×

សកម្មភាព​​នៃ​​ការ​ប្រកួត​​កញ្ញា​ឯក​ចក្រវាល​​កម្ពុជា​​ឆ្នាំ​ ​២០១៩​​ ​បាន​​ចាប់​ផ្តើម​​ហើយ​

NEWS 2 months ago
 
 

          បេក្ខនារី​ផ្លូវការ​ទាំង​ ​២៥​ ​រូប​នៃ​កម្មវិធី​ប្រកួត​ ​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៩​ ​ដែល​នាំមក​ជូន​លោកអ្នក​ដោយ​ភេសជ្ជៈ​ ​Fuze​ ​Tea​ ​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ដៃគូ​រស​ហការ​ ​ចូលរួម​ក្នុង​បទសម្ភាសន៍​ ​និង​ទស្សនកិច្ច​សកលវិទ្យាល័យ​ ​ដែល​មាន​រយៈពេល​ ​១៤​ ​ថ្ងៃ​។​

​​          បន្ទាប់ពី​ការ​បង្ហាញខ្លួន​នៅក្នុង​ ​សន្និ​សិ​ទសារ​ពត៌មាន​ ​និង​ឱកាស​ក្នុង​ការ​ជួប​រាក់ទាក់​ផ្ទាល់​ជាមួយ​និង​អ្នកគាំទ្រ​ ​កាលពី​ថ្ងៃទី​ ​១​ ​ខែមីនា​ ​កន្លងទៅ​នេះ​ ​បេក្ខនារី​ទទួល​បាន​នូវ​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​។​

          ​​ជាមួយគ្នា​នេះ​ដែរ​ ​Skechers​ ​ដែល​ជា​ម៉ាក​ផលិតផល​ស្បែកជើង​ដ៏​ល្បីល្បាញ​ដែល​ធ្លាប់​ទទួល​បាន​នូវ​ពានរង្វាន់​ ​ក៏បាន​ផ្តល់​ជូន​នូវ​ស្បែកជើង​ដ៏​ពិសេស​សម្រាប់​បេក្ខនារី​ទាំង​ ​២៥​ ​រូប​។​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​ ​Skechers​ ​អ្នកនាង​ ​Marina​ ​Korng​ ​បាន​រៀបរាប់​ប្រាប់​ថា​ ​”​Skechers​ ​ត្រូវ​បាន​ទទួលស្គាល់​ទូទាំង​សកលលោក​ ​សម្រាប់​រចនាប័ទ្ម​ ​និង​ផាសុកភាព​ក្នុង​ការប្រើ​ប្រាស់​។​ ​នោះ​ហើយ​គឺជា​អ្វី​ដែល​យើង​សង្ឃឹមថា​ ​នឹងអាច​ផ្តល់​ឱ្យ​បេក្ខនារី​ផ្លូវការ​ទាំងអស់​។​ ​យើង​ជឿជាក់​ថា​ ​ជាមួយ​និង​ការប្រើ​ប្រាស់​ស្បែកជើង​នេះ​ ​ពួកគាត់​នឹងអាច​ជម្នះ​ភាព​មមាញឹក​ ​ដែល​ប្រកប​ទៅ​ដោ​យស្តាយល៍​ដ៏​ទាក់ទាញ​ផង​ដែរ​"​។​

          ​​លើស​ពីនេះ​ទៅទៀត​ ​បេក្ខនារី​ទាំង​ ​២៥​ ​រូប​ ​ក៏​មាន​គម្រោង​នឹង​ធ្វើទស្សនកិច្ច​នៅ​ឯ​ខេត្ត​ ​សៀមរាប​ ​ចាប់ពី​ថ្ងៃទី​ ​១៥​ ​ដល់​ថ្ងៃទី​ ​១៧​ ​ខែមីនា​ផង​ដែរ​ ​ដើម្បី​ទស្ស​កិច្ច​ប្រាសាទអង្គរវត្ត​ ​និង​ ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ ​ការប្រកួត​បឋម​ ​ដែល​រៀបចំឡើង​នៅ​ឯ​សណ្ឋាគារ​ ​Courtyard​ ​by​ ​Marriott​ ​Siem​ ​Reap​ ​Resort​ ​។​

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៩​ ​លោកអ្នក​អាច​ចូល​ទៅកាន់​៖​

​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​៖​ www.facebook.com​/​MISSUNIVERSECambodiaOfficial​

​គេហទំព័រ​៖​ www.misscambodia.org​



SUGGESTIONS