×

​សារៈ​ប្រ​យោ​ជន៍​នៃ​ទឹកដោះគោ​ចំពោះ​សុខភាព​

TRAVEL & LIVING 4 years ago
 
 

           ​ជាទូទៅ​ ​ទឹកដោះគោ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​សម្បូរទៅដោយ​ជាតិ​កាល់​ស្យូ​ម​ខ្ពស់​ ​ដែល​ផ្តល់​គុណសម្បត្តិ​យ៉ាង​ច្រើន​ ​ជាពិសេស​ ​គឺ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ​ទៅដល់​សុខភាព​អ្នកទទួល​ទាន​ក៏​ព្រោះតែ​ទឹកដោះគោ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​អាហារ​រូប​ត្ថម្ភ​និង​សុខភាព​។ ​មិនតែប៉ុណ្ណោះ​វាក៏​ជា​ជំនួយ​ក្នុង​ការ​ថែរក្សា​សម្រស់​ដ៏​អស្ចារ្យ​ផង​ដែរ​។​ ​

           តាម​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​ផ្លូវការ​បាន​ណែ​នាំឲ្យ​អ្នក​ដែល​និយម​ទទួលទានទឹក​ដោះ​គោ​ស្រស់​ជ្រើសរើស​ប្រភេទ​ទឹកដោះគោ​ទៅតាម​តម្រូវ​ការ​របស់​ពួកគេ​ ​ក៏​ព្រោះតែ​ប្រភេទ​នីមួយៗ​សុទ្ធសឹងតែ​មាន​សា​រៈ​ប្រយោជន៍​ផ្សេងៗ​គ្នា​។​ ​ហេតុនេះ​ហើយ​ ​ជាដំបូង​យើង​គួរតែ​មក​ស្វែងយល់​ពី​ភាព​ខុសគ្នា​នៃ​ប្រភេទ​ទឹកដោះគោ​នីមួយៗ​ជាមុន​សិន​។​ ​ទឹកដោះគោ​ដែល​ជា​ប្រភេទ​ ​Raw​ ​milk​ ​ជា​ប្រភេទ​ទឹកដោះគោ​ស្រស់​ដែល​មិនទាន់​ចម្រាញ់​។​ ​ចំណែក​ឯ​ ​ទឹកដោះគោ​ដែល​មាន​ ​Paste​ur​i​z​e​d​ ​milk​ ​វិញ​ ​ជា​ប្រភេទ​ទឹកដោះ គោ​ដែល​បាន​ចម្រាញ់​អស់​ជាច្រើន​ដំណាក់​ការ​ ​និង​មាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​។​ ​ម៉្យាងវិញទៀត​ ​Full​ ​cream milk​ ​ជា​ប្រភេទ​ដែល​មាន​សារធាតុ​ដែល​ធ្វើឲ្យ​ធាត់​ខ្ពស់​ជាង​ប្រភេទ​ដ៏​ទៃ​ ​រីឯ​ប្រភេទ​ទឹកដោះគោ​ស្រស់​ដែល​មាន​ផ្លាក​សញ្ញា​ថា​ ​Reduced​ ​fat​ ​milk​ ​ជា​ប្រភេទ​ដែល​មាន​សារធាតុ​ដែល​ធ្វើឲ្យ​ធាត់​2%​។​ ​សម្រាប់​ ​Skim​me​d​ ​milk​ ​ជា​ប្រភេទ​ដែល​មាន​សារធាតុ​ដែល​ធ្វើឲ្យ​ធាត់​ខ្ពស់​ទាប​ជាងគេ​ត្រឹមតែ​0.15% ​រីឯ​សម្រាប់​ទឹកដោះគោ​ដែល​ផ្ទុក​នូវ​សារធាតុ​ ​Flavor​e​d​ ​milk​ជា​ប្រភេទ​ទឹកដោះគោ​មាន​ជម្រើស​ជាច្រើន​រសជាតិ​ ​និង​ក្លិន​សម្រាប់​ជ្រើសរើស​តាម​ការ​និយម​របស់​មនុស្សម្នាក់​ៗ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​Calcium​ ​enrich​e​d​ ​milk​ ​ជា​ប្រភេទ​ទឹកដោះគោ​ដែល​ជាទូទៅ​មាន​សារធាតុ​កាល់​ស្យូ​ម​500​m​g​ក្នុង​កំរិត​250​m​l​និង​សម្រាប់​ ​Lactose​-​free​ ​milk​ ​ជា​ប្រភេទ​ទឹកដោះគោ​ដែល​គ្មាន​សារធាតុ​ ​Lactose​ ​ជាទូទៅ​ប្រើ​សំរាប់​អ្នក​ដែល​មាន​បញ្ហា​ទៅលើ​ការ​បំ​លែង​ជាតិ​ស្ករ​ប្រភេទ​នេះ​។​ ​បន្ទាប់ពី​បាន​ស្គាល់​នូវ​ប្រភេទ​នីមួយៗ​ហើយ​នោះ​ ​SO​V​R​IN​ក៏​សូម​លើកយក​គុណប្រយោជន៍​មក​បង្ហាញ​វិញ​ម្តង​។​ ​តួយ៉ាង​នា​ក្នុង​សម័យ​បុរាណ​នៃ​ប្រទេស​អេ​ស៊ីប​ ​ទឹកដោះគោឆៅ​ (​Raw​ ​milk​ ) ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្សជា​ច្រើន​ជាពិសេស​គឺ​ព្រះនាង​C​l​e​o​pat​r​a​ ​ក្នុង​ការ​លាង​ស​ម្អា​ត​ស្បែក​តាម​បែប​ធម្មជាតិ​ ​ដោយធ្វើ​ឲ្យ​ស្បែក​ទន់​និង​មាន​សំណើម​ខ្ពស់​។​ទឹកដោះគោឆៅ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សំរាប់​ប្តូរ​ពណ៌​ស្បែក​ ​និង​ជម្រុះ​កោសិកា​រ​ចាស់ៗ​ ​ដោយ​អ្នក​គ្រាន់តែ​ជ្រលក់​ទឺ​ក​ដោះ​គោ​នោះ​ម​កលាប​ទៅលើ​ផ្នែក​ទាំងនោះ​។​មិនតែប៉ុណ្ណោះ​អ្នក​ក៏​អាច​ប្រើ​ជា​ប្រភេទ​ម៉ាស់​បិទមុខ​ដែល​អាច​ជួយ​បំបាត់​មុន​បាន​យ៉ាង​អស្ចារ្យ​ដោយ​គ្រាន់តែ​យកមក​លាប​លើ​មុខ​ហើយ​ទុកចោល​មួយសន្ទុះ​ ​រួច​លាង​ចេញ​ជាការស្រេច​។​ទឹកដោះគោ​ដែល​មាន​សារធាតុ​ធាត់​ទាប​ក៏​ត្រួ​វ​បាន​ប្រើប្រាស់​សំរាប់​ការ​សម្រក​ទំងន់​ថែមទៀត​ផង​។​

           មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ជាច្រើន​ទៅលើ​ផ្នែក​សម្រស់​ ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺជា​តិ​កាល់​ស្យូ​ម​ ​និង​វីតាមីន​ដែល​មាននៅ​ក្នុង​ទឹកដោះគោ​ ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​ទាំងឡាយ​ទៅលើ​ការលូតលាស់​ ​និង​ភាព​រឹង​ម៉ាំ​នៃ​ឆ្អឹង​ ​សាច់ដុំ​ ​និង​ធ្មេញ​។​ ​លើស​ពីនេះទៅ​ទៀត​វា​ជា​ផ្នែក​មួយ​ដែល​អាច​កាត់បន្ថយ​ការ​ផលិត​កូ​ឡេ​ស្តេ​រ៉ុល​ ​និង​សម្ពាធ​ឈាម​ខ្ពស់​ដែល​ជាហេតុ​បណ្តាលឲ្យ​មានគ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ជំងឺ​មហារីក​ ​និង​ជំនួយ​ដល់​គំហើញ​នៃ​ភ្នែក​។​ ​ប្រសិនបើ​អ្នកមាន​អា​កា​រៈ​ឈឺក្បាល​ ​ឬ​ឈឺ​បំពង់ក​ ​ទឹកដោះគោ​ក្តៅ​មួយ​កែវ​អាច​ជា​ថ្នាំ​ដ៏​ល្អ​បំផុត​ ​ដើម្បី​ជួយ​សម្រាល​ការឈឺចាប់​ទាំងនោះ​។​

           ​ទឹកដោះគោ​ ​អាច​ត្រូវ​បាន​គេ​យកមក​ទទួលទាន​ជាប្រចាំ​ ​ដោយសារ​វា​សម្បូរទៅដោយ​សារជាតិ​ ​ចិញ្ចឹម​បំប៉ន​ ​និង​ ​មាន​តុល្យភាព​ជាពិសេស​ ​ជាមួយនឹង​ ​កាល់​ស្យូ​ម​ ​និង​ ​ប្រូតេអ៊ីន​ ​។​ ​វា​មិន​ត្រឹមតែ​ ​អាច​ជួយ​រក្សា​អោយ​អ្នកមាន​សុខភាព​ល្អ​នោះ​ទេ​ ​ប៉ុន្តែ​វា​ពិតជា​ល្អ​បំផុត​ ​សម្រាប់​សុខភាព​ស្បែក​របស់​អ្នកផង​ដែរ​ ​៕​

​Article​ ​by​ ​SO​V​R​IN


SUGGESTIONS