×

«​Queen​ ​Victoria​»​ ​បញ្ចេញ​ខូ​ឡិក​ហ្សិន​ថ្មី​ទាំង​​ស្អាត​ ​ប្លែក​ និង​ទាក់ទាញ​បំផុត​សម្រាប់​រដូវ​កាល​ ​«​ ​spring​ ​and​ ​summer​ ​2019​»​

FASHION & BEAUTY 4 months ago
 
 

          ​Queen​ ​Victoria​ ​ទើបតែ​បាន​បង្ហាញ​វត្តមាន​នៃ​ខូ​ឡិក​ហ្សិន​ថ្មី​របស់​ខ្លួន​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ផ្តាច់​មុខ​មួយ​របស់​លោក​ ​នៅ​ឯ​សណ្ឋាគារ​ ​នី​អូ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​ខូ​ឡិក​ហ្សិន​ថ្មី​ដែល​មាន​ ​២៦ឈុត​សម្រាប់​រដូវ​កាល​ ​«​ ​spring​ ​and​ ​summer​ ​2019​ ​»​នេះ​ ​សុទ្ធសឹងតែ​ជា​សម្លៀកបំពាក់​នារី​ដ៏​ស្រស់​ស្អាត​ប្លែក​បំផុត​ដែល​យកលំនាំតាម​ភព​នានា​ ​នៅក្នុង​ចក្រវាឡ​ទៀតផង​។​ ​សម្លៀកបំពាក់​ស្អាត​គ្រង​ដោយ​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ​ជាច្រើន​ប្រចាំ​កម្ពុជា​ ​បាន​ធ្វើឲ្យ​បរិយាកាស​នៅក្នុង​កម្មវិធី​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ជាទីបំផុត​។​

          ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​ម៉ែ​ន​ ​សីហា​ ​ឬ​ ​Oliva​ ​Kong​ ​ជា​អ្នក​រចនា​ម៉ូដ​របស់​ស្លាកយីហោ​ ​«​ ​Queen​ ​Victoria​»​ ​នេះ​ក៏បាន​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៍​មាន​ពី​គម្រោង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ខ្លួន​នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​នា​ពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះ​ផង​ដែរ​។​ ​នេះ​ពិតជា​ឱកាស​មួយ​ដែល​បង្ហាញ​ពិភពលោក​ឲ្យបាន​ដឹង​ថា​កូនខ្មែរ​ក៏អាច​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បាន​យ៉ាង​ស្រស់​ស្អាត​មិនចាញ់​បរទេស​នោះ​ឡើយ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS