×

ទី​​បំផុត​​​ម៉ាក​​​​ដ៏​​​ល្បី​ ​CHANEL​ ​បញ្ចេញ​​គ្រឿង​​តុប​​តែង​​មុខ​​ដំបូង​​បំផុត​​សម្រាប់​​បុរស​

NEWS 4 months ago
 
 

          កន្លងមក​ម៉ាក​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​ ​Chanel​ ​តែងតែ​អង្រួន​ឧស្សាហ​កម្ម​ហ្វេ​ហ្សិ​នយ៉ាង​កក្រើក​គ្រប់​រដូវ​កាល​ជាមួយនឹង​ខូ​ឡិក​ហ្សិន​ថ្មី​ហើយ​ប្លែក​មិនថា​សម្លៀកបំពាក់​ ​គ្រឿង​បំពាក់​លម្អ​ ​និង​គ្រឿងសម្អាង​សុទ្ធសឹង​មានគុណ​ភាព​ខ្ពស់​ ​ជាពិសេស​តម្លៃពិត​ជា​មិនធម្មតា​ឡើយ​។​ ​ហើយ​អ្វី​កាន់តែ​ពិសេស​ ​និង​អស្ចារ្យ​ទៀត​នោះ​ ​ថ្មី​ៗ​នេះ​ ​Chanel​ ​ទើបតែ​បញ្ចេញ​នូវ​គ្រឿង​តុបតែង​មុខ​សម្រាប់​បុរស​ជាលើកដំបូង​បំផុត​មកកាន់​ម៉ាក​របស់​ខ្លួន​ ​ដែល​ធ្វើឲ្យ​ពិ​ភព​ហ្វេ​ហ្សិ​នរ​បស់​បុរស​កាន់តែ​មាន​ភាព​សម្បូរ​បែប​ឡើង​។​ ​

           ​ខូ​ឡិក​ហ្សិន​គ្រឿង​ផាត់មុខ​បុរស​ដំបូង​នេះ​ត្រូវ​បាន​ដាក់​រហ័ស​នាម​ឲ្យ​ថា​ ​«​Boy​ ​de​ ​Chanel​»​ ​ដែល​មាន​គ្រឿង​តុបតែង​មុខ​ចំនួន​ ​៣​ ​ប្រភេទ​ដូចជា​ ​ម្សៅលាបមុខ​ប្រភេទ​ទឹក​មាន​ប្រាំបី​ពណ៌​តម្រូវ​ទៅតាម​ពណ៌​សម្បុរស្បែក​ ​ក្រែម​បបូរមាត់​បែប​រលោង​(​ពណ៌​ធម្មជាតិ​)​ ​និង​ខ្មៅ​គូស​ចិញ្ចើម​មាន​បួន​ពណ៌​តម្រូវ​ទៅតាម​ពណ៌​រោម​ភ្ជាប់​មក​ជាមួយនឹង​ក្រាស​សិត​ចិញ្ចើម​ផង​ដែរ​។​ ​ផ្អែក​តាម​វេ​ប​សាយ​ដាក់​លក់​ផ្លូវការ​របស់​ ​Chanel​ ​ម្សៅ​ទឹក​នេះ​មានតម្លៃ​ ​៦៥​ ​ដុល្លារ​ ​រី​ឯ​ក្រែម​បបូរមាត់​តម្លៃ​ ​៣៨ដុល្លារ​ ​ចំណែក​ខ្មៅ​គូស​ចិញ្ចើម​តម្លៃ​ ​៤០ដុល្លារ​។​ ​អម​នឹង​ការ​បញ្ចេញ​លក់​មកកាន់​ទីផ្សារ​ពិភពលោក​ ​Chanel​ ​បាន​បង្ហោះ​សារ​មួយ​ដែរ​ថា​ ​«​ ​Boy​ ​de​ ​Chanel​ ​គឺជា​ខូ​ឡិក​ហ្សិន​គ្រឿង​តុបតែង​មុខ​ដំបូង​បំផុត​សម្រាប់​បុរស​ ​ហើយ​ចក្ខុវិស័យ​របស់​ ​Chanel​ ​គឺ​ ​ភាព​ស្រស់​ស្អាត​គឺ​មិន​សំខាន់​លើ​ភេទ​ឡើយ​ ​អ្វី​ដែល​សំខាន់​គឺជា​ស្ទីល​របស់​មនុស្ស​ម្នា​ក់ៗ​»​។​ ​ខូ​ឡិក​ហ្សិន​ ​Boy​ ​de​ ​Chanel​ ​ត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​កាលពី​ខែកញ្ញា​ឆ្នាំទៅមិញ​នៅ​ឯ​កូរ៉េ​ខាងត្បូង​ ​ហើយ​ទើបតែ​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​ ​២០១៨​ ​នេះឯង​។​ ​

          ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រៅពី​ម៉ាក​ ​Chanel​ ​កន្លងមក​ម៉ា​ក​ល្បី​ៗ​ចំនួន​ពីរ​ទៀត​ដូចជា​ ​Tom​ ​Ford​ ​និង​ ​Mmuk​ ​ក៏​ពង្រីក​សក្តា​នុ​ពល​ម៉ាក​របស់​ខ្លួន​ដោយ​បញ្ចេញ​នូវ​ខូ​ឡិក​ហ្សិន​គ្រឿង​ផាត់មុខ​សម្រាប់​បុរស​ផង​ដែរ​៕​

Article by​ ​Hem​ ​Sokkhim​ ​




SUGGESTIONS