×

​លោក​ ​ចោម​ ​មួយ​ ​ពីក្មេង​នេសាទ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ល្បីឈ្មោះ​នៅ​ខេត្ត​សៀមរាប​

NEWS a month ago
 
 

           «​M​UO​Y​ C​H​OR​M​»​ ​គឺជា​ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​លើទឹក​ដី​ខេត្ត​សៀមរាប​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​កូនខ្មែរ​មួយ​រូប​គឺ​ ​លោក​ ​ចោម​ ​មួយ​ ​ដែល​មាន​ប្រវត្តិ​ចេញ​មក​ពីក្មេង​នេសាទ​នៅ​ឯ​ភូមិ​លិចទឹក​ ​ឃុំ​កំពង់​ឃ្លាំង​ ​ស្រុក​សូទ្រនិគម​ ​ខេត្ត​សៀមរាប​។​ ​ក៏​ព្រោះ​ជា​ក្មេង​ធំធាត់​លើទឹក​ដី​ស្រុកស្រែ​ចម្ការ​នេះ​ហើយ​ ​ស្ថាបនិក​ស្លាកយីហោ​ជាតិ​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​តែង​ប្រមែប្រមូល​ទិដ្ឋភាព​កាលពី​អតីតកាល​ទាំងប៉ុន្មាន​មក​ឆ្លុះបញ្ចាំង​ក៏ដូចជា​បង្កើត​គំនិត​ច្នៃ​ប្រតិដ្ឋ​ទៅលើ​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​របស់​ខ្លួន​រៀងរាល់​រដូវ​កាលដែល​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​ភ្ញៀវ​អន្តរជាតិ​ ​ហើយ​ជារឿយៗ​លោក​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​បង្ហាញ​ស្នាដៃ​ក្នុង​កម្មវិធី​ធំ​ៗ​នៅ​ក្រៅ​ប្រទេស​ ​ជាពិសេស​មាន​ទាំង​ប៉ែក​អឺរ៉ុប​ទៀត​ផង​។​

           ​មុន​ស្លាកយីហោ​ ​M​UO​Y​ C​H​OR​M​ ​លេច​រូបរាង​ជាមួយនឹង​ប៊ូ​ទិ​ក​ផ្ទាល់ខ្លួន​ ​លោក​ ​ចោម​ ​មួយ​ ​បាន​រៀបរាប់​អំពី​ប្រវត្តិ​តស៊ូ​របស់​លោក​មកកាន់​សូវ​រី​ន​ដែរ​ថា​ ​លោ​កកើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​ប្រកបរបរ​ជា​កសិករ​និង​នេសាទ​។​ ​លោក​ ​ចោម​ ​មួយ​ ​មាន​បងប្អូន​ចំនួន​៧​នាក់​(​ស្រី​៤​ប្រុស​៣​)​លោក​ជា​កូនពៅ​។​ ​ចាប់កំណើត​នៅ​ភូមិ​លិចទឹក​ដែល​រស់នៅ​លើ​តំបន់​ទឹក​ម្ខាង​ដី​ម្ខាង​ ​ចោម​ ​មួយ​ ​បាន​ក្លាយ​ជា​ក្មេង​នេសាទ​តាំងតែពី​អាយុ​៦​ឆ្នាំ​ ​ដោយ​រៀងរាល់​វស្សានរដូវ​ទឹកជន់​កុមារា​រូប​នេះ​តែង​ចេញទូក​ទៅ​រក​កំពឹស​ជាមួយ​បងប្រុស​នៅ​តាម​ដង​ទន្លេសាប​ ​ហើយ​ឈាន​មកដល់​រដូវប្រាំង​ក៏​មក​ជួយ​ធ្វើស្រែ​ចម្ការ​ឪពុក​ម្តាយ​ផង​ដែរ​។​ ​រៀន​បណ្តើរ​ធ្វើការ​ទាំង​វ័យក្មេង​បណ្តើរ​ដោយ​ក្នុងស្រុក​ភូមិ​មាន​ក​ម្រិ​ត​អប់រំ​ត្រឹម​ថ្នាក់​ទី​៦​ ​ដូច្នេះ​នៅ​ពេលរៀន​ចប់​ ​ចោម​ ​មួយ​ ​បាន​ឡើង​មក​រៀន​បន្ត​ក​ម្រិ​ត​ធ​ម្យ​ម​សិក្សា​បឋម​ភូមិ​នៅ​ឯ​ទី​រួម​ស្រុក​ដោយ​ស្នាក់​នៅ​ជាមួយ​ម្តាយមីង​។​ ​សិក្សា​បាន​រយៈពេល​ពីរ​ឆ្នាំ​ដោយហេតុ​កត្តា​ជីវភាព​ ​និង​ឆ្ងាយ​ពី​ផ្ទះ​ផង​នោះ​ ​ចោម​ ​មួយ​ ​បាន​សម្រេច​ចិត្ត​បោះបង់​ការសិក្សា​មក​ជួយការ​ងារ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុកកំណើត​វិញ​។​ ​ស្ថិត​ក្នុង​វ័យ​ជំទង់​ ​ចោម​ ​មួយ​ ​ប្រកបរបរ​ជា​អ្នក​រត់​ទូក​ផង​ ​និង​ធ្វើស្រែ​ចម្ការ​ផង​រហូតដល់​ឆ្នាំ​ ​២​០​១​១​។​ ​លោក​ ​ចោម​ ​មួយ​ ​បាន​ប្រាប់​ថា​គ្រា​នៅ​ស្រុក​ក្នុង​វ័យ​ជំទង់​ឲ្យតែ​ពេល​មាន​កម្មវិធី​ម្តងៗ​លោក​ចូលចិត្ត​ស្លៀកពាក់​ប្លែក​ពី​គេ​ ​ពោល​លោក​តែង​គូរ​គំរូ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​រួច​យកទៅ​ឲ្យ​បងស្រី​របស់​ខ្លួន​ដែល​ជាជាង​កាត់​ដេ​របើក​តូប​តូច​មួយ​នៅ​ក្នុង​ភូមិ​ផង​នោះ​ច្នៃ​កាត់តាម​ចំណង់ចំណូលចិត្ត​របស់​លោក​ជានិច្ច​។​ ​លោក​ថា​ “ ​ការ​ច្នៃ​ម៉ូដ​អាច​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ​ ​ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​ប្លែកៗ​ទៅ​កម្មវិធី​ ​ខ្ញុំ​មាន​ក្តី​ស្រមៃ​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការ​ច្នៃ​ម៉ូដ​ ​ប៉ុន្តែ​កាលនោះ​បាន​ត្រឹមតែ​គិត​មិនដែល​រំពឹង​ថា​អាច​កើតឡើង​ឬ​អាច​ទៅរួច​ឡើយ​ ​ព្រោះ​គ្រួសារ​យើង​គ្មាន​លទ្ធភាព​ម្យ៉ាង​អ្នកស្រុក​ភូមិ​ទម្លាប់​រស់នៅ​ធ្វើ​របរ​ដដែល​ៗ​តត​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​”​។​

           ​ក្រោយ​ត្រឡប់មក​ស្រុកកំណើត​បាន​ពីរ​ឆ្នាំ​ ​យុវជន​ ​ចោម​ ​មួយ​ ​ដែល​មាន​ម​ហិច្ឆិ​តា​លើ​ការ​ច្នៃ​ម៉ូដ​បាន​ឡើង​មក​ខេត្ត​សៀមរាប​ស្នាក់​នៅ​ជាមួយ​បងប្រុស​បង្កើត​ដើម្បី​សិក្សា​ភាសា​អង់គ្លេស​។​ ​ថ្វី​ដ្បិត​ឡើង​មក​រៀន​នៅ​ខេត្ត​ក្តី​ប៉ុន្តែ​លោក​មិនដែល​ចោល​គ្រួសារ​ឡើយ​ដោយ​រៀងរាល់​រដូវ​ទឹកស្រក​លោក​តែង​ត្រឡប់ទៅ​ស្រុកកំណើត​ជួយ​សម្រួលការ​ងារ​ធ្វើស្រែ​ចម្ការ​របស់​ឪពុក​ម្តាយ​។​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​២​ ​លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​ហ្វេ​ហ្សិ​ន​មួយ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ទាំង​ជន​ជាតិខ្មែរ​និង​បរទេស​ ​ជា​សំណាងល្អ​លោក​​​មានឱកាស​បាន​ស្គាល់​អ្នក​ច្នៃ​ម៉ូដ​បរទេស​ល្បីឈ្មោះ​ម្នាក់​ ​អ្នក​ច្នៃ​ម៉ូដ​បរទេស​រូប​នេះ​ហើយដែល​បាន​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់​ ​ចោម​ ​មួយ​ ​ហើយក៏​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​ស្រឡាញ់​ការ​ស្លៀកពាក់​ប្លែកៗ​មកពី​ស្រុកស្រែ​ចម្ការ​នេះ​បាន​ប្រឡូក​ការងារ​ជា​ជំនួយ​ការ​អ្នក​ច្នៃ​ម៉ូដ​លើកដំបូង​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​។​ ​ជា​ជំនួយ​ការរៀបចំ​ពុម្ព​ស​ម្លៀ​ក​បំពាក់​កំឡុង​រយៈពេល​ប្រមាណ​ជាង​បី​ឆ្នាំ​ ​ចោម​ ​មួយ​ ​បាន​ព្យាយាម​ស្វែងយល់​និង​រៀន​គ្រប់យ៉ាង​ពី​ការ​ច្នៃ​ម៉ូដ​ ​តិច​និ​ច​នៃ​ការ​ដេរ​ ​រួម​ទាំង​សង្វាក់​ផលិតកម្ម​សព្វគ្រប់​រហូត​មានឱកាស​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន​ផ្ទាល់​ទៀត​ផង​។​ ​កាលនោះ​យុវជន​មកពី​ភូមិ​លិចទឹក​ក៏បាន​គិត​ដែរ​ថា​ប្រសិនបើ​ធ្វើការ​ឲ្យ​គេ​ ​៥​ឆ្នាំ​ ​១​០​ឆ្នាំ​ ​ឬ​ទៅ​១​៥​ឆ្នាំ​ទៀត​ ​ខ្លួន​ក៏​នៅតែ​ជា​ជំនួយ​ការ​គេ​ដដែល​ ​ហេតុដូច្នេះ​ខណៈ​គិតថា​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​និង​យល់​ដឹង​អំពី​សង្វាក់​ផលិតកម្ម​អស់ហើយ​ ​ក៏បាន​សម្រេច​ចិត្ត​ថា​ងាក​មក​ធ្វើជា​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​វិញ​និង​បាន​បង្កើត​ស្លាកយីហោ​ផ្ទាល់ខ្លួន​ឈ្មោះថា​ ​M​UO​Y​ C​H​OR​M​ ​កាលពី​ថ្ងៃ​ទី​១​១​ខែ​មេសា​ឆ្នាំ​ ​២​០​១​៦​មកដល់​សព្វថ្ងៃ​។​

           ​ជា​អ្នក​ច្នៃ​ម៉ូដ​ឯករាជ្យ​និង​បង្កើត​ស្លាកយីហោ​លើទឹក​ដី​អង្គរ​មែនពិត​ ​តែ​បើ​និយាយ​អំពី​ការ​ចេញ​ម៉ូដ​ទំនោរ​និយម​តាម​រដូវ​កាល​លោក​ ​ចោម​ ​មួយ​ ​ធ្វើ​មិន​ឲ្យ​ចាញ់​កម្មវិធី​ហ្វេ​ហ្សិ​ន​ ​Runway​ ​របស់​ម៉ាក​អន្តរជាតិ​ល្បី​ៗ​នៅ​ឯក្រៅ​ប្រទេស​ប៉ុន្មាន​ឡើយ​។​ ​លោក​បាន​ប្រាប់​ដែរ​ថា​ជា​រៀងរាល់​ឆ្នាំ​លោក​តែង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ពីរ​លើក​គឺ​សម្រាប់​ ​និទាឃរដូវ​និង​រដូវក្តៅ​(​Spring​/​Summer​) ​និង​ ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​រដូវ​ត្រជាក់​(​Fall​/​Winter​) ​ព្រមទាំង​មាន​កម្មវិធី​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូដ​ប្លែកៗ​តូច​ធំ​សរុប​មិន​ក្រោម​បី​ទៅ​បួន​ដង​ឡើយ​ក្នុង​មួយ​ឆ្នាំ​។​ ​ចំពោះ​គំនិត​ច្នៃ​ម៉ូដ​ផ្ទាល់ខ្លួន​លោក​ ​ចោម​ ​មួយ​ ​បាន​បង្ហើប​ដែរ​ថា​ “ ​ដោយសារតែ​ខ្ញុំ​ធំធាត់​នៅ​ជនបទ​ ​បើ​ភ្នែក​ឡើង​ឃើញ​ធម្មជាតិ​ពណ៌ខៀវ​ខ្ចី​ផ្កា​ចម្រុះ​ពណ៌​ដូច្នេះ​ខ្ញុំ​តែង​យក​រូបភាព​ទិដ្ឋភាព​កាលពី​អតីតកាល​ទាំងប៉ុន្មាន​មក​បញ្ចូល​ក្នុង​ការ​ឌី​ហ្សា​ញ​ជានិច្ច​។​ ​ដូច​ឃើញ​ជាក់ស្តែង​នៅ​ក្នុង​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​របស់​ខ្ញុំ​ភាគច្រើន​គឺ​សុទ្ធសឹងតែ​មាន​ពណ៌​ចម្រុះ​”​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ពេល​ច្នៃ​ខូឡិ​ក​ហ្សិ​ន​នីមួយៗ​លោក​ចូលចិត្ត​ប្រើ​អារម្មណ៍​ខ្លាំង​ ​និង​ចូលចិត្ត​មាន​ ​Story​ឬ​ដំណើររឿង​នៅ​ពីក្រោយ​ខូឡិ​ក​ហ្សិ​ន​នោះ​ ​ឧទាហរណ៍​ដូចជា​ខូឡិ​ក​ហ្សិ​ន​ ​Fire​work​ ​ឬ​កាំជ្រួច​ ​គឺជា​ការ​ពណ៌នា​ទាក់ទង​នឹង​ពិធី​បុណ្យអុំទូក​ដែល​លោក​បាន​ធ្វើ​កាលពី​ពេល​កន្លងទៅ​ជាដើម​។​

           ​រយៈពេល​ប្រឡូក​ក្នុង​វិ​ស័​យ​ច្នៃ​ម៉ូដ​ប្រមាណ​ជាង​កន្លះ​ទសវត្សរ៍​ ខូឡិ​ក​ហ្សិ​ន​ម៉ាក​ ​M​UO​Y​ C​H​OR​M​ ​ហាក់​មាន​ទី​ផ្សារ​ពី​បណ្តា​ភ្ញៀវ​អន្តរជាតិ​ជាច្រើន​ដែល​ចូល​មក​ទេសចរណ៍​លើទឹក​ដី​អង្គរ​ ​ភាគច្រើន​ជា​ជនជាតិ​អូស្ត្រាលី​និង​អាល្លឺម៉ង់​។​ ​កាលពី​ឆ្នាំ​២​០​១​៦​ ​លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អ្នក​ច្នៃ​ម៉ូដ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​គឺ​ ​A​SEA​N ​Pop​ ​Culture​ ​ធ្វើឡើង​នៅ​ខេត្ត​ឈៀ​ង​មៃ​ប្រទេស​ថៃ​ដែល​ក្នុង​នោះ​លោក​បាន​ពាំ​នាំ​ឈុត​ច្នៃ​ឡើង​ពី​សំណាញ់​ត្រី​ដែល​ឆ្លុះបញ្ចាំង​ពី​ជីវិត​កាលពី​កុមារភាព​របស់​លោក​ផង​ដែរ​។​ ​ក្រៅពី​បាន​ចេញទៅ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​នៅ​ឯ​ប្រទេស​ថៃ​ជា​ពីរបី​លើក​ ​និង​កម្មវិធី​ក្នុងស្រុក​ច្រើន​រាប់មិនអស់​ ​កន្លងមក​ក៏មាន​កម្មវិធី​ធំ​ៗ​លំដាប់​អន្តរជាតិ​ចាប់អារម្មណ៍​អញ្ជើញ​លោក​ទៅ​ចូលរួម​បង្ហាញ​ស្នាដៃ​ផង​ដែរ​ ​ក្នុង​នោះ​រួម​មាន​កម្មវិធី​ធ្វើ​នៅ​ ​ប៉ា​រី​ស​ ​សាន់​ហ្វ្រាន់​ស៊ី​ស្កូ ​ឥណ្ឌា​ ​ឡាវ​ ​និង​វៀតណាម​ជាដើម​។​

           ​ទន្ទឹម​រីកមុខ​រីក​មាត់​លើ​វិ​ស័​យ​ច្នៃ​ម៉ូដ​មកដល់​បច្ចុប្បន្ន​ ​កន្លងមក​ ​លោក​ ​ចោម​ ​មួយ​ ​ក៏បាន​ជួប​នូវ​ផលវិបាក​សមគួរ​ផង​ដែរ​។​ ​លោក​លើកឡើង​ថា​“​ពិបាក​មែនទែន​ ​មិនថា​តែ​ពីមុន​ទេ​សូម្បីតែ​ឥឡូវ​ក៏​ពិបាក​ដែរ​ ​ដ្បិត​បច្ចុប្បន្ន​វិ​ស័​យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ ​ប៉ុន្តែ​ភាគច្រើន​ការ​ទទួលស្គាល់​នៅ​ទី​ក្រុងភ្នំពេញ​មាន​ច្រើនជាង​នៅ​សៀមរាប​ ​ព្រោះ​តាំងពី​បើក​មក​ភ្ញៀវ​ខ្មែរយើង​មួយ​ចំនួន​ធំ​គាត់​នៅ​មិនទាន់​យល់​នៅឡើយ​រវាង​អ្នក​ច្នៃ​ម៉ូដ​ ​និង​ជាង​កាត់​ដេរ​។​ ​ទោះ​យ៉ាងណា​ខ្ញុំ​នៅតែ​ប្រកាន់ខ្ជាប់​ថា​ប្រសិនបើ​ភ្ញៀវ​ចង់បាន​ស​ម្លៀ​ក​បំពាក់​ពី​កន្លែង​ខ្ញុំ​ទាល់តែ​អ្វីៗ​ខ្ញុំ​ជា​អ្នក​ច្នៃ​ ​ជា​អ្នកធ្វើ​ ​និង​ប្រើ​វត្ថុធាតុដើម​លើ​ខ្ញុំ​ទាំងអស់​”​។​ ​លោក​បាន​លើកឡើង​ទៀត​ថា​កា​របើក​នៅ​សៀមរាប​បើ​មិន​មាន​ភ្ញៀវ​ទេសចរ​បរទេស​នោះ​ទេ​គឺ​សូន្យ​តែម្តង​។​

           ​តាមរយៈ​បទពិសោធន៍​កន្លងមក​ ​លោក​ ​ចោម​ ​មួយ​ ​បាន​បង្ហាញ​ទ​ស្សនៈ​ដូចនេះ​ “​ការ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ខ្លាំង​មួយ​រូប​គប្បី​ទាមទារ​ភាព​ជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​ ​ត្រូវ​ដឹង​ពី​ចំណុច​សំខាន់​អ្វីមួយ​ដែល​បង្ហាញ​ទៅកាន់​អតិថិជន​ ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​យល់​ពី​អតិថិជន​ថា​គាត់​ចង់​បានអ្វី​ដើម្បី​កត់ត្រា​យកមក​បូក​រួមគ្នា​ជាមួយ​គំនិត​ផ្ទាល់ខ្លួន​”​។​ ​បច្ចុប្បន្ន​ ​លោក​ ​ចោម​ ​មួយ​ ​មាន​ប៊ូ​ទិ​ក​ដាក់​លក់​ខូឡិ​ក​ហ្សិ​ន​របស់​ខ្លួន​ដែល​មាន​ទីតាំងនៅ​ម្តុំ​ផ្សារ​ចាស់​ខេត្ត​សៀមរាប​។​ ​លោក​បាន​កំពុង​ត្រៀម​គម្រោង​រៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​ចាប់ផ្តើម​នៅ​ក្រោយពេល​ស្ថានការណ៍​នៃ​ការ​រាតត្បាត​វី​រុ​ស​កូ​វី​ដ​១​៩​ត្រូវ​បាន​បញ្ចប់​ ​ហើយ​តាមរយៈ​សូវ​រី​ន​លោក​បាន​ផ្តាំផ្ញើ​ដែរ​ថា​ ​សម្រាប់​ប្អូន​ៗ​ចង់​ប្រឡូក​ឬ​ចាប់​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​គួរ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់​ ​និង​ផ្តើម​ចេញពី​ខ្លួន​យើង​ថា​តើ​យើង​ចូលចិត្ត​ស្លៀកពាក់​អ្វី​ដោយ​កុំ​គិត​ពី​អ្នកដទៃ​មើល​មក​យ៉ាងម៉េច​ ​ដែល​សំខាន់​ទៀត​នោះ​កុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ធ្វើ​មិនបាន​ ​ឬ​ចាំ​ទាល់តែ​អ្នកនេះ​ឬ​អ្នកនោះ​មក​ធ្វើ​ទើបបាន​នោះ​ទេ​ ​ដូច​ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា​ ​មិនមែន​មនុស្ស​គ្រប់គ្នា​អាច​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូដ​អាចម​ក​ពី​គ្រប់​ទីកន្លែង​៕​

Article by​ HEM SOKKHIM


SUGGESTIONS