×

អបអរសាទរ​​ទិវា​​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥​

NEWS 6 years ago
 
 

          ៩​ ​វិច្ឆិកា​ ​១៩៥៣​-​ ​៩​ ​វិច្ឆិកា​ ​២០១៨​ ​នេះ​គឺជា​ខួប​លើក​ទី​ ​៦៥​ ​នៃ​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យជាតិ​ខ្មែរ​ ​និង​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​មួយ​ដែល​ប្រជាជាតិ​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​យ៉ាងណាមិញ​ ​នៅក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យជាតិ​ដ៏​ឱឡារិក​នៅ​ព្រឹក​ថ្ងៃទី៩​ ​ខែវិច្ឆិកា​ ​នេះ​មានការ​ចូលរួម​ពី​ព្រះរាជ​វត្តមាន​ ​ព្រះករុណា​ព្រះបាទ​ ​សម្តេច​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្តេច​អង្គ​មហា​សេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​មន្ត្រី​រាជការ​ ​អ្នក​មុខការ​ ​ក៏ដូចជា​សិស្ស​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​។​

          ដោយឡែក​នៅក្នុង​ឆ្នាំនេះ​ ​ពិធីបុណ្យ​ឯករាជ្យជាតិ​ប្រព្រឹត្តទៅ​យ៉ាង​មហា​ឱឡារិក​ជាង​ឆ្នាំ​មុន​ៗ​ ​ដោយ​បាន​ប្រព្រឹត្តទៅ​នៅ​ពីរ​ទីតាំង​ ​ដែល​ទីតាំង​ទីមួយ​នៅ​វិមានឯករាជ្យ​ជាតិ​ ​និង​ទីតាំង​ទីពីរ​នៅមុខ​ព្រះបរមរាជវាំង​។​ ​ជាក់ស្តែង​ ​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​ ​សម្តេច​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​យាង​ប្រទាន​ភ្លើង​ជ័យ​នៅ​វិមានឯករាជ្យ​ ​ព្រះអង្គ​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង​បាន​អញ្ជើញ​និវត្ត​ឆ្ពោះទៅ​មុខ​ព្រះបរមរាជវាំង​ដើម្បី​យាង​ជា​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​នៅ​ក្នុង​អង្គ​មិទ្ទិញ​ដើម្បី​អបអរសាទរ​ខួប​ ​៦៥​ ​ឆ្នាំ​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​ក៏ដូចជា​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​ ​អង្គទូត​នៃ​ប្រទេស​ជា​មិត្ត​ ​មន្ត្រី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​មហាជន​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​

          ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​អធិកអធម​នេះ​ដែរ​ ​យើងខ្ញុំ​ក្រុមការងារ​ ​សូ​វរីន​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ​សូម​ថ្វាយព្រះពរ​ ​និង​សម្តែង​នូវ​គារវកិច្ច​ភក្តី​ភាព​ ​និង​ក​ត​ញុ​តា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនីនាថ​សីហនុ​ ​ព្រះវិរ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សិរី​ភាព​ ​សេចក្តី​ថ្លៃថ្នូរ​ ​និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​បរិបូរ​ ​ព្រះ​កាយពល​មាំមួន​ ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ ​និង​ព្រះ​ជ​ន្នា​យុយឺ​នយូរ​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​នៃ​ប្រជាជាតិ​ខ្មែរ​ ​និង​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ត្រើយ​វឌ្ឍនភាព​ដ៏​រុងរឿង​ក្នុង​ឯករាជ្យ​សន្តិភាព​ឯកភាពជាតិ​ ​អធិបតេយ្យ​ ​និង​បូរណភាពទឹកដី​ដ៏​ពេញលេញ​ជានិច្ច​និរន្តរ៍​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ ​៩វិច្ឆិកា​ ​គឺ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​យល់ដឹង​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ​ ​និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះបិតា​ឯករាជ្យជាតិ​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ដែល​ព្រះអង្គ​បាន​លះបង់​ព្រះ​កាយពល​ ​និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ ​ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូជនី​កិច្ច​ដើម្បី​ទាមទារ​ឯករាជ្យជាតិ​ឲ្យ​រួចផុត​ពី​នឹម​អាណានិគម​និយម​បារាំង​ជោគជ័យ​ទាំងស្រុង​នៅ​ថ្ងៃទី៩​ ​វិច្ឆិកា​ឆ្នាំ​ ​១៩៥៣​៕​

Article by HEM SOKKHIM & KEO SONG


SUGGESTIONS