×

ប្រធាន​ក្រុម​ ​The​ ​Mexart​ ​បង្ហាញ​នូវ​ផ្នត់គំនិត​ដ៏​សំខាន់​នៃ​ខូ​ឡិក​ហ្សិន​ ​«​Hard​ ​as​ ​Rock​»​

FASHION & BEAUTY a week ago
 
 

          ​និស្សិត​មួយចំនួន​ដែល​កំពុង​សិក្សា​ផ្នែក​រចនា​ម៉ូដ​សម្លៀកបំពាក់​នៃ​សាកល​វិទ្យាល័យ​ ​លីម​ ​កុក​វីង​ ​ប្រាកដជា​បានដឹង​នូវ​ព័ត៌មាន​ខ្លះ​ៗ​ពី​ព្រឹត្តិ​ការណ៍​ដ៏​កក្រើក​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​ក្រុម​ ​The​ ​Mexart​ ​ដែល​បាន​ប្រារព្ធ​ឡើង​ ​កាលពី​ ​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​ជាមិនខាន​។​ ​តួយ៉ាង​ ​កំឡុង​ពេល​កម្មវិធី​បាន​ប្រារព្ធ​គេ​សង្កេតឃើញ​ថា​ឈុត​សម្លៀកបំពាក់​នី​មួយ​ៗ​មាន​ភាព​ឆើតឆាយ​ ​ស៊ីវិល័យ​ ​និង​មិនចាញ់​ម៉ូដ​សម្លៀកបំពាក់​បរទេស​ប៉ុន្មាន​ឡើយ​។​ ​យ៉ាងណាមិញ​ ​ក្រោយពី​បាន​បញ្ចប់​បេសកកម្ម​ដ៏​ពិសេស​នេះ​រួច​ ​ប្រធាន​ក្រុម​របស់​ ​The​ ​Mexart​ ​បាន​ចាប់ផ្តើម​រចនា​ម៉ូដ​ខូ​ឡិក​ហ្សិ​នដ​ទៃ​ទៀត​ដ៏​ពិសេស​ដោយខ្លួនឯង​ ​ហើយ​ថែមទាំង​បង្កប់​នូវ​អត្ថន័យ​ដ៏​មានខ្លឹមសារ​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​បរិបទ​សង្គម​ទៀតផង​។​

​​កញ្ញា​ ​វង់​ដារ៉ា​ ​ម៉ា​រ៉ា

          ​​កញ្ញា​ ​វង់​ដារ៉ា​ ​ម៉ា​រ៉ា​ ​ជា​និស្សិត​ឆ្នាំទី៣​ ​ឆមាស​ទី៤​ ​សិក្សា​លើ​មុខ​ជំ​នាញ​ហ្វេ​ហ្សិន​ឌីហ្សា​ញនៃ​សាកល​វិទ្យាល័យ​លីម​ ​កុក​ ​វីង​ ​មាន​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​បន្ទាប់ពី​បាន​រចនា​សម្លៀកបំពាក់​សម្រាប់​ឆ្នាំ២០២០នារ​ដូវ​ត្រជាក់​ខាងមុខនេះ​។​ ​«​Hard​ ​as​ ​Rock​»​ ​ជា​ឈ្មោះ​ខូ​ឡិក​ហ្សិ​នដែ​លមាន​ចំនួន​ ​១០ឈុត​ ​បាន​បង្ហាញខ្លួន​ជាលើកដំបូង​ក្នុង​កម្មវិធី​ការ​ប្រឡង​ប្រកួតប្រជែង​នៃ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ជំនាន់​ទី៣រៀបចំ​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​ឬ​ ​The​ ​Modern​ ​Ethnic​ ​Design​ ​Centre​ ​(​MEDC​)​។​ ​អត្ថន័យ​នៃ​ខូ​ឡិក​ហ្សិ​ននេះ​ ​គឺជា​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់រូប​ឲ្យ​មាន​ភាព​ក្លាហាន​ ​រឹងមាំ​ ​ប្រៀប​ដូចជា​ថ្ម​ដែល​មាន​ទំហំ​ធំ​ពិបាក​នឹង​បំបែក​ឲ្យ​ចេញ​ជា​រូប​រាង​ផ្សេង​ៗ​។​ ​កញ្ញា​ ​ម៉ា​រ៉ា​ ​បាន​លើកឡើង​ដូច្នេះ​ថា​ ​«​មុននឹង​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ខូ​ឡិក​ហ្សិ​ននេះ​ ​ក៏​ព្រោះតែ​ខ្ញុំ​ឃើញថា​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នា​ក់ៗ​សុទ្ធសឹងតែ​មានការ​លំបាក​ ​មនុស្ស​មួយចំនួន​គាត់​ពុំសូវ​មានការ​អត់ធ្មត់​ប៉ុន្មាន​នោះ​ទេ​ ​ចឹង​ខ្ញុំ​ក៏​ផ្តើម​មានគំនិត​ច្នៃ​ខូ​ឡិក​ហ្សិ​នដែល​ទាក់ទង​នឹង​ចក្ខុវិស័យ​របស់ខ្ញុំ​ទៅលើ​ទង្វើ​ទាំងនោះ​តែម្តង​»​។​ ​ជាមួយគ្នា​នេះ​ ​ម៉ា​រ៉ា​ ​ក៏បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ខូ​ឡិក​ហ្សិន​ ​«​Hard​ ​as​ ​Rock​»​ ​នេះ​រចនា​ឡើង​ក្នុង​ការ​ប្រកាន់​ភ្ជាប់​នូវ​គោលជំហរ​ដ៏​សំខាន់​នៃ​សម្លៀកបំពាក់​ទាំង​ដប់​ឈុត​នេះ​ ​គឺ​បាន​ប្រើប្រាស់​សម្ភារ​ពុំ​មាន​សារធាតុគីមី​ ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ឡើយ​។​ ​តួយ៉ាង​ ​ការ​យក​ឡេវអាវ​ជ័រ​មក​ដេរ​លើ​សម្លៀកបំពាក់​ ​គឺ​ត្រូវ​ជំនួស​ដោយ​ការ​យក​ក្រណាត់​មក​ធ្វើជា​ឡេវអាវ​ដើម្បី​ដេរ​ជាដើម​។​ ​កញ្ញា​ក៏បាន​បញ្ជាក់​ថា​ ​«​សូម្បីតែ​សាច់ក្រណាត់​ដែល​ខ្ញុំ​យក​មក​ប្រើប្រាស់​នោះ​ ​ក៏​ជាផ្នែក​មួយ​ជួយ​ដល់​ជន​ក្រីក្រ​មួយចំនួន​ ​ស្នាក់នៅ​ជនបទ​ដែរ​ ​ដោយ​ខ្ញុំ​បាន​ឲ្យ​គាត់​ត្បាញ​ក្រណាត់​ឲ្យ​ខ្ញុំ​ ​បន្ទាប់មក​ខ្ញុំ​ផ្តល់​ជា​ប្រាក់កម្រៃ​សម្រាប់​ពួកគាត់​ ​ហេតុនេះ​គាត់​អាច​មាន​ពេល​មើល​ថែ​កូន​ៗ​គាត់​ហើយ​អាច​រកចំណូល​បាន​បន្ថែម​ទៀត​។​»​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ចំពោះ​ការប្រើ​ប្រាស់​ល័ក្ត​ ​ដើម្បី​ជ្រលក់​ពណ៌​លើ​សាច់ក្រណាត់​នី​មួយ​ៗ​ ​សុទ្ធតែ​ជា​ល័ក្ត​មិន​មាន​ជាតិគីមី​ឡើយ​ដោយមាន​ការ​ជ្រលក់​តាមវិធី​សាស្ត្រ​រក្សាទុក​តាំងពី​បុរាណកាល​។​
         

​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​ ​វង់​ដារ៉ា​ ​ម៉ា​រ៉ា​ ​បាន​ផ្តល់​មតិយោបល់​ដូច្នេះ​ថា​ ​ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​ ​ដើម្បី​ផ្គត់ផ្គង់​គ្រប់គ្រាន់​នូវ​សម្ភារ​ដែល​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិន​ត្រូវការ​ចាំបាច់​ក៏​ពិតមែន​ ​ប៉ុន្តែ​កញ្ញា​សង្ឃឹមថា​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិន​ផ្សេងទៀត​អាច​នឹង​បង្កើត​គំនិត​ច្នៃ​ប្រតិ​ដ្ឋ​ថ្មី​ៗ​ ​ជំនួស​ដោយ​សម្ភារ​ដែលគេ​ត្រូវការ​ ​ឬ​ប្រឹងប្រែង​រិះរក​គំនិត​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យអស់​ពី​សមត្ថភាព​ជាមុន​សិន​ ​សឹម​រក​វិធីសាស្ត្រ​ផ្សេងទៀត​ ​ដើម្បី​បំពេញ​ចន្លោះ​កង្វះខាត​៕​

​Article​ ​by​ ​PAN​ ​SIVLY​ ​



SUGGESTIONS