×

Phnom Penh Designer Week ឆ្នាំ ២០២០​នេះ នឹង​ធ្វើ​នៅ​ថ្ងៃណា​?

ENTERTAINMENT a month ago
 
 

          បើ​ទោះ​បី​ជា​ឆ្នាំ​ ២០២០ មាន​រឿង​គ្រោះ​ជា​ច្រើន​ក្តី​ក៏ប៉ុន្តែ​ Phnom Penh Designer Week នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​លើក​កម្ពស់​វិស័យ​ហ្វេសហ្សិន​នៅ​កម្ពុជា​ ក៏​ដូច​ជា​បើក​ឳកាស​ឲ្យ​អ្នក​ច្នៃម៉ូដ​កម្ពុជា​បាន​បញ្ចេញ​នូវ​ស្នាដៃ​របស់​ខ្លួន​ដដែល​។ ឆ្នាំនេះ​ កម្មវិធី​សប្តាហ៍​អ្នក​ច្នៃម៉ូដ​ ឆ្នាំ ២០២០ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី៣ និង ទី ៤ខែមេសា ខាង​មុខ​នេះ​ នៅ​សណ្ឋាគារ​ រ៉ូសវូដ  ភ្នំពេញ (Rosewood Phnom Penh) ជាន់ទី ៣៦។

          រដូវ​កាល​ទី១២​ នេះ​ក៏​ជា​រដូវ​កាល​ដ៏​វិសេស​វិសាល​មួយ​ផង​ដែរ​ ដោយ​សារ​ឆ្នាំនេះ​នឹង​មាន​អ្នក​រចនា​ម៉ូដ​ច្រើន​ជាង​ឆ្នាំ​រាល់​ដង​ រួម​ទាំង​មាន​ខូឡិកហ្សិន​ពិសេសៗ​ជា​ច្រើន​ផងដែរ​ រួម​មាន​៖ Ambre Men, Armada By Abello, និង Don Protasio សម្រាប់​សម្លៀក​បំពាក់​បុរស​, សម្លៀក​បំពាក់​នារី​រួម​មាន​៖ SCT, The Privé, Noir, Alfredo Vaez, Essk/ Coco wellington, Kenoree, Drewe Taylor, Water lily by Christine Gauthier និង A.N.D ។

          ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នាណា​ ព្រោះ​អ្នក​រចនាម៉ូដ​របស់​យើង​នឹង​មាន​ម៉ូដ​សម្លៀក​បំពាក់​ពិសេសៗ​ ជាច្រើន​ដែល​នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​នោះ​ផងដែរ​៕

Article by KEO SONG


SUGGESTIONS