×

«​សិស្ស​ច្បង​»​ ​ភ្ជាប់​ទំនាក់ទំនង​រវាង​សិស្ស​ច្បង​និង​សិស្ស​ប្អូន​ឲ្យបាន​ជួបគ្នា​

NEWS 1 month ago
 
 

          យុវជន​មួយ​ក្រុម​នេះ​គឺជា​អ្នក​បើកផ្លូវ​ឲ្យ​សិស្ស​ប្អូន​ដែល​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​ទុតិយភូមិ និង​ឧត្ដមសិក្សា​​ឲ្យបាន​ជួបគ្នា​នឹង​សិស្ស​ច្បង​ដែល​មានបទពិសោធន៍​​ដើម្បី​ចែករំលែក​ពី​របៀប​ស្វែងរក​អាហារូបករណ៍​ ​បទពិសោធន៍​នៃ​ការសិក្សា​ ​និង​ចំណេះដឹង​ជាច្រើន​ទៀតផង​។​ ​យុវជន​មួយ​ក្រុម​នេះ​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ ​sers​ ​chborng​ ​»​ ​(​សិស្ស​ច្បង​)​ ​ហើយ​កម្មវិធី​ទូរសព្ទ​ថ្មីនេះ​នឹង​ដាក់ឲ្យ​ទាញ​យក​មក​ប្រើប្រាស់​ ​នៅដើម​ឆ្នាំ២០២០​ ​ខាងមុខនេះ​ផង​ដែរ​។​

​        តាមរយៈ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​ ​«​ ​sers​ ​chborng​ ​»​ ​អាច​អនុញ្ញាត​ឲ្យ​ប្អូន​ៗ​ដែល​មានបំណង​ចង់​បន្ត​ការសិក្សា​​ ​អាច​ស្វែងរក​អ្នក​ដែល​មានបទពិសោធន៍​ ​ឬ​សិស្ស​ច្បង​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​រួច​ធ្វើការ​ណាត់ជួប ​ដើម្បី​សួរ​និង​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ណាមួយ​។​ ​ក្រុមការងារ​របស់​សិស្ស​ច្បង​បាន​ប្រាប់​សូ​វរីន​ឲ្យដឹង​ថា​ឥឡូវនេះ​ ​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​មាន​សិស្ស​ច្បង​ដែល​ធ្លាប់​ឆ្លងកាត់​ការសិក្សា​និង​ទទួល​អាហារូបករណ៍​ពីក្រៅ​ប្រទេស​ដូចជា​នៅ​ប្រទេស​ថៃ​ ​សឹង្ហ​បុរី​ ​កូរ៉េ​ ​ប្រមាណ​ជា​ ​១០នាក់​ហើយ​ ​ដែល​នៅ​រង់ចាំ​ស្វាគមន៍​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​ទៅកាន់​សិស្ស​ប្អូន​គ្រប់រូប​។​ ​«​sers​ ​chborng​»​ ​ផ្តោត​ទៅ​លើ​ព័ត៌មាន​អាហារូបករណ៍​ ​ការចែក​រំលែក​និង​ការប្រកួត​ប្រជែង​សមត្ថភាព​ជាមួយនឹង​កម្មវិធី​ជាច្រើន​។​ ​សិស្ស​ប្អូន​ឬ​អ្នកប្រើ​ប្រាស់​ ​«​sers​ ​chborng​ ​»​ ​កាន់តែ​មាន​ឳ​កាស​ក្នុង​ការ​ក្រេប​យកចំណេះ​ដឹង​ដោយ​គ្រាន់តែ​បើក​កម្មវិធី​ ​រួច​ជ្រើសរើស​យក​ឳ​កាស​ណាមួយ​ដែល​ខ្លួន​ចង់បាន​ ​(​Opportunity​)​ ​បន្ទាប់មក​គេ​អាច​ស្វែង​រក​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សិស្ស​ច្បង​ ​ហើយ​ធ្វើការ​សម្រេចចិត្ត​ណាត់ជួប​សិស្ស​ច្បង​ណាមួយ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ទូរសព្ទ​ដៃ​តែប៉ុណ្ណោះ​។​

​        គំនិត​នវានុវត្តន៍​ថ្មីនេះ​ ​បង្កើត​ឡើង​ដោយក្រុម​យុវជន​ ​៤នាក់​ដែល​ក្នុង​នោះ​មាន​ដូចជា​៖​ ​ជុំ​ ​សុភា​រឹទ្ធិ​បុត្រ​ ​រៀន​ជំនាញ​ ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​,​ ​ឡុង​ ​មុយ​ខេង​ ​និស្សិត​ឯកទេស​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​,​ ​រ៉ា​នី​ព​ណ្ណ​រុង​ ​ជា​សិស្ស​ជំនាញ​ ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ ​និង​ ​សៀក​ ​បូរមី​ ​ជំនាញ​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS