×

ជំនាន់​​នៃ​​ភាព​ច្នៃ​​ប្រឌិត​

NEWS 6 years ago
 
 

          កាលពី​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ កម្មវិធី​ជំនាន់​នៃ​ភាពច្នៃ​ប្រឌិត​ដែល​ជាការផ្ដួចផ្ដើម​ឡើង​ដោយ​អ្នក​ស្រី ដាណា លេង​ឡ័ស ស្ថាបនិក និង​ជានាយិកា​ផ្នែក​សិល្បៈ​នៅ​Java Creative Café សាខាទួល​គោក និង កញ្ញា ម៉ឹង មេត្តា ក្នុង​គោល​បំណង​បង្ហាញ​ចំពោះ​អ្នក​ដែល​បាន​ជាប់​ជ័យ​លាភី​នៃ​ការ​ដាក់​ពាក្យ​ជំនាន់​នៃ​ភាពច្នៃ​ប្រឌិតឆ្នាំ​២០១៨។ សម្រាប់​ឆ្នាំ​ទី២​នេះ​គេ​បាន​ធ្វើ​ផ្តោត​ទៅ​លើការ​ប្រកួត​ប្រជែង​បង្ហាញ​នូវ​ភាពច្នៃ​ប្រឌិត ក្នុង​នោះ​ដែរ​មាន​ការ​ដាក់​ពាក្យ​សម្រាប់​ចូល​រួម​១៩​នាក់​រួម​មាន​ការថតរូប គំនូរ និង​ការ​រចនា​ម៉ូដសម្លៀក​បំពាក់។ កញ្ញា ម៉ឹង មេត្តា បាន​ថ្លែង​ថា “វា​ពិត​ជា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ព្រោះ​បេក្ខជន​ទាំង​អស់​សុទ្ធ​តែ​មាន​ទេពកោសល្យ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​ចូល​រួម​ទាំង​១៩​នាក់ ក៏​បាន​ធ្វើ​ការជម្រុះ​នៅ​សល់តែ៧​នាក់​តែ​ប៉ុណ្ណោះ។ សិល្បៈករ​ទាំង​៧​នាក់​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ជំនាន់​នៃ​ភាពច្នៃ​ប្រឌិតឆ្នាំ​២០១៨ ហើយ​នឹង​ត្រូវ​តាំង​បង្ហាញ​ការ​ងារ​នៅ Java សាខាទួល​គោក ពីខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩។ ក្នុង​អំឡុង​ពេល​នៃ​ការ​តាំង​ពិព័រណ៌​នេះ​អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​អញ្ចើញ​ក៏​ដូចជា​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​ឱ្យ​មាន​ការអភិវឌ្ឍ​ក្នុង​ការ​ចែក​រំលែក តាម​រយៈបទ​បង្ហាញ​ការ​ងារ​សិល្បៈ​របស់​​ពួក​គាត់​ជា​សាធារណៈ​មួយ។ ខាង​ក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​អ្នក​ដែល​បាន​ជាប់​ទាំង​៧​នាក់៖

1.    ចៅ សុទត្តបរ​មិន្ទ (គំនូរគូល័រ​ទឹក)
2.    ជី ភួយ (រូបថត)
3.    ​កាន់ សេរីសុភ័ក្រ្ក(គំនូរ)​
4.    ខៀវ កាណែល (រូបថត)
5.    ស៊ិន មែន​នី (ពុម្ព & mixed media)
6.    សុសុថ សុវណ្ណគង់ (គំនូរ​តាម​ជញ្ជាំង)
7.    ទុំ យ៉ូរីផល (ចម្លាក់ការតម្លើង)

Article By HENG CHANMAKARA

 


SUGGESTIONS