×

​ម៉ាក​សម្លៀក​បំពាក់​អន្តរជាតិ​​ពីរ​បាន​បើក​សម្ពោធជា​ផ្លូវ​ការកក្រើក​ផ្សារ​ទំនើប អ៊ីអនម៉លទី២

NEWS 6 years ago
 
 

          កាលពី​ថ្ងៃ​សៅរ៍ ទី៩ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន SOVEREIGN RetailGroup បាន​ធ្វើ​ការ​រៀបចំ​កម្មវិធី​បើក​សម្ពោធហាង​ពីរ​ម៉ាក​ជា​ផ្លូវ​ការ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែន​សុខ ដោយ​រួម​មាន​ម៉ាក MO ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ​សម្រាប់​បុរស​នារី​និង​កុមារ នាំ​ចូល​ពី​ប្រទេស​ព័រទុយកាល់ និង​ម៉ាក​កាបូបស្បែក​ជើង BONIA ដែល​ជា​ម៉ាក​គ្រឿង​ច្នៃ​ពីស្បែក​ដ៏​ប្រណីត​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេ​ស៊ី។ ដោយ​សារតែ​មាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន បន្ទាប់​ពី​ម៉ាក​​ទាំង​ពីរ​​បាន​ដំណើរ​ការ​យ៉ាង​ជោគ​ជ័យ​​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉លទី១ ហេតុ​ដូច្នេះ​​ហើយ ទើប​ម៉ាក​អន្តរជាតិ​​ទាំង​ពីរ​​នេះ​បាន​បន្ត​វិសាលភាព​របស់​ខ្លួន​បន្ថែម​ទៀត ដោយ​ធ្វើ​ការ​បើក​នូវ​សាខា​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអនម៉លទី២​នេះ ដើម្បីបំ​ពេញ​នូវ​តម្រូវ​ការទី​ផ្សារ​ក្នុង​ស្រុក​របស់​យើង។

          នារសៀល​ថ្ងៃ​សៅរ៍​នោះ​ដែរ យើង​ឃើញ​មាន​ការ​រៀបចំ​ឆាក​យ៉ាង​ស្រស់​ស្អាត ហើយ​ឡូយ​ទាន់​សម័យ​បំផុត​នៅ​កណ្ដាល​ទ្រូង​ផ្សារ​ទំនើប​អ៊ីអនម៉ល​នេះ ដោយ​មាន​ដាក់​ស្លាកសញ្ញា​ម៉ាក ​(Logo)​ ដ៏​ធំៗអម​ដោយ​ភ្លើង​ពណ៌​ឆើតឆាយ ការ​តាំង​បង្ហាញ​ផលិត​ផល និង​ស្តង់ថតរូប​ទៀត​ផង បាន​ទាក់​ទាញ​នូវ​អតិថិជន​ជា​ច្រើន​ដែល​បាន​ឈាន​ជើង​ទៅ​ដល់​ទី​នោះ។ ទៀត​សោត ការ​បង្ហាញ​ម៉ូដសម្លៀក​បំពាក់​រដូវ​ថ្មី​របស់ MO និង BONIA ក៏​បាន​​ប្រព្រឹត្ត​ឡើង​ក្នុង​វេលា​នោះ​ផង​ដែរ ដើម្បីជាចំណីចក្ខុ​ដល់​អតិថិជន និង​ទស្សនិកជន​ជា​ច្រើន​កុះករ៕

Article by LENG CHANREASEY


SUGGESTIONS