×

តើ​អ្នក​ចង់​ក្លាយជា​សមាជិក​ ​Cambodian​ ​net​ ​idol​ ​រដូវ​កាល​ទីពីរ​ដែរ​ឬទេ​?​

ENTERTAINMENT 4 years ago
 
 

          ​Cambodian​ ​Net​ ​Idol​ ​ដែល​ជា​កម្មវិធី​ស្វែងរក​អ្នកមាន​ឥទ្ធិពល​នៅ​លើ​បណ្ដាញ​សង្គម​បាន​ត្រលប់​មក​សារ​ជាថ្មី​ជាមួយនឹង​អត្ថ​ប្រយោជន៍​ជាច្រើន​ដូចជា​ ​ទឹកប្រាក់​សុទ្ធ​ ​កិច្ចសន្យា​ការងារ​ ​និង​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មានតម្លៃ​រហូតដល់​ ​៣៥០០០​ ​ដុល្លារ​អាមេរិក​ថែមទៀត​ផង​។​ ​ការប្រកួត​ប្រជែង​តាមរយៈ​បណ្តាញ​សង្គម​នេះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដើម្បី​ទស្សនា​រាល់​សកម្ម​ភាព​ផ្សេង​ៗ​នៃ​ ​អ្នកមាន​ឥទ្ធិពល​ទាំង​ ​១២រូប​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​រង្វាន់​ ​ទៅតាម​ភាព​លេចធ្លោ​ ​សមត្ថភាព​ ​និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ក្នុង​ការបង្កើត​និង​ចែករំលែក​រូបភាព​ ​និង​វីដេអូ​ដែល​មានគុណ​ភាព​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​រៀង​ៗ​ខ្លួន​។​ ​វិធី​សាស្រ្ត​នៃ​ការផ្លាស់ប្ដូរ​មួយចំនួន​ដែល​យើង​តែងតែ​ប្រើប្រាស់​មាតិកា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ ​Facebook​,​ ​Instagram​ ​និង​ ​YouTube​ ​គឺ​អនុញ្ញាតិ​ឲ្យ​ ​Net​ ​Idol​ ​ទាំងអស់​បាន​ចែករំលែក​បទពិសោធន៍​គំនិត​និង​ទេពកោសល្យ​របស់​ពួកគេ​ដោយ​ផ្ទាល់​ទៅកាន់​អ្នកទស្សនា​ទូទៅ​។​

          ​ដូច្នេះ​ប្រសិនបើ​អ្នកមាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយជា​ ​Cambodian​ ​Net​ ​Idol​ ​រដូវ​កាល​ទីពីរ​នេះ​ ​គឺ​សូម​អនុវត្ត​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​

ជំហាន​ទីមួយ​៖​ ​ធ្វើ​វីដេអូ​រយៈពេល​ ​១​ ​នាទី​ដោយខ្លួនឯង​លើ​ហ្វេ​សប៊ុ​ក​ហើយ​ត្រូវ​ប្រាកដ​ថា​ ​វីដេអូ​របស់​អ្នក​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ហើយ​សូម​ប្រាប់​នូវ​អ្វី​គ្រប់យ៉ាង​ដែលគេ​ត្រូវ​ដឹងពី​អ្នក​ហើយ​អ្នកជា​នរណា​។​

​ជំហាន​ទីពីរ​៖​ ​កុំ​ភ្លេច​បង្ហាញ​ពី​ទេពកោសល្យ​និង​ជំនាញ​របស់​អ្នក​ហើយ​ប្រាប់​គេ​ពី​មូលហេតុ​ដែល​អ្នក​ចង់​ក្លាយជា​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​។​

​ជំហាន​ទីបី​៖​ ​Tag​ ​@​CambodianNetIdol​ ​និង​ ​@​Yes​ ​KH​ ​និង​ ​hashtag​ ​#​CambodianNetIdol​ ​ក្នុង​វីដេអូ​របស់​អ្នក​ហើយ​ប្រាប់​ឈ្មោះ​របស់​អ្នក​ក្នុង​ ​Instagram​ ​និង​ ​YouTube​ ​របស់​អ្នក​ប្រសិនបើ​អ្នកមាន​។​

          ​ការ​ទទួលពាក្យ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​!​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ ​Net​ ​Idol​ ​សម្រាប់​ព័ត៍​មាន​បន្ថែម​។​ ​សូម​ផ្ញើ​វីដេអូ​របស់​អ្នក​នៅ​ថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​ក្លាយជា​បេក្ខភាព​នៃ​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​៕​


SUGGESTIONS