ដូចសព្វមួយដង កម្មវិធិបង្ហាញម៉ូដ Phnom Penh Designers Week (PPDW) សម្រាប់រដូវក្តៅ និងស្លឹកឈើជ្រុះប្រចាំឆ្នាំ ២០២៥ (Spring/ Sumer 2025) បានប្រារព្ធឡើងកាលពីថ្ងៃ៣០ និង៣១ ខែឧសភា ស្ថិតនៅសណ្ឋាគារ ROSEWOOD Phnom Penh ។
ខូឡិកហ្សិនសម្រាប់នារីដែលបង្ហាញនៅថ្ងៃទី ៣០ ពីអ្នកច្នៃម៉ូដ ALFREDO VAEZ នោះមានឈ្មោះថា “YIN and YANG” រីឯខូឡិកហ្សិនដែលច្នៃពីស្លាកយីហោ A.N.D មានឈ្មោះថា “Natural Selection” ដែល Concept របស់ខូឡិកហ្សិននេះផ្តោតសំខាន់ទៅលើព្រៃភ្លៀងនៅក្នុងប្រទេសកម្ពុជា និងចុងក្រោយនោះគឺជាការដើរម៉ូដរបស់ ESSK Label ផងដែ
ដោយឡែក ការបង្ហាញម៉ូដសម្រាប់បុរសនៅទី ៣១ ឯណេះវិញមានដូចជា៖ Don Protasio ដែលខូឡិកហ្សិនរបស់លោកមានឈ្មោះថា “MUNDAE”, Ambre Men ដែលអ្នកច្នៃម៉ូដរូបនេះមានឈ្មោះថា Thomas Jaffre នោះ ខូឡិកហ្សិនសម្រាប់រដូវថ្មីរបស់លោកឈ្មោះថា “GRADES and SHADES” រីឯការដើរបង្ហាញម៉ូដចុងក្រោយនោះគឺជាខូឡិកហ្សិនមានឈ្មោះថា “FEVER HIGH” ច្នៃដោយ Ryan Drewe Designs ផងដែរ។
ដូច្នេះ តើរដូវកាលក្រោយ Phnom Penh Designers Week នឹងបង្ហាញនូវ concept អ្វីបន្តទៀត?