×

PEDRO ពង្រីក​សាខា​ថ្មី​របស់​ខ្លួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​

NEWS 6 years ago
 
 

           ដោយ​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ច្រើន​យ៉ាង​ច្រើន​លើស​លុប​បាន​ធ្វើ​ឱ្យ​ម៉ាក PEDRO បាន​ពង្រីក​សាខា​ទី៥​របស់​ខ្លួន​នៅ​ផ្សារទំនើប​អ៊ីអនមល សែន​សុខ កាលពី​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោម​ការអញ្ចើញ​ចូល​រួម​ជា​កិត្តិយស​ពី​សំណាក់ កញ្ញា Davika Hoorne ដែល​ជាតារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ពី​ប្រទេស​ថៃ និង​អ្នក​តំណាង​ម៉ាក PEDRO ពី​ប្រទេស​សិង្ហបុរី កញ្ញា Janna Pek និង កញ្ញា ​Ew Hui Li ក៏​ដូចជា​អ្នក​គ្រប់​គ្រង​ទី​ផ្សារ លោក ​Jeremy Wong និង លោក​Brian Kong ដែល​ជា​អ្នក​គ្រប់​គ្រង​ម៉ាក PEDRO បាន​ចូល​រួម​យ៉ាង​ពិសេស​ក្នុង​ពិធី​កាត់​ខ្សែ​ប៊ូសម្ពោធ​សាខា​ថ្មី​នេះ។ នា​ឱកាស​ដ៏​ពិសេស​នោះ​ផង​ដែរ​ខូទ្បិចសិន​ផ្តាច់​មុខ​ដំបូង​គេបង្អស់​របស់ PEDRO ដែល​បាន​សម្រិត​សម្រាងច្នៃ​ម៉ូដ​យ៉ាង​ពិសេស​ដោយ​ជ្រើសយក​នៅ​ផ្នត់​គំនិត​នៃ​វប្បធម៌​ជាតិ​ខ្មែរ​មក​ធ្វើ​ការ​រចនា។ ខូទ្បិចសិន​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ពណ៌​ដើម្បី​​ធ្វើ​ការ​រចនា ពណ៌​ស ក្រហម និង​ទឹក​ប៊ិច​ត្រូវ​បាន​ប៉ាក់​យ៉ាង​ឥតខ្ចោះ​នៅ​លើកាបូប រឹតតែ​ពិសេស​នៅ​លើកាបូប​មាន​ប៉ាក់​អក្សរ Cambodia ផង​ដែរ

Article by HENG CHANMAKARA

Image Courtesy: PEDRO

Photo by NY KINUT


SUGGESTIONS