×

K​i​m​ ​So​o ​H​y​un ​បង្ហើប​ពី​ហ្វេ​ហ្សិ​ន​ជាមួយនឹង​នាឡិកាដៃ​ស៊េ​រី​ “​Ocean​ ​Star​ 39”

NEWS a month ago
 
 

           ​ជំនួប​សម្ភាសន៍​ផ្ទាល់​ជាមួយនឹង​តារា​សម្ដែង​កូរ៉េ​ខាងត្បូង​ ​លោក​ K​i​m​ ​So​o ​H​y​un (​គីម​ស៊ូ​យុ​ន​) ​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នា​កម្មវិធី​គ​ម្រប់​ខួប​៨​០​ឆ្នាំ​នៃ​ស៊េ​រី​នាឡិកាដៃ​ ​Ocean​ ​Star​ ​របស់​ម៉ាក​ ​MID​O ​នៅ​ឯ​ទីក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ​លោក​បាន​បង្ហើប​ប្រាប់​ប្រិយ​មិត្ត​របស់​SO​V​R​IN​ ​អំពី​ចំណាប់អារម្មណ៍​ដែល​មានខ្លឹមសារ​ដូច​ខាងក្រោម​៖​

SO​V​R​IN​: ​តើ​ហ្វេ​ហ្សិ​ន​ប្រចាំថ្ងៃ​បែប​ណា​ដែល​លោកនិយម​បំផុត​?
K​i​m​ ​So​o ​H​y​un: ​ខ្ញុំ​និយម​លេង​ស្ទា​យ​ល៍​បែប​សាមញ្ញ​ៗ​ ​និង​ងាយស្រួល​ស្លៀកពាក់​ (​Casual​ & ​Comfort​) ​ហើយ​បន្ថែម​ភាព​លេចធ្លោ​ជាមួយនឹង​នាឡិកាដៃ​។​ ​សម្រាប់​នាឡិកាដៃ​MID​O ស៊េ​រី​ ​Ocean​ ​Star​ ​មុន​ៗ​ ​វា​សក្ដិ​សមនឹង​ស្ទា​យ​ល៍​ឈុត​អាវធំ​ជាង​ ​ប៉ុន្តែ​ឥឡូវនេះ​វិញ​ ​នាឡិកាដៃ​MID​O ស៊េ​រី​ថ្មី​ ​Ocean​ ​Star​ 39 ​វា​ស៊ី​ទៅ​នឹង​ស្ទា​យ​ល៍​សាមញ្ញ​បែប​កីឡា​(​Sport​y​ ​Style​)​វិញ​ ​ដែល​ជា​ស្ទា​យ​ល៍​របស់​ខ្ញុំ​និយម​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ​។​

SO​V​R​IN​: ​តើ​លោក​ទទួល​បាន​ផ្នត់គំនិត​អ្វីខ្លះ​ពី​ ​MID​O ​សម្រាប់​បទពិសោធន៍​ជីវិត​របស់​លោក​?
K​i​m​ ​So​o ​H​y​un: ​ខ្ញុំ​បាន​សហការ​ជាមួយនឹង​ម៉ាក​ ​MID​O ​និង​ក្លាយ​ជា​B.​A​. ​តាំងពី​ ​ឆ្នាំ​២​០​២​០​។​ ​MID​O ​តែងតែ​រចនា​បង្កើត​នូវ​ម៉ូឌែ​ល​នាឡិកាដៃ​ប្រកបដោយ​ន​វា​នុ​វត្ដ​ន៍ ​ផ្សារភ្ជាប់​នឹង​ស្ថាបត្យកម្ម​ ​ធម្មជាតិ​ ​និង​ជីវភាព​ប្រចាំថ្ងៃ​ ​ដែល​បាន​ក្រើន​រំឭក​ខ្ញុំ​ឲ្យ​ខិតខំ​បង្កើត​ ​និង​សាកល្បង​នូវ​អ្វី​ដែល​ថ្មីៗ​ជាបន្តបន្ទាប់​ ​វា​បាន​ជួយ​ឲ្យ​បទពិសោធន៍​ការងារ​សម្ដែង​របស់​ខ្ញុំ​ឆ្ពោះមុខ​ក្នុង​ទម្រង់​ថ្មី​ជានិច្ច​។

SO​V​R​IN​: ​តើ​នាឡិកាដៃ​មួយ​ណា​ដែល​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​លោក​ក្នុង​ខណៈ​ពេលនេះ​?
K​i​m​ ​So​o ​H​y​un:
​ប្រាកដ​ណាស់​ ​គឺ​ស៊េ​រី​ ​Ocean​ ​Star​ ​ដែល​ជា​នាឡិកាដៃ​ដំបូង​ខ្ញុំ​ស្គាល់​ ​ហើយ​វា​ក៏មាន​អត្ថន័យ​ពិសេស​ ​និង​បង្ហាញ​អំពីខ្ញុំ​ផ្ទាល់​។​

​Article by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS