×

កម្មវិធី​ទូរសព្ទ​ដៃ​សម្រាប់​ជួល​សម្លៀក​បំពាក់​ចូលរួម​កម្មវិធី​ពិ​សេស​ៗ​បង្កើត​ឡើង​ដោយក្រុម​យុវជន​វ័យក្មេង​មួយ​ក្រុម​

NEWS 6 years ago
 
 

          ​រាល់ពេល​មានកម្ម​វិធី​ពិ​សេ​សម្តងៗ​ដូចជា​៖​ ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ ​ពិធី​ខួបកំណើត​ ​ឬកម្ម​ពិ​ធី​ផ្សេង​ៗ​ ​​ដែល​អ្នក​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ ​អ្នក​ប្រាកដជា​ជួបប្រទះ​នូវ​បញ្ហា​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​សម្លៀកបំពាក់​ប្រភេទ​ណា​ដែល​សមរម្យ​ ​ស័ក្តិសម​ទៅ​នឹង​កម្មវិធី​ ​រូបរាង​ ​ហើយ​ថែមទាំង​ចំណាយ​ថវិកា​តិច​សម្រាប់​ទិញ​សម្លៀកបំពាក់​ទាំងនោះ​ជាក់ជា​មិនខាន​។​ ​បញ្ហា​ដដែល​នេះ​ ​គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត​សម្រាប់​មិត្ត​ៗ​នារី​មួយចំនួន​ដែល​ត្រូវ​ត្រៀម​សម្លៀកបំពាក់​យ៉ាងហោចណាស់​រយៈពេល​ពីរ​សប្តាហ៍​ ​ឬ​មុន​មួយ​ខែ​សម្រាប់​កម្មវិធី​ទាំងនោះ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​នេះ​ ​សូ​វរីន​ ​នឹង​បង្ហាញ​ជូន​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ ​បង្កើត​ឡើង​ដោយក្រុម​យុវជន​វ័យក្មេង​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​។​

          ​​«​Style​-​ស្តាយ៍​»​ ​ជា​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មីស្រឡាង​បង្កើត​ឡើង​ដោយក្រុម​យុវជន​វ័យក្មេង​បួន​រូប​ ​ជា​និស្សិត​ឆ្នាំទី២​ ​សិក្សា​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្កន​ ​ក្នុង​នោះ​រួមមាន​៖​ ​

​កញ្ញា​ ​សូ​ ​សម្ផស្ស​ ​(​CEO​)​,​ ​កញ្ញា​ ​ហេង​ ​ប៊ុ​ណ្ណា​វីន​ ​(​CMO​)​ ​សិក្សា​លើ​មុខជំនាញ​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​,​ ​កញ្ញា​ ​រិទ្ធី​ ​ពេជ្រចរណៃ​ ​(​CBO​)​ ​សិក្សា​លើ​មុខជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​ភស្តុភារ​ ​និង​ ​ស៊ី​ម​ ​លី​ម៉េ​ង​ ​(​CTO​)​ ​សិក្សា​លើ​មុខជំនាញ​ ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញា​ ​សូ​ ​សម្ផស្ស​ ​ជាស​មា​ជិ​ក​ក្នុង​ក្រុម​ ​បាន​លើកឡើង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដូច្នេះ​ថា​ ​រាល់ពេល​មានកម្ម​វិ​ធី​ម្តង​ៗ​កញ្ញា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ ​រួម​ទាំង​ពេលវេលា​ក្នុង​ការ​ដើរ​ទិញ​សម្លៀកបំពាក់​តម្រូវ​កម្មវិធី​ទៀត​នោះ​វា​បាន​ធ្វើឲ្យ​កញ្ញា​មាន​ភាព​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការសម្រេច​ចិត្ត​ថា​ ​គួរ​ចូលរួម​កម្មវិធី​ ​ឬមិន​គួរ​ចូលរួម​កម្មវិធី​។​ ​ហេតុ​ដូចនេះ​ ​ទើប​កញ្ញា​ក៏​ចាប់ផ្តើម​យក​បញ្ហា​ទាំងនោះ​ពិភាក្សា​ជាមួយ​សមាជិក​ដទៃទៀត​ ​ដើម្បី​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ ​ហើយ​ផ្តល់​ជា​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​មាន​បញ្ហា​ដូច្នេះ​ដែរ​។​

          ​​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​«​Style​-​ស្តាយ៍​»​ ​ក៏​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​៖​ ​សម្រាប់​ផ្នែក​ទីមួយ​ ​គឺ​បុរស​អាច​ជួល​អាវធំ​ខាងក្រៅ​ ​និង​អាវ​ប្រពៃណី​ ​ចំណែក​ឯ​ផ្នែក​ទីពីរ​វិញ​សម្រាប់​នារី​ ​ពួកគេ​អាច​ជួល​រ៉ូប​ ​និង​សម្លៀក​​បំពាក់​ប្រពៃណី​ជាដើម​។​ ​យ៉ាងណាមិញ​ ​រាល់ពេល​ដែល​អ្នកធ្វើការ​កក់​សម្រាប់​ជួល​សម្លៀកបំពាក់​តាមរយៈ​ ​«​Style​-​ស្តាយ៍​»​ ​វា​នឹង​ផ្តល់​ទីតាំង​ ​និង​តម្លៃ​ជួល​ក្នុង​មួយ​ឈុត​នៃ​ហាង​សម្លៀកបំពាក់​នី​មួយ​ៗ​ ​ហើយ​អ្នក​ក៏​ ​តម្រូវឲ្យ​ធ្វើការ​កក់​ប្រាក់​មួយចំនួន​នៃ​តម្លៃ​ដែល​បាន​បង្ហាញ​នៅក្នុង​ ​«​Style​-​ស្តាយ៍​»​ ​ឬរក្សា​ទុក​នូវ​អត្តសញ្ញាណ​ប័ណ្ណ​របស់​អ្នកជា​មួយ​នឹង​ម្ចាស់ហាង​ ​អ្នក​ក៏អាច​ទទួល​បាន​វា​មកវិញ​រាល់ពេល​ដែល​អ្នក​ប្រគល់​សម្លៀកបំពាក់​នោះ​ទៅ​ម្ចាស់​វិញ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​«​Style​-​ ​ស្តាយ៍​»​ ​នឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​កម្មវិធី​របស់​ខ្លួន​នៅក្នុង​ ​ខែកញ្ញា​ ​ខាងមុខនេះ​៕

Article​ ​by​ ​PAN​ ​SIVLY​ ​


SUGGESTIONS