E.PSE ជាហាងលក់សម្លៀកបំពាក់នារីដ៏ទាន់សម័យ ដែលផ្តោតសំខាន់ទៅលើប្រភេទរ៉ូបសម្រាប់ចូលរួមក្នុងកម្មវិធីរាត្រីសមោលសរ ឬកម្មវិធីជប់លៀងផ្សេងៗជាដើម រួមជាមួយនឹងម៉ូដស្បែកជើងកែងដែលប្រកបទៅដោយប្រណីតភាព និងភាពស៊ីវិល័យសម្រាប់ចូលរួមក្នុងកម្មវិធីនានាផងដែរ។ គួររំលឹកផងដែរថាកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉ល១ជាន់ផ្ទាល់ដី ហាងសម្លៀកបំពាក់នារីទាន់ សម័យ ស្រស់ស្អាត និងពេញនិយម E.PSE (ECLIPSE) បានបើកសម្ពោធហាងរបស់ខ្លួនសារជាថ្មីម្តងទៀតជាមួយនឹងទីតាំងដ៏ធំទូលាយប្រកបដោយប្រណីតភាព រួមទាំងទំនិញថ្មីៗជាច្រើនម៉ូដផងដែរ។ ជាមួយនឹងឱកាសដែលមិនធ្លាប់មាននៃការបើកសម្ពោធហាងសម្លៀកបំពាក់នារីដ៏ទំនើបម៉ាក E.PSE (ECLIPSE) នេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ១០% ភ្លាមៗ ក្នុងការជាវមុខទំនិញណាមួយពីហាងរួមមាន៖ សម្លៀកបំពាក់ រ៉ូប ដ៏ស៊ីវិល័យ ស្បែកជើងនារីច្រើនប្រភេទ រួមទាំងសម្ភារសម្រាប់តុបតែងកាយដ៏ឆើតឆាយជាច្រើនម៉ូដថែមទៀតផង។
គួរជម្រាបផងដែរថា ហាងសម្លៀកបំពាក់នារីដ៏ស៊ីវិល័យម៉ាក E.PSE គឺជាជម្រើសដ៏ល្អបំផុតសម្រាប់មិត្តៗនារីសម័យថ្មីក្នុងការជ្រើសរើសម៉ូដសម្លៀកបំពាក់ដែលស្របទៅនឹងកាលៈទេសៈទាំងអស់៕
Article by PAN SIVLY