សំពត់បត់ ហូលផាមួង ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយកាលពីទសវត្សរ៍មុនៗ ក៏ប៉ុន្តែត្រូវបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនបន្តិចម្តងៗនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាតិកម្ពុជានាពេលបច្ចុប្បន្ន ដោយគេគិតថាការប្រើសំពត់បែបនេះវាមិនស៊ីវិល័យ និងអាចប្រើប្រាស់តែក្នុងកម្មវិធីប្រពៃណីប៉ុណ្ណោះ។ ផ្ទុយទៅវិញការស្លៀកសំពត់បត់គឺជានិមិត្តរូបដ៏ល្អឯកតំណាងឲ្យស្ត្រីខ្មែរ ហើយជាមួយគ្នានេះ សូវរីន សូមនាំចំណាប់អារម្មណ៍ប្រិយមិត្តទាំងអស់មកជ្រាបថា យើងអាចប្រើប្រាស់សំពត់បត់យ៉ាងទាន់សម័យបែបហ្វេហ្សិននៅក្នុងការរៀបចំខ្លួនក្នុងទម្រង់ទំនើបផ្សេងៗ៕