×

វគ្គ​ចម្រុះ​លើក​ទីបី​ ABC​ Lion​ of​ fashion​ មានការ​ចូលរួម​ដោយ​តារា​បង្ហាញ​ម៉ូត​ជួរមុខ​ ប្រាសាទ​ ដា​វីន​

ENTERTAINMENT a week ago
 
 

          កម្មវិធី​ប្រកួតប្រជែង​អ្នកបង្ហាញ​ម៉ូដ​ និង​អ្នក​ច្នៃ​ម៉ូដ​ដែល​មានឈ្មោះ​ថា​ « ABC​ Lion​ of​ fashion​» ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ស្រា​បៀរ​ ABC​ និង​មានការ​រួម​សហការ​ជាមួយ​ទស្សនាវដ្តី​ សូ​វរីន​ ដែល​ជា​ទស្សនា​វដ្តី​ហ្វេ​ហ្សិន​ឈានមុខ​គេ​នៅ​កម្ពុជា​ និង​ Arise​ Modeling​ Agency​, CGTI​ និង​សមា​គរោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ឈាន​មកដល់​វគ្គ​ចម្រុះ​លើក​ទីបី​ហើយ​ នៅ​ថ្ងៃ​សៅរិ៍​ ទី​ ២៣​ ខែវិច្ឆិកា​ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​លឡឺ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​។ វគ្គ​ចម្រុះ​លើក​ទីបី​ ឬ Challenge​ 3 នេះ​មានការ​ចូលរួម​ដំណើរការ​វិនិច្ឆ័យ​ដោយ​តារា​បង្ហាញ​ម៉ូត​ជួរមុខ​ ប្រាសាទ​ ដា​វីន​ ផង​ដែរ​។ 

          សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ជាប់​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ឧបត្ថម្ភ​ពួកគេ​នៅពេល​ដែល​ពួកគេ​ចាប់​អាជីព​ច្នៃ​ម៉ូដ​ ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ Fashion​ Week​ និង​ម៉ូដ​សម្លៀកបំពាក់​របស់​អ្នកឈ្នះ​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្តី​ សូ​វរីន​។ ចំណែក​ ជ័យលាភី​ជើងឯក​អ្នកបង្ហាញ​ម៉ូដ​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​បង្ហាញ​ម៉ូដ​ជាមួយ​ Arise​ Modeling​ Agency​ ទទួល​បាន​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ Fashion​ Week​ និង​ក្លាយជា​តា​រា​ម៉ូ​ឌែ​លក្រ​បមុខ​ប្រចាំ​ទស្សនាវដ្តី​ សូ​វរីន​។ តើន​រណា​ទៅ​ដែល​ជា​ជើងឯក​នៃ​កម្មវិធី​ ABC​ Lion​ of​ Fashion​ របស់​ស្រា​បៀរ​ ABC​ Extra​ Stout​ ? ដូច្នេះ​យើង​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕

Article​ by​ KEO​ SONG​



SUGGESTIONS