×

កញ្ញាឯកចក្រវាឡ​កម្ពុជា​២០១៩៖​ ស្រ្តី​កម្ពុជា​គួរតែ​ហ៊ាន​បញ្ចេញ​សមត្ថភាព​នៅលើ​ឆាកអន្តរជាតិ​

NEWS 2 months ago
 
 

          ​ការ​បង្ហាញ​វត្តមាន​ដំបូង​របស់​កញ្ញាឯក​ចក្រវាឡ​ឆ្នាំ​ ​២០១៩​ ​ប្រាំ​រូប​ក្រោម​ទស្សនកិច្ច​មកកាន់​ការិយាល័យ​នៃ​ទស្សនាវដ្ដី​ ​សូ​វរីន​ ​ហើយក៏​បាន​ផ្ញើ​ជា​សារ​មួយ​ដ៏​មាន​សារសំខាន់​ជូន​ដល់​ស្រ្តី​កម្ពុជា​មួយចំនួន​តូច​ដែល​មាន​ការ​ខ្នាស់​អៀន​មិន​ហ៊ាន​បញ្ចេញ​សម្ថ​ភាព​នៅ​លើ​វេទិកា​។​ ​កញ្ញាឯក​ចក្រវាឡ​ទាំង​ប្រាំ​រូប​រួមមាន​៖​ ​«​សំណាង​ ​អេ​លី​ណា​»​ ​អាយុ​ ​១៨ឆ្នាំ​ជា​អ្នកក្រុង​ភ្នំពេញ​ ​«​បុណ្យ​ ​កញ្ចន​ធីតា​»​ ​២៤​ ​ឆ្នាំ​ ​ជា​អ្នកក្រុង​ភ្នំពេញ​ ​«​ថោង​ ​ម៉ា​ឡា​»​ ​១៩ឆ្នាំ​ ​មក​ពី​ខេត្តកណ្តាល​ ​«​ចន​ ​សុ​ទី​ម៉ា​»​ ​អាយុ​ ​២០ឆ្នាំ​ ​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ​«​ប៉ូ​ ​គឹ​ម​ថេ​ង​សុត​ធីតា​»​ ​អាយុ​ ​២២ឆ្នាំ​ ​ជា​អ្នកក្រុង​ភ្នំពេញ​។​ ​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ ​កញ្ញាឯក​ចក្រវាឡ​កម្ពុជា​ឆ្នាំ​ ​២០១៩​ ​បវរកញ្ញា​ ​សំណាង​ ​អេ​លី​ណា​ ​បាន​ផ្តល់​ជា​សារ​ដើម្បីកុំឲ្យ​ស្ត្រី​កម្ពុជា​មាន​ភាព​ភ័យខ្លាច​ក្នុង​ការសម្រេច​ក្តី​ស្រលាញ់​របស់​ខ្លួនឯង​។​ ​សំណាង​ ​អេ​លី​ណា​ ​បាន​បន្ថែម​ថា​ ​«​ការពិត​ទៅ​អ្វីក៏ដោយ​ក៏​មានផល​លំបាក​និង​ទុក​លំបាក​របស់​វា​ដែរ​ ​តែ​ខ្ញុំ​គិតថា​ប្រសិនបើ​យើង​ចង់​ជោគជ័យ​ ​យើង​ត្រូវតែ​តស៊ូ​និង​ហ៊ាន​ជម្នះ​វា​ឲ្យបាន​»​។​ ​កញ្ញាឯក​ ​ប៉ូ​ ​គឹ​ម​ថេ​ង​សុត​ធីតា​ ​ដែល​ជា​កញ្ញាឯក​លំដាប់​ទីបី​ ​ក៏បាន​បន្ថែម​ ​«​ស្រ្តី​ជនជាតិ​ខ្មែរយើង​មានការ​អៀន​ខ្មាស់​ច្រើន​មិនថា​លើឆាកអន្តរជាតិ​និង​ថ្នាក់​ជាតិ​។​ ​បើ​តាមគំនិតខ្ញុំ​ ​ទីមួយ​ត្រូវតែ​បំបាត់​ភាព​អៀន​ខ្មាស់​ ​និង​ភាព​ភ័យខ្លាច​ជាមុន​សិន​ ​ប្រសិបើ​អាច​ជម្នះ​រឿង​ទាំងពីរ​យ៉ាងនេះ​បាន​ ​ដូច្នេះ​រឿង​ផ្សេង​នឹងអាច​រលូន​ទៅមុខ​តាម​គោលដៅ​ក្នុង​ជីវិត​ ​និង​សម្រេច​តាម​ក្តី​ស្រលាញ់​ហើយ​ភាព​ជោគជ័យ​ក៏​រត់​មក​តាម​នោះ​ដែរ​។​»​ ​

          ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទម្រាំតែ​បាន​ជាប់​ជា​កញ្ញាឯក​ឆ្នាំ២០១៩នេះ​ ​ក៏ប៉ុន្តែ​កញ្ញាឯក​ទាំង​ប្រាំ​រូប​នៅតែ​មាន​ភាព​ក្លាហាន​និង​រឹងមាំ​ជានិច្ច​។​ ​ដើម្បី​ក្លាយជា​បវរកញ្ញា​បាន​ ​កញ្ញាឯក​ ​ថោង​ ​ម៉ា​ឡា​ ​បាន​ថែរក្សា​សុខភាព​យ៉ាង​ខ្លាំង​ជាពិសេស​គឺ​ ​អាហារ​ប្រចាំថ្ងៃ​ត្រូវតែ​មានរបប​ត្រឹមត្រូវ​ ​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការប្រកួត​និង​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ក្នុង​ការ​ដើរ​ម៉ូដ​ ​ហើយ​នេះ​គឺជា​ឧបសគ្គ​ធំ​បំផុត​ដែល​បវរកញ្ញា​គ្រប់រូប​ត្រូវតែ​ឆ្លង​ឲ្យ​ផុត​។​ ​ការ​ពង្រឹង​សមត្ថភាព​និង​ការរៀនសូត្រ​បន្ថែម​អំពី​ចំណេះដឹង​ទូទៅ​ ​ក៏​ជា​ផល​លំបាក​និង​ជា​អ្វី​ដែល​ត្រូវ​មាន​ក្នុងនាម​ជា​កញ្ញាឯក​ដ៏​ល្អ​មួយ​រូប​ផង​ដែរ​។​ ​ដូចនេះ​ស្រ្តី​កម្ពុជា​គ្រប់រូប​គួរតែ​ហ៊ាន​និង​ជំនះ​ឧបសគ្គ​ទាំងឡាយ​ដើម្បី​ក្លាយ​សុបិន​របស់​ខ្លួន​ជា​ការពិត​និង​គួរតែ​ហ៊ាន​បញ្ចេញ​សមត្ថភាព​ឲ្យ​អន្តរជាតិ​បានដឹង​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS