×

ទោះបី​លំបាក​យ៉ាងណា​ក៏​សម្តេច​ព្រះរាជ​បុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅតែ​យក​ព្រះទ័យ​ទុកដាក់​លើ​មត៌ក​របាំ​ដល់​នាទី​ចុងក្រោយ​

NEWS 2 weeks ago
 
 

          ទូលព្រះបង្គំ​ជានា​យក​និពន្ធ​និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​ទស្សនាវដ្តី​សូ​វរីន​ សូម​ថ្វាយ​មហា​ព្រះ​ រាជកុសល​ ថ្វាយព្រះ​វិញ្ញា​ណក្ខ័ន្ធ​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ដែល​ទ្រង់​បាន​យាង​ទៅកាន់​ទីឋាន​ព្រះ​បរម​ សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ ព្រះជន្ម​ ៧៦ព្រះវស្សា​ វេលា​ម៉ោង​ ១២​:៣០​ នាទី​ ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្នុង​មន្ទីរពេទ្យ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ ដោយ​ព្រះ​រោគាពាធ​។

          កាលពី​នៅ​មាន​ព្រះជន្ម​ ទ្រង់​ធ្លាប់​មាន​ព្រះ​រា​ជបន្ទួ​លប្រាប់​សូ​វរីន​ថា​ ទ្រង់​ជា​បុត្រី​របស់​អ្នកម្នាង​ ផាត់​ កា​ញ៉ុល​ និង​ព្រះ​មហា​វីរក្សត្រ​ ព្រះបាទ​នរោត្តម​ សីហនុ​ ហើយ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​អយ្យកោ​គឺ​ សម្តេច​ ព្រះ​មហាក្សត្រី​យា​នី​ ស៊ីសុវត្ថិ​ កុសុមៈ​នារីរ័ត្ន​ ដែល​ជា​អ្នកគ្រប់គ្រង​របាំ​ព្រះរាជទ្រព្យ​ និង​ព្រះ​អយ្យកា​ គឺ​សម្តេច​ព្រះ​នរោត្តម​ សុ​រា​ម្រិ​ត “ដោយសារ​ព្រះ​អយ្យកោ​របស់ខ្ញុំ​ជា​អ្នកមើល​ការខុសត្រូវ​ ការ​បង្ហាត់​របាំ​ព្រះ​ រាជទ្រព្យ​ជា​រៀងរាល់​ព្រឹក​ ហើយ​ខ្ញុំ​ជា​អ្នក​នៅ​ជាប់​ជាមួយ​ទ្រង់​ ទើប​ខ្ញុំ​បាន​ចម្រើន​វ័យ​ជាមួយ​នឹង​បរិ​យាស​កាស​ បែបនេះ​។ គ្រប់គ្នា​នៅក្នុង​រាជវង្ស​ខ្ញុំ​មិន​ច្រើន​ក៏​តិច​ គឺជា​សិល្បករ​។ ដូច្នេះ​ខ្ញុំ​ក៏​មាន​ជំនាញ​នេះ​ដូចជា​ពួក​ទ្រង់​ ដែរ​”។

          កាលពី​ស្ថិត​ក្នុង​ព្រះជន្ម​ ៣ ឬ ៤ ព្រះវស្សា​ សម្តេច​ព្រះរៀម​ បុប្ផា​ទេវី​ ដែល​កាលនោះ​នៅជា​រាជកុមារី​ បាន​ សិក្សា​ពី​កាយវិការ​មូលដ្ឋាន​ពីក្រោយ​សិស្ស​ដែល​មាន​អាយុ​ច្រើនជាង​“ខ្ញុំ​បាន​រៀន​រាំ​ ជា​ការ​កំសាន្ត​”។  ​;សម្តេច​ ព្រះ​មហាក្សត្រី​យា​នី​ បានសម្រេច​ចិត្ត​ផ្តល់​ឱ្យ​ទ្រង់​នូវ​ការ​បង្ហាត់​យ៉ាង​ល្អ​ ជាមួយនឹង​គ្រូ​ដ៏​ជំនាញ​ដូចជា​អតីត​ នាដការី​នៃ​របាំ​របស់​ព្រះបាទ​ស៊ីសុវត្ថិ​។ ដោយសារតែ​គន្លឹះ​នៃ​របាំ​ក្បាច់​បុរាណ​ និង​កាយវិការ​របស់​របាំ​នេះ​ គឺ​ភាព​បត់បែន​នៃ​សន្លាក់​អនាគត​អ្នករបាំ​បាន​ចាប់ផ្តើម​ហាត់​ក្នុង​វ័យ​ដ៏​ក្មេង​ពេល​ដែល​រាងកាយ​ងាយស្រួល​ក្នុង​ការហាត់​ពត់​លត់ដំ​។

 ​          “ របាំ​ក្បាច់​បុរាណ​របស់​ខ្មែរ​គឺ​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​របាំ​បុរាណ​របស់​អឺរ៉ុប​ ដែល​ទាមទារ​នូវ​ការប្រើ​កម្លាំង​យ៉ាង​ ខ្លាំង​។ នៅក្នុង​របាំ​ក្បាច់​បុរាណ​ខ្មែរ​ អ្វី​ដែល​សំខាន់​បំផុត​គឺ​យកចិត្ត​ទុកដាក់​ លើ​ការហាត់​ពត់​រាងកាយ​។ ការហាត់​ពត់​រាងកាយ​ត្រូវ​ចាប់ផ្តើម​ពី​វ័យ​ ៥ទៅ​ ៦ឆ្នាំ​។ របាំ​នេះ​មិន​ ទាមទារ​ការ​បញ្ចេញ​កម្លាំង​ច្រើន​ទេ​។ វា​គឺ​មួយ​ជំហាន​ម្តង​ មួយ​ជំហាន​ម្តង​។ ជំនួស​ឱ្យ​ការ​បង្ខំ​ រាងកាយ​ អ្នក​ត្រូវ​ហា​ត់​សន្សឹម​ៗ។ ទោះបី​យ៉ាងនេះ​ វា​ក៏​មាន​ភាព​លំបាក​ណាស់​ដែរ​ ពីព្រោះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ អ្នក​មិន​អាច​ឈប់​ហាត់ពត់​នោះ​ទេ​”។

          ទ្រង់​បាន​ក្លាយជា​នាដកា​ទីមួយ​នៃ​របាំ​អប្សរា​ពេល​ដែល​ទ្រង់​មាន​ព្រះជន្ម​ ១៥​ ឆ្នាំ​។ នៅពេល​នោះ​ក្រោយ​ព្រះ​ មហា​វីរក្សត្រ​ព្រះបាទ​នរោត្តម​ សីហនុ​ បាន​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅក្នុង​ឆ្នាំ​ ១៩៥៣​ ទ្រង់​បាន​ ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ និង​ផ្សព្វផ្សាយ​របាំ​នេះ​កាន់​ពិភពលោក​។ ព្រះអង្គ​បាន​នាំ​យក​ ក្រុមរបាំ​ព្រះរាជទ្រព្យ​ទៅតាម​គ្រប់​ដំណើរ​ទស្សនកិច្ច​ការទូត​ ឬរៀបចំ​ឱ្យ​មានការ​សម្តែង​របាំ​នេះ​សម្រាប់​ភ្ញៀវ​ ពិ​សេស​ៗនៅក្នុង​ប្រទេស​កម្ពុជា​។

          “ របាំ​ព្រះរាជទ្រព្យ​ គឺជា​សម្បតិ្ត​វប្បធម៌​ និង​អត្តសញ្ញាណ​ជាតិខ្មែរ​។ យើង​បាន​សម្តែង​របាំ​នេះ​គ្រប់​ទីកន្លែង​ នៅ​លើស​កល​លោក​ជាពិសេស​បណ្តា​ប្រទេស​សំ​ខាន់​ៗ។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ៗជាច្រើន​។ មួយ​ក្នុងចំណោម​ នោះ​គឺ​នៅពេល​ដែល​ព្រះបិតា​របស់ខ្ញុំ​បាន​សុំ​ឱ្យ​ខ្ញុំ​រាំ​ជា​ការ​ស្វាគមន៍​ ឧត្តមសេនីយ៍​ សាល​ដឺ​ហ្គោល​ ក្នុង​ឆ្នាំ​ ១៩៦៤​ ” ។ ព្រឹត្តិ​ការណ៍​នោះ​គឺ​នៅ​ប៉ារីស​ បន្ទាប់ពី​ការ​សម្តែង​របាំ​អប្សរា​ នៅ​ Opera​ Garnier​។

          ចាប់តាំងពី​ឆ្នាំ​ ១៩៦៥​ ដែល​ជា​ឆ្នាំ​ដែល​ទ្រង់​បាន​ប្រសូត​បុត្រ​ទី​ ៣ សម្តេច​ព្រះរៀម​បាន​ក្លាយជា​គ្រូបង្ហាត់​របាំ​ ព្រះរាជទ្រព្យ​។ នៅពេល​នោះ​ គឺ​មាន​គ្រូបង្ហាត់​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ៣០០​ នាក់​ និង​សិស្ស​របាំ​ ៥០០​ នាក់​ ដែល​ មក​ពី​ឋានៈ​ផ្សេង​ៗគ្នា​។ នៅដើម​ឆ្នាំ​ ១៩៧០​ របាំ​ព្រះរាជទ្រព្យ​បាន​សម្តែង​ជា​ផ្លូវការ​ខ្លះ​ ប៉ុន្តែ​នៅ​ខែកញ្ញា​ ឆ្នាំ​ ១៩៧៣​ សម្តេច​ព្រះ​មហាក្សត្រី​យា​នី​ កុសុមៈ​ បាន​យាង​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ សម្តេច​ព្រះរៀម​ បាន​យាង​ទៅតាម​ព្រះបិតា​របស់​ទ្រង់​ទៅ​ប្រទេស​ចិន​ ហើយ​បន្ទាប់មក​ទ្រង់​បាន​យាង​បន្ត​ទៅ​ប៉ារីស​។ ទ្រង់​បាន​ ត្រលប់​មកដល់​ព្រំដែន​កម្ពុជា​ថៃ​ កន្លែង​ដែល​ទ្រង់​បាន​បង្កើត​ថ្នាក់​ បង្ហាត់​របាំ​នៅ​ជំរំ​ជនភៀសខ្លួន​។ ទ្រង់​បាន​ គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អ្នក​ដែល​នៅ​រស់នៅ​ទូទាំង​ពិភពលោក​នាំគ្នា​បង្ហាត់​របាំ​ក្បាច់​បុរាណ​ខ្មែរ​ឡើងវិញ​។ សម្តេច​ព្រះរាម​ បាន​យាង​ត្រលប់​មក​មាតុប្រទេស​វិញ​ នៅ​ឆ្នាំ​ ១៩៩១​ ជាមួយនឹង​ព្រះបិតា​របស់​ទ្រង់​ ។

          បន្ទាប់ពី​របប​ប៉ុ​លព​ត មាន​អតីត​គ្រូបង្ហាត់​ និង​អ្នករបាំ​ ប្រហែលជា​ ២០​ នាក់​ ​; ប៉ុណ្ណោះ​ ដែល​នៅ​រស់រាន​មាន​ ជីវិត​។ សម្តេច​ព្រះរៀម​បាន​មាន​បន្ទូល​បន្ថែម​ថា​ “យើង​បាន​ខិតខំ​ទាំងអស់គ្នា​ ដើម្បី​ធ្វើ​ឱ្យ​របាំ​នេះ​រស់​ឡើងវិញ​ ទាំង​កាយវិការ​ ចលនា​មូលដ្ឋាន​ ​; តន្រ្តី​បុរាណ​ និង​អ្វី​គ្រប់យ៉ាង​ដែល​ធ្លាប់​មាន​ពីមុន​។ នេះ​គឺជា​ការងារ​ក្រុម​ ដែល​ប្រៀប​ដូចជា​គ្រួសារ​”។

          បន្ទាប់ពី​ត្រូវ​បាន​ជ្រើសតាំង​ជា​អនុរដ្ឋ​មន្រ្តី​ក្រសួងវប្បធម៌​នៅ​ឆ្នាំ​ ១៩៩៣​ និង​បន្ទាប់មក​ជារ​ដ្ឋ​មន្រ្តី​ ក្រសួងវប្បធម៌​ នា​ឆ្នាំ​ ១៩៩៨​ សម្តេច​ព្រះរៀម​បាន​ដឹកនាំ​ក្រុម​អ្នកជំនាញ​និង​សិល្បករ​ ដាក់ពាក្យសុំ​បញ្ចូល​របាំ​ក្បាច់​ខ្មែរ​បុរាណ​ ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង​ និង​អរូបី​ខាង​ផ្នែក​មនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ​។ការ​ទទួល​ ស្គាល់​ជា​អន្តរជាតិ​នេះ​ គឺជា​ភស្តុតាង​ដ៏​សំខាន់​បំផុត​នៃ​ប្រពៃណី​បញ្ចេញ​សម្លេង​និង​ការ​បង្ហាញ​នៃ​ទម្រង់​នៃ​ វប្បធម៌​ទៅ​គ្រប់តំបន់​នៃ​ពិភពលោក​។ នៅ​ថ្ងៃទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​ ២០០៣​ អង្គការ​យូ​ណេស្កូ​ បាន​ប្រកាស​ទទួល​ ស្គាល់​របាំ​ព្រះរាជទ្រព្យ​ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង​ និង​អរូបី​ខាង​ផ្នែក​ មនុស្សជាតិ​។

          “ ក្រុមរបាំ​នេះ​ គឺជា​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ របាំ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ ព្រះមហាក្សត្រ​។ ឥលូវ​នេះ​ ក្រុមរបាំ​នេះ​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​។ ពួក​ យើង​ជាម​ន្ត្រី​រាជការ​។ ពេលនេះ​ របាំ​ព្រះរាជ​ ទ្រព្យ​ជា​សម្បត្តិ​រដ្ឋ​ ហើយ​តួនាទី​របស់​យើង​គឺ​បង្ហា​ត់​ក្មេង​ៗអំពី​របាំ​ និង​វប្បធម៌​” ។

          បច្ចុប្បន្ន​ការ​រីក​ដុះដាល​នៃ​ការ​សម្តែង​របាំ​ក្បាច់​ខ្មែរ​បុរាណ​នៅ​ភោជនីយដ្ឋាន​ដែល​មើលទៅ​មិនល្អ​គ្រប់​លក្ខណៈ​ ​; បាន​ប្រែក្លាយ​របាំ​ដ៏​ពិសិដ្ឋ​នេះ​ទៅជា​ផ្ទាំង​ទស្សនីយភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា​ដែល​គ្មាន​តម្លៃ​ សោះ​សម្រាប់​វប្បធម៌​។ ការ​រាំ​របាំ​នៅ​ភោជនីយដ្ឋាន​មិន​គួរ​ទទួលយក​នោះ​ទេ​ បើ​តាម​ព្រះរាជ​តម្រិះ​របស់​ទ្រង់​។

          ទន្ទឹម​នឹង​នេះ​ទ្រង់​បាន​បង្កើត​មូលនិធិ​ អ្នកម្នាង​ ផាត់​កា​ញ៉ុល​ ដែល​ដាក់ឈ្មោះ​តាម​ព្រះនាម​ព្រះមាតា​ របស់​ទ្រង់​ដើម្បី​ទ្រទ្រង់​របាំ​នេះ​និង​គម្រោង​របាំ​នេះ​។ ជាចុងក្រោយ​ ទ្រង់​នៅ​ស្ងៀម​បន្តិច​ទើប​មាន​បន្ទូល​ថា​ “ខ្ញុំ​សង្ឃឹមថា​ ក្មេង​ជំនាន់​ក្រោយ​នឹង​ធ្វើ​បាន​ល្អ​។ តួនាទី​របស់​យើង​គឺ​បង្ហាត់​ពួកគេ​។ បន្ទាប់ពី​នោះ​គឺ​ពួកគេ​ជា​ អ្នក​ជ្រើសរើស​អនាគត​ដោយខ្លួនឯង​” ៕

Article By SOVRIN

 



SUGGESTIONS