×

​“​ដំណើរ​ជាលិកា​” ​បង្ហាញ​ពី​របៀប​នៃ​ការរចនា​ដ៏​ប្លែក​មួយ​ឈ្មោះថា​ “​ជាលិកា​កម្ម​”

NEWS 21 hours ago
 
 

          នៅ​ល្ងាច​ថ្ងៃ​ទី​ ​១​៤​ ​ខែ​សីហា​ ​ស្ថិតនៅ​សណ្ឋាគារ​ “រ៉ូ​ស​វ៉ូ​ដ​” ​បាន​រៀបចំ​កម្មវិធី​កា​រដាក់​តាំង​ពិព័រណ៍​គំនូរ​ដោយ​សិល្បករ​គំនូរ​ឌី​ជី​ថល​ រិទ្ធិ៍ ​បុណ្យ​រតនៈ​ ​ក្រោម​ប្រធាន​បទ​ “​ដំណើរ​ជាលិកា​”​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​កម្មវិធី​កា​រដាក់​តាំង​ពិព័រណ៍​គំនូរ​នេះ​ ​រតនៈ​បាន​លើកយក​កម្រង​គំនូរ​ចំនួន​៣​ដែល​មាន​ចំណងជើង​ដូចជា​៖​ ​ជាលិកា​រណ្តំ​ ​ជាលិកា​និមិត្ត​ ​និង​ជាលិកា​ស​ក្ការៈ​ដែល​នឹង​ដាក់​តាំង​បង្ហាញ​តាមរយៈ​ការបែងចែក​ដំណើរ​ទស្សនកិច្ច​ ​៣​ប្រភេទ​ខុសៗគ្នា​ ​នៅ​ក្នុង​នោះ​មាន​ដូចជា​៖​ ​ដំណើរ​នៃ​ធម្មជាតិ​ ​ដំណើរ​នៃ​វប្បធម៌​ ​និង​ដំណើរ​ចុងក្រោយ​គឺ​ដំណើរ​នៃ​ជាតិ​។


​          គួរ​បញ្ជាក់​ផង​ដែរ​ថា​ “​ដំណើរ​ជាលិកា​” ​គឺជា​ការ​តាំង​ពិព័រណ៍​ទោល​ទី​២​របស់​សិល្បករ​ ​រតនៈ​ ​ដែល​បង្ហាញ​ពី​របៀប​នៃ​ការរចនា​ដ៏​ប្លែក​មួយ​ដែល​មានឈ្មោះ​ថា​ “​ជាលិកា​កម្ម​”​។​ ​រាល់​ផ្ទាំង​គំនូរ​ទាំងអស់​ ​សិល្បករ​រូប​នេះ​បាន​ធ្វើការ​បង្កប់​បណ្តុំ​ជាលិកា​តូច​ៗ​ដែល​មាន​ពណ៌​ ​រូបរាង​ ​និង​ទំហំ​ខុសៗគ្នា​ ​ហើយ​បូករួម​ជាមួយនឹង​ការ​បន្ថែម​នូវ​បច្ចេកទេស​បិត​សន្លឹក​ការ​គូរ​ដោយ​ប្រើ​ថ្នាំ​ពណ៌​ n​e​on ​និង​បច្ចេកទេស​គំនូរ​ចាក់​បន្ថែម​ទៀត​នោះ​បាន​ធ្វើឲ្យ​គំនូរ​នីមួយៗ​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ការផ្សំ​បញ្ចូល​គ្នា​ ​រវាង​គំនូរ​ឌី​ជី​ថល​ ​និង​បច្ចេកទេស​គូរ​ដោយដៃ​ផ្ទាល់​ទៀត​ផង​៕​


SUGGESTIONS