×

មរណភាព​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​ ​គឺជា​ការ​បាត់បង់​គ្រាប់​ពេជ្រ​ដ៏​ធំ​ក្នុង​វិស័​យ​ភាពយន្ត​និង​អក្សរ​សិល្ប៍​ជាតិ​

NEWS 3 years ago
 
 

          ​កាលពី​ល្ងាច​ថ្ងៃ​ទី​១​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ត្រូវនឹង​ថ្ងៃ​វារៈ​វ័នប​ត​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ ​ជាតិ​ ​ប្រជាជាតិ​យើង​ទាំងមូល​បាន​ទទួល​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ ​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​ ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន​ ​និង​ ​ជា​ផលិតករ​ភាពយន្ត​ជើងចាស់​ដ៏​ល្បីឈ្មោះ​មួយ​រូប​ ​តាំងពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​បាន​ទទួលអនិច្ចកម្ម​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​វេលា​ម៉ោង​ ​៦​:​៤​០​នាទី​ល្ងាច​ ​ថ្ងៃព្រហស្បត្តិ៍​ ​៤​ ​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​ឆ្លូវ​ ​ត្រីស័ក​ ​ព​.​ស​. ​២​៥​៦​៤​ ​ក្នុង​ជន្មាយុ​ ​៧​៧​ ​ឆ្នាំ​ ​ដោយ​រោគាពាធ​ (​ជំងឺ​កូ​វី​ដ​ ​១​៩​)​។​

          “​មរណភាព​របស់​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​ ​គឺជា​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​ ​ដ៏​ឆ្នើម​មួយ​រូប​ពោរពេញ​ ​ទៅ​ដោយ​ឆន្ទៈ​មនសិការ​ក្នុង​ការបំរើ​បុព្វហេតុ​ជាតិ​មាតុភូមិ​គ្រប់​កាលៈទេសៈ​ប្រកបដោយ​ស្មារតី​ទទួល​ ​ខុសត្រូវ​ខ្ពស់​ ​ជាពិសេស​បាន​ចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​លើកស្ទួយ​វិស័​យ​ភាពយន្ត​កម្ពុជា​នា​ ​ពេល​ ​កន្លងមក​ […] ” ​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿ​ង​ ​សកុណា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​សរសេរ​ក្នុង​លិខិត​រំលែកទុក្ខ​ជូន​ចំពោះ​លោកជំទាវ​ ​សូ​ ​សា​ម៉ូ​នី​ (​ភរិយា​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​) ​ព្រមទាំង​ក្រុម​គ្រួសារ​។​

Image Courtesy: Bophana Center

          ​ក្នុង​ឱកាស​ដ៏​សោកសង្រេង​នេះ​ ​លោកជំទាវ​ ​សាន់​ណា​រ៉ា​ ​ឡង់​ឌី​ ​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ ​ព័ត៌មាន​ ​ដែល​ធ្លាប់​បាន​ចូលរួម​ប្រឡូក​ក្នុង​ការស្ថាបនា​ភាពយន្ត​មួយ​ចំនួន​របស់​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​ ​ដូចជា​រឿង​ ​ឆ្អឹង​អ​ណ្តែ​ត​ ​និង​ ​រឿង​ ​ចុង​ស្រល់​ ​កាលពីដើម​ទ​.​វ​.​ឆ្នាំ​១​៩​៩​០​ ​បាន​ចូលរួម​មរណទុក្ខ​នេះ​ថា​ “​ជា​ការ​បាត់​បង់​មួយ ដែល​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​ជួប​ជា​លើក​ទី២ បន្ទាប់​ពី​អ្នកម្តាយ​ខ្ញុំ​បាន​ចែក​ឋាន​ទៅ។ កាល​លោកអ៊ំ​នៅ ខ្ញុំ​ហាក់​ដូច​ជា​ធម្មតាៗ តែ​ពេល​គ្រាន់​តែ​ដឹង​ថា​លោកអ៊ំ​ចូល​មន្ទីរ​ពេទ្យ​ដោយ​ជម្ងឺ Covid-19 ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​យំ ភ័យ​ខ្លាច​បាត់អ៊ំ​គ្រប់​វិនាទី (នឹកឃើញ) លោកអ៊ំ​នៅ​នឹង​មុខ​ជានិច្ច។ លោកអ៊ំ​ជា​អ្នក​មាន​គុណ ដែល​បាន​បណ្តុះ​បណ្តាល​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្នក​និយាយ​ទូរទស្សន៍​ក្នុង​ឆ្នាំ១៩៩៣”​។​

          ងាក​ទៅ​រក​ជីវប្រវត្តិ​ ​និង​ ​ស្នាដៃ​កាលពី​លោក​នៅ​រស់​វិញ​ ​ឯកឧត្តម​កើត​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​១​៩​៤​៤​ (​១​៩​៤​០​ ​បើ​តាម​សម្ភាសន៍​ផ្ទាល់​ជាមួយ​ឯកឧត្តម​) ​នៅ​ឃុំ​ព្រែក​រំដេង​ ​ស្រុក​ស្រី​សន្ធរ​ ​ខេត្ត​កំពង់​ ​ចាម​។​ ​លោក​ជា​បុត្រ​ទោល​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​ជាម​ន្រ្តី​រាជការ​ ​និង​ ​ម្តាយ​ជា​មេផ្ទះ​។​ ​កាលពី​កុមារ​ ​ភាព​ ​លោក​ត្រូវ​បាន​ឪពុក​មា​ ​គឺ​ ​លោក​ ​ពៅ​ ​ស៊ី​ផូ ​ដែល​ជាត​ន្រ្តី​ករ​ ​និង​ ​កវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី​ជំនាន់​ ​សង្គម​រា​ស្រ្ត​និយម​នាំ​យកមក​ស់​នៅ​និង​សិក្សា​នៅ​ទី​ក្រុងភ្នំពេញ​។​ ​ក្រោយមក​ ​លោក​បាន​សិក្សា​ជំនាញ​ ​សរសេរ​អត្ថបទ​ភាពយន្ត​ ​ដឹកនាំ​ភាពយន្ត​ ​រៀបចំ​តុបតែង​ឆាក​ ​និង​ ​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ ​ដោយ​ទទួល​ ​បានការ​បណ្តុះបណ្តាល​ពី​សមាគម​អ្នកនិពន្ធ​ ​និង​ក្រសួងឃោសនាការ​។​

Image Courtesy: Bophana Center

          លោក​បាន​ក្លាយ​ជា​ប្រធាន​អ្នកដឹកនាំ​ឆាក​ក្នុង​ស្ថា​នី​យ៍​រាជ​ទូរទស្សន៍​ខ្មែរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ក្នុង​ឆ្នាំ​១​៩​៦​៦​។​ ​ឆ្នាំ​១​៩​៧​០​ ​លោក​បាន​ទទួល​តំណែង​ជានា​យក​កម្មវិធី​ទូរទស្សន៍​ជាតិ​។​ ​ឆ្នាំ​១​៩​៧​២​ ​លោក​បាន​ទៅ​សិក្សា​ជំនាញ​ទូរទស្សន៍​នៅ​ប្រទេស​បារាំង​។​ ​ក្រោយពេល​ត្រឡប់មកវិញ​ ​លោក​បាន​ចាប់​ ​ផ្តើម​ថត​ភាពយន្ត​១​៦​មី​ល្លី​ម៉ែត្រ​មួយ​រឿង​គឺ​រឿង​ “​បិទភ្នែក​ហែក​ទ្រូង​” ​សម្តែង​ដោយ​តួឯក​ប្រុស​ ​គង់​ ​សំអឿន​ ​និង​ ​តួឯកស្រី​ ​គីម​ ណូ​វ៉ា​ ​អម​ដោយបទ​ចម្រៀង​ “​សម្តី​ចុងក្រោយ​” ​របស់​អ្នកនាង​ ​ហួយ​ ​មាស​ ​ដែល​និពន្ធ​ទំនុកច្រៀង​ដោយ​រួប​លោក​ផ្ទាល់​។​ ​រឿង​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ចេនឡា​ ​ដំបូង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​១​៩​៧​៤​។​ ​នៅ​ឆ្នាំ​១​៩​៩​២​ ​លោក​ត្រូវបានតែងតាំងជា​អគ្គនាយក​រង​នៃ​វិទ្យុ​ ​និង​ទូរទស្សន៍​ជាតិ​កម្ពុជា​ហើយ​ឆ្នាំ​បន្ទាប់​លោក​ត្រូវបានតែងតាំងជា​អគ្គនាយក​នៃ​ស្ថាប័ន​ដដែល​។​ ​ក្រោយ​ ​មក​ ​លោក​ក៏បាន​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រហូតដល់​បច្ចុប្បន្ន​។​

          ស្នាដៃ​សំខាន់​ៗ​របស់​លោក​ ​រួម​មាន​ ​រឿង​ស្រមោល​អពមង្គល​ (​ល្ខោននិយាយ​) (​១​៩​៧​១​-​១​៩​៧​២​) ​រឿង​បិទភ្នែក​ហែក​ទ្រូង​ (​១​៩​៧​៤​) ​រឿង​ចិត្ត​ចងចាំ​ (​១​៩​៨​៨​) ​រឿង​ចុង​ស្រល់​ (​១​៩​៩​០​) ​រឿង​ឆ្អឹង​អ​ណ្តែ​ត​ (​១​៩​៩​០​-​១​៩​៩​១​) ​រឿង​ក្លិន​មិន​រសាយ​ (​១​៩​៩​១​) ​រឿង​អណ្តាត​ដុះ​ឆ្អឹង​ ​រឿង​ជើងមេឃ​ដាច់ស្រយាល​ ​រឿង​សំដី​ចុងក្រោយ​ (​១​៩​៩​២​) ​រឿង​នេសាទ​ក្រពើ​ (២​០​០​៥​) ​រឿង​ហ្លួង​ព្រះ​ស្តេចកន​ (​២​០​១​៥​-​២​០​១​៧​) ​និង​ ​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​រ​មី​ (​កំពុង​រៀបចំ​ដំណើរការ​ថត​)​។​ ​រីឯ​ចម្រៀង​មាន​ដូចជា​ ​បទ​វិប្បដិសារី​សម្ផស្ស​ភួង​ ​បទ​កំណែន​ស្នេហ៍​ ​បទ​លាហើយ​ស្នេហា​ ​បទ​សំដី​ចុងក្រោយ​ ​បទ​វាលស្រែ​ ​វាល​ស្រូវ​ ​បទ​ស្ទឹង​គគីរ​ ​ជាដើម​។​ ​ដោយឡែក​ ​ផ្នែក​កំណាព្យ​ ​កំណាព្យ​ដែល​លេចធ្លោ​គឺ​ ​កំណាព្យ​ “​លុយ​” ​និង​ “​ស​ម្លេ​ង​សាដៀវ​” (​ជ័យ​លា​ភី​តែង​និពន្ធ​ក្របខណ្ឌ​អា​ស៊ាន​២​០​០​៦​)​។​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​មរណភាព​របស់​ឯកឧត្តម​ ​ម៉ៅ​ ​អា​យុទ្ធ​ ​ថ្ងៃនេះ​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​ ​បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ​ឯកឧត្តម​នៅ​ការិយាល័យ​ឯកឧត្តម​ក្នុង​ក្រសួង​ព័ត៌មាន​។​រីឯ​ថ្នាក់​ដឹកនាំ​ធំ​ៗ​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏បាន​ចេញ​លិខិត​រំលែកទុក្ខ​ជា​ផ្លូវការ​ជាបន្តបន្ទាប់​ដើម្បី​ ​សម្តែង​នូវ​ការគោរព​ផង​ដែរ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: AKP- ក្រសួងព័ត៌មាន

រឿង ឆ្អឹងអណ្តែត

 រឿង ចុងស្រល់  


SUGGESTIONS