The Phnom Penh Designers Week (PPDW) លើកទី១០ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨
NEWS 5 years ago The Phnom Penh Designers Week (PPDW) លើកទី១០ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ និងនៅតែទទួលការគាំទ្រសហការជាមួយក្រុមហ៊ុនឡានម៉ាក AUDI ក្នុងការអបអរសាទរដល់ការច្នៃម៉ូដ និងទេពកោសលទាំងអស់នៅក្នុងរាជធានីភ្នំពេញ ហើយប្រធានបទនៃព្រឹត្តិការណ៍ដែលលើកយកមកបង្ហាញក្នុងថ្ងៃនោះមានឈ្មោះថា 'Transition of Norms' ។
គំនិតដែលឈានមុខគេ គឺត្រូវការជាចាំបាច់ក្នុងវិស័យរចនាម៉ូដគ្រប់មជ្ឈដ្ឋាននាពេលបច្ចុប្បន្ននេះ រីឯអ្នករចនាម៉ូដក៏ចាំបាច់ត្រូវតែបង្កើតម៉ូដថ្មីៗតាមតម្រូវការអតិថិជនដើម្បីប្រើប្រាស់បានគ្រប់ពេលវេលា វាមានភាពខុសគ្នារវាង ការចាប់យកនិន្នាការសម្តែងដើម្បីទទួលបានប្រជាប្រិយភាពដ៏សម្បើម និងការសម្តែងដើម្បីទទួលបានប្រាក់ចំណូល ដោយអាចសម្គាល់លើពេលវេលាដែលជាក់លាក់ ហើយជាការពិតណាស់ របៀបនៃការបង្កើតថ្មីត្រូវបានបំពេញយ៉ាងពេញលេញ និងគោរពទៅតាមទំនៀមទម្លាប់ របៀបនៃបទដ្ឋាននៅក្នុងម៉ូដដែលអាចផ្លាស់ប្តូរទៅជាអ្វីមួយផ្សេងទៀត ប្រភេទនៃគំនិតដែលថាគ្មានអ្វីថ្មីអាចត្រូវបានបង្កើតក្នុងរបៀបនេះ លើកលែងតែវត្ថុនោះត្រូវបានជ្រើសរើស និងដាក់តាំងជាមួយគ្នា។
ផ្តល់ការណែនាំទៅលើប្រធានបទខាងលើ គំនិតនៃអ្នករចនាដែលបានចូលរួមបានស្តែងចេញមកសម្រាប់ការប្រកួតប្រជែង ដើម្បីបង្កើតឡើងក្នុងការប្រមូលផ្តុំមួយដែលប្រារព្ធម៉ូដ លើសពីការបញ្ចេញមតិបែបរបៀបពាណិជ្ជកម្ម និងរបៀបនៃការបញ្ចេញមតិបែបបុរាណ។ ភាពរំភើបទាំងនេះបានមកពី Ambre Men, Reynier Abello, Don Protasio, A.N.D, Waterlily, និង Kong. The Phnom Penh Designers Week (PPDW) បានការឧបត្ថម្ភការតុបតែងមុខ និងម៉ូដសក់ដោយ Yves Rocher និងរួមទាំង Singha, Secret Garden, Sabay & Sovrin. PPDW និងបំណងប្រាថ្នារបស់ក្រុមហ៊ុនជាដៃគូឧបត្ថម្ភរបស់ខ្លួនតែងតែមានគំនិតស្រស់ថ្លាហើយភ្ជាប់មកជាមួយនូវស្មារតី ពេលវេលា ក៏ដើម្បីធ្វើជាអ្នកគាំទ្រគំនិតច្នៃប្រឌិតដែលមានក្នុងទម្រង់ជាច្រើនផងដែរ៕