់​ជំនួយ​ផង​ដែរ​។​ ​តាមរយៈ​ហ្វេសប៊ុក​ផេ​ក​ឈ្មោះ​ថា​ “​សុនក​-​Son​ork” ​សប្បុរស​ជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​រ​តាមរយៈ​គណនី​ធនាគារ​ដែល​ក្រុម​ការងារ​បាន​ប​ង្ហោះ​៕​

Article by ​SONGK
 


SUGGESTIONS