×

​ជំនួប​ជាមួយ​ ​សហ​ស្ថាបនិក​នៃ​ ​Osja​ ​Studio​ ​និយាយ​អំពី​បច្ចេកវិទ្យា​រូបភាព​សិប្បនិម្មិត​

NEWS 1 week ago
 
 

            ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ពិភពលោក​កំពុងតែ​ដើរ​យ៉ាង​លឿន​​ ​មាន​សំនួរ​មួយ​ដែលគេ​គ្រប់គ្នា​តែងតែ​សួរ​​គ្នា​ថា​«​តើ​បច្ចេកវិទ្យា​ដើរ​ដល់ណា​ហើយ​?​»​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​តែងតែ​នាំគ្នា​បង្អួត​ពី​ផលិតផល​របស់​ខ្លួន​ដែល​ភ្ជាប់​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗ​បំផុត​ដែល​មិនធ្លាប់​មាន​ពីមុន​។​ ​នៅក្នុង​សតវត្ស​ទី​ ​២១​ ​នៃ​ឆ្នាំ​ ​២០១៩ ​នេះ​តើ​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក​បាន​អភិវឌ្ឍ​ដល់ណា​ហើយ​ ​និង​តើ​អ្វីទៅ​ដែល​ជា​បច្ចេកវិទ្យា​ថ្មី​បំផុត​សម្រាប់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​?​ ​

​            ជំនួប​ពិភាក្សា​គ្នា​ជាមួយនឹង​សូ​វរីន​ ​អំពី​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​ ​លោក​អៀ​អ៊ុយ​ ​សហ​ស្ថាបនិក​នៃ​ ​Osja​ ​Studio​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​ទូរសព្ទ​ដៃ​ស្មា​ត​ហ្វូ​នដំ​បូង​គេ​បំផុត​នៅ​កម្ពុជា​បាន​ប្រាប់ឲ្យដឹង​ថា​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​ពិភពលោក​កំពុងតែ​នាំគ្នា​អភិវឌ្ឍ​ខ្លាំង​លើ​បច្ចេកវិទ្យា​ ​AR​ ​(​Augmented​ ​Reality​)​។​ ​«​ឲ្យតែ​មានការ​ប្រជុំ​ម្តង​ៗ​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​តួយ៉ាងដូចជា​៖​ ​ក្រុមហ៊ុន​ ​អេ​ផល​ ​(​Apple​)​,​ ​ក្រុមហ៊ុន​ ​ហ្គូហ្គល​ ​(​Google​)​,​ ​ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក​ ​(​Facebook​)​ ​គឺ​គេ​តែងតែ​នាំគ្នា​លើក​ប្រធានបទ​ស្តីអំពី​បច្ចេកវិទ្យា​ ​AR​ ​(​រូបភាព​សិប្បនិម្មិត​)​ ​មក​និយាយ​ជាប្រចាំ​ជានិច្ច​»​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ​អៀ​អ៊ុយ​។​ ​AR​ ​ឬ​ ​រូបភាព​សិប្បនិម្មិត​ ​គឺជា​បច្ចេកវិទ្យា​ម្យ៉ាង​ដែល​អាចប​ង្កើត​នូវ​រូបភាព​ក្នុង​ទូរសព្ទ​ដៃ​ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និច​មួយចំនួន​ទៀត​ធ្វើ​អន្តរកាល​ជាមួយនឹង​បរិយាកាស​ខាងក្រៅ​ដែល​មើលទៅ​ហាក់ដូចជា​របស់​ពិ​តៗ​ដែល​យើង​អាច​មើល​នឹង​ភ្នែក​បាន​តាមរយៈ​កម្មវិធី​ទូរសព្ទ​រួមបញ្ចូល​ជាមួយនឹង​ទិដ្ឋភាព​នៃ​បរិយាកាស​ខាងក្រៅ​។​ ​ឧទាហរណ៍​ថា​ ​នៅពេល​ដែលគេ​បើក​កាមេរ៉ា​ទូរសព្ទ​ដែល​មាន​បច្ចេកវិទ្យា​ ​AR​ ​នេះ​រួច​គេ​សម្តៅ​កាមេរ៉ា​នោះ​ទៅលើ​ផ្ទៃតុ​ដែល​រាបស្មើ​ហើយ​គេ​ចាប់ផ្តើម​ជ្រើសរើស​យក​រូប​តុក្កតា​ឬ​តួអង្គ​ណាមួយ​នៅក្នុង​ទូរសព្ទ​ ​ដូច្នេះ​គេ​នឹង​បានឃើញ​តុក្កតា​ឬ​តួអង្គ​នោះ​មក​ឈរ​ឬ​បញ្ជេញ​សកម្មភាព​នានា​នៅ​លើ​តុ​នោះ​តែម្តង​។​ ​កាល​នេះ​វា​ពិតជា​បាន​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​ ​ហាក់​បានឃើញ​តុក្កតា​នោះ​នៅ​ពិភព​ខាងក្រៅ​ពិ​តៗ​ដែលគេ​សឹងតែ​មិន​គួរឲ្យ​ជឿ​ទៀតផង​។​ ​AR​ ​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ដូចជា​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម​តាមរយៈ​ទូរសព្ទ​ឆ្លាតវៃ​របស់​យើង​។​ ​នៅក្នុង​វិស័យ​អប់រំ​ ​AR​ ​បាន​ជួយ​សម្រួល​និង​ពន្យល់​នូវ​មេរៀន​បន្ថែម​ដោយ​សិស្ស​គ្រាន់តែ​បើក​កាមេរ៉ា​ដើម្បី​បញ្ចាំង​លើ​មេរៀន​ណា​ដែល​សិស្ស​មិន​យល់​ ​នោះ​ទូរសព្ទ​របស់​ពួកគេ​នឹង​ពន្យល់​មេរៀន​នោះ​តាមរយៈ​វីដេអូ​ ​រូបភាព​ឬ​មេរៀន​លម្អិត​បន្ថែម​លើ​មេរៀន​ដែល​មាននៅ​ក្នុង​សៀវភៅ​នោះ​ទៀតផង​។​ ​“​AR​ ​គឺ​ទូលំទូលាយ​ណាស់​ ​គេ​អាច​ប្រើ​វា​បាន​សឹងតែ​គ្រប់​ផ្នែក​នៃ​ការងារ​ទាំងអស់​ ​មិនមែន​ត្រឹមតែ​ជា​កំសាន្ត​ធម្មតា​តែប៉ុណ្ណោះ​ទេ​”​ ​លោក​ ​អៀ​អ៊ុយ​ ​បាន​បន្ថែម​។​ ​ឧទាហរណ៍​នៅពេល​គេ​ទៅ​មើលកុន​ ​គេ​គ្រាន់តែ​ទាញ​ទូរសព្ទ​ ​រួច​បើក​កាមេរ៉ា​នោះ​ ​បញ្ចាំង​ទៅលើ​ផ្ទាំង​ពាណិជ្ជកម្ម​នៃ​រឿង​ណាមួយ​ដែលគេ​ចង់​មើល​នោះ​ ​វា​នឹង​លួច​វីដេអូ​ពាណិជ្ជកម្ម​និង​ព័ត៌មាន​លម្អិត​នៃ​ភាពយន្ត​នោះ​ឲ្យ​ម្ចាស់​ទូរសព្ទ​បាន​ឃើញ​ភ្លាម​ៗ​តែម្តង​។​ ​បច្ចេកវិទ្យា​រូបភាព​សិប្បនិម្មិត​នេះ​ក៏បាន​ផ្តល់​ព័ត៌មាន​លើស​ពី​អ្វី​ដែល​យើង​បានឃើញ​ថែមទៀត​។​ ​ប្រសិនបើ​គេ​បញ្ចាំង​កាមេរ៉ា​ទៅលើ​នាមប័ណ្ណ​នោះ​ ​វា​នឹង​លោត​ចេញ​នូវ​ព័ត៌មាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ម្ចាស់​ ​នាមប័ណ្ណ​នោះ​បន្ថែម​ទៀតផង​។​ ​លើស​ពីនេះ​ទៅទៀត​ ​នៅពេល​គេ​ទៅ​ទិញ​សម្លៀកបំពាក់​ ​គេ​គ្រាន់តែ​ឈរ​នៅ​ពីមុខ​កាមេរ៉ា​នោះ​ហើយ​ជ្រើសរើស​នូវ​ម៉ូដ​សម្លៀកបំពាក់​ដែលគេ​ពេញចិត្ត​ ​នោះ​គេ​នឹង​បានឃើញ​រូបគេ​កំពុងតែ​ស្លៀក​សម្លៀកបំពាក់​នោះ​ដោយ​មិន​ចាំបាច់​ផ្លាស់​សម្លៀកបំពាក់​ថ្មី​នោះ​ឡើយ​។​ ​ ​

​            ដោយឡែក​ ​បច្ចេកវិទ្យា​រូបភាព​សិប្បនិម្មិត​នៅ​កម្ពុជា​ឯណេះ​វិញ​ត្រូវ​បាន​ក្រុមការងារ​ ​Osjar​ ​Studio​ ​បាន​នាំមក​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ​ ​២០១៧​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​Osjar​ ​Studio​ ​របស់​លោក​ ​អៀ​អ៊ុយ​ ​ក៏​កំពុងតែ​ផ្តល់​នូវ​សេវាកម្ម​ ​និង​ផលិត​នូវ​បច្ចេកវិទ្យា​រូបភាព​សិប្បនិម្មិត​នេះ​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ទៀតផង​ដែរ​។​ ​ឈ្លៀ​ត​ក្នុង​ឱកាស​នេះ​ ​លោក​ ​អៀ​ ​អ៊ុយ​ ​ក៏បាន​ចែក​នូវ​ចំណេះដឹង​មួយចំនួន​សម្រាប់​យុវជន​ជំនាន់​ក្រោយដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បង្កើត​នូវ​បច្ចេកវិទ្យា​នេះ​គួរតែ​ចាប់​ជំនាញ​មួយចំនួន​ដូចជា​ ​ជំនាញ​ផ្នែក​សរសរ​កូដ​ ​កុំព្យូទ័រ​ ​ជំនាញ​រចនា​ក្រាហ្វិក​កុំព្យូទ័រ​និង​ជំនាញ​គំនូរជីវចល​ ​(​Animation​)​ ​ជាដើម​។​ ​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​អៀ​ ​អ៊ុយ​ ​ក៏​ជា​បេក្ខភាព​មួយ​រូប​ក្នុងចំណោម​បេក្ខភាព​ជាច្រើន​រូប​ទៀត​ដែល​បាន​ជាប់​ក្នុង​តារាង​ ​Founder​ ​of​ ​the​ ​year​ ​នៃ​ការប្រកួត​ ​ASEAN​ ​RICE​ ​BOWL​ ​STARTUP​ ​AWARD​ ​2018​ ​ដែល​ជា​ការប្រកួត​ស្វែងរក​អ្នកបង្កើត​គំនិត​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។​ ​ចំណែក​ឯ​ ​Osjar​ ​Studio​ ​គឺជា​ក្រុម​អ្នក​ផលិត​ហ្គេម​ក្នុង​ទូរសព្ទ​ដៃ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ ​ដែល​បង្កើត​ឡើង​តាំងពី​ចុងឆ្នាំ​ ​២០១១​ ​មក​ម្ល៉េះ​។​ ​រហូតមកដល់​បច្ចុប្បន្ន​ ​នេះ​ ​Osjar​ ​Studio​ ​ផលិត​បាន​ហ្គេម​និង​កម្មវិធី​ទូរសព្ទ​រហូតដល់​ទៅ​ ​៩​ ​ក្នុង​នោះ​មាន​ដូចជា​៖​ ​Ey​ ​Sey​ ​Storytime​ ​កម្មវិធី​និទានរឿង​កុមារ​,​ ​You​ ​Think​ ​You​ ​Know​ ​Traffic​ ​Sign​?​ ​កម្មវិធី​ដែល​អាច​ឲ្យ​យើង​ស្វែងយល់​ពី​ស្លាក​សញ្ញា​ចរាចរ​,​ ​Yak​ ​Aww​ ​Candy​ ​ហ្គេម​ផ្គូ​រ​ផ្គង់​ពណ៌​,​ ​Asva​ ​The​ ​Monkey​ ​ហ្គេម​ផ្សងព្រេង​,​ ​Kravity​ ​ហ្គេម​ផ្គូផ្គង​,​ ​Haunted​ ​Hut​ ​ហ្គេម​ផ្គូ​រ​ផ្គង​ខ្មោច​,​ ​NINJA​ ​IMPOSSIBLE​ ​ហ្គេម​និន​ចារ​ ​,​ ​ហ្គេម​ ​SANTA​ ​ADVENTURE​ ​និង​ ​ហ្គេម​ ​Super​ ​Data​ ​Race​៕​ ​

​Article​ ​by​ KEO SONG



SUGGESTIONS