×

ទទួល​ទាន​អាហារ​ប៊ូហ្វេ​នៅ​ជាន់​ទី១៤ និង​គយគន់​ទេសភាព​ពេល​រាត្រី​នៃ​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ The Great Duke Phnom Penh

NEWS 5 months ago
 
 

​          Thirsty Thursday គឺជា​កម្មវិធី​អាហារ​ប៊ូហ្វេ​ដែល​រៀបចំ​ដោយ​សណ្ឋាគារ The Great Duke Phnom Penh (អតីត សណ្ឋាគារ អ៊ីនធើខណធីណេនថល) នៅ​ថ្ងៃ​ព្រហស្បតិ៍ជារៀង​រាល់​សប្តាហ៍​ដែល​មាន​មុខ​ម្ហូប​ប្លែកៗ​ឆ្ងាញ់ៗជា​ច្រើន​ប្រភេទ។ លោក​អ្នក​អាចមក​ទទួល​យកបទ​ពិសោធន៍​ថ្មី​នៃ​ការ​ទទួល​ទាន​អាហារ​ប៊ូហ្វេ​នេះ​នៅ La Vue ជាន់​ទី១៤ នៃ​សណ្ឋាគារ The Great Duke Phnom Penh ដែល​អនុញ្ញា​ត​ឲ្យ​លោក​អ្នក​អាច​ទស្សនា​នូវ​ទិដ្ឋភាព​ភ្លើង​ពណ៌​ពីលើ​អាកាស​វេហា​ដ៏​ស្រស់​ស្អាត​នៅ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ។ មុខ​ម្ហូប​អឺរ៉ុប​ចម្រុះ​ជាតិ​សាសន៍ជា​ច្រើន​មុខ បូកផ្សំ​នឹង​ភេសជ្ជៈ​ផ្សេងៗ ដែល​មាន​ដូចជា​ស្រាក្រហម ឬ ស្រាស នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជារៀង​រាល់​សប្តាហ៍​ដែល​អាច​ឲ្យ​ភ្ញៀវ​ទទួល​បាន​ចំណី​អារម្មណ៍​ប្លែកៗជា​ច្រើន​និង​ភ្លក់​នូវ​រស​ជាតិ​ប្លែកៗ​មិន​ចេះ​ជិនណាយ​ឡើយ។ មិន​ត្រឹម​តែញ៉ាំ​អាហារ​ប៊ូហ្វេ​គយគន់​ទេសភាព​ក្រុង​ភ្នំពេញ​ពីលើ​អាកាស​នោះ​ទេ Thirsty Thursday ក៏​មាន​ការប្រគំ​តន្ត្រី​កំដរ​អារម្មណ៍​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ​ឲ្យ​រឹតតែ​មាន​ភាពរ៉ូ​មែន​ទិកថែម​មួយ​កម្រិត​ទៀត​ផង។ បន្ទាប់​ពី​ញ៉ាំឆ្អែតភ្លក្ស​បាន​គ្រប់​មុខ​ម្ហូប​អស់​ហើយ លោក​អ្នក​ក៏​អាចភ្លក្សបង្អែមនំក្រែប​បារាំង​ចម្អិនជា​មួយ​ក្រូច (Crepe Suzette) ដែល​អាចញ៉ាំជា​មួយ​ការ៉េមសូ​កូឡា វ៉ានីឡា ឬ ដូង​ផង​ដែរ។ ចំពោះ​ផ្នែក​ភេសជ្ជៈ​វិញ​គឺ​មាន​ជា Red Wine និង White Wine គុណភាព​ខ្ពស់​ដែល​លោក​អ្នក​អាចញ៉ាំ​បាន​ដោយ​សេរី។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ លោក​អ្នក​ក៏​មាន​ឱកាស​បាន​ចាប់​ឆ្នោត​ផ្សង​សំណាង ចំនួន​បីរង្វាន់​ដូចជា៖ ១ ការស្នាក់​នៅ​ចុង​សប្តាហ៍​សម្រាប់​គ្រួសារ​, ២ អាហារ​ពេល​ល្ងាច នៅ​ឯ​ភោជនីយដ្ឋាន​ចិន Xiang Palace, ៣ ការញ៉ាំស្រាក្រឡុក​ពេល​ល្ងាច​នៅ Lobby Lounge & Bar ថែម​ទៀត​ផង។ តម្លៃ​ម្នាក់ $40 លោក​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ពិសេស​ជារៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ពី​សណ្ឋាគារ The Great Duke Phnom Penh៕

Article by KEO SONG



SUGGESTIONS