×

Barcamp ASEAN 2018 នៅ​កម្ពុជា​ក្លាយជា​វេ​ទិ​ការ​ធំជាង​គេ​បំផុត​លើ​ពិភពលោក​វ៉ា​ដាច់ BarCamp Yangon នៅ​មីយ៉ាន់ម៉ា​

NEWS 3 weeks ago
 
 

​            យោង​តាម​សេចក្តី​ប្រកា​សព័​ត៍​មាន​របស់ BarCamp បាន​ឲ្យដឹង​ថា បារ​ខែម​អាស៊ាន ២០១៨ ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី ២០ និង ២១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ​នេះ បាន​ក្លាយជា “​សន្និបាត​បច្ចេកវិទ្យា និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​ធំជាង​គេ​លើ​ពិភពលោក ដោយមាន​អ្នកចូលរួម​ច្រើនជាង ៨០០០នាក់ ច្រើនជាង​បារ​ខែ​ម​ដែល​ធំជាង​គេ​កាលពីមុន គឺ​បារ​ខែម យ៉ាំ​ងហ្គូន (BarCamp Yangon)​ដែល​មាន​អ្នកចូលរួម​ជាង ៦៤០០នាក់ នៅ​ឯ​ប្រទេសភូមា ដែល​ធ្វើឡើង​កាលពីខែមករា ឆ្នាំ២០១៣។ នេះ​ជា​លើកទីមួយ​ហើយដែល​បារ​ខែម​អាស៊ាន​មានការ​គាំទ្រ និង​ចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរយ៉ាងច្រើន​កុះករ ដោយ​គិត​ចាប់តាំងពីពេល​ដែល​បារ​ខែ​ម​បាន​បង្កើត​ឡើងតាំងពី​ឆ្នាំ២០០៨ មក។​

​            គួរ​ជម្រាប​ផង​ដែរ​ថា បារ​ខែម អាស៊ាន គឺជា​វេទិកា​រស​ន្និ​បាត​បច្ចេកវិទ្យា និង​ការ​ចាប់ផ្តើម​អាជីវកម្ម​ដែល​ប្រព្រឹត្ត​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ជួបជុំ​រវាង​សិស្ស​និស្សិត Tech Startups បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សា ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដល់ សិស្ស​និស្សិត អាជីវកម្ម​ធុន​តូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុន​នានា និង​មហាជន​ទូទៅ អំពី​បច្ចុប្បន្នភាព​នៃ បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការ​ច្នៃប្រឌិត និង​ជំនាញ​ឌីជីថល ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជាក្នុង​តំបន់។ល។ ដោយឡែក​នៅ​ឆ្នាំ ២០១៨ នេះ បារ​ខែម​អាស៊ាន​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធានបទ “​Powering Your Future in Digital Era​" ព្រមទាំង​មាន ពិព័រណ៍​បង្ហាញ ផលិតផល​និង​សេវាកម្ម និង​ស្នាដៃ​សិស្ស និស្សិត​កម្ពុជា​ក្នុង​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​មាន​អ្នកចូលរួម​ក្នុងរយៈពេល ២ថ្ងៃ ប្រមាណ​ជាង ៨០០០នាក់ រួម​ទាំង​មាន​វាគ្មិន ៩៥រូប ជាមួយ​ប្រធានបទ​ចំនួន ៨៥ប្រធានបទ និង​ស្ដ​ង់​ពិព័រណ៍​ចំនួន ៦០ស្ដ​ង់​ផង​ដែរ៕

​Article by KEO SONG​



SUGGESTIONS