×

Superdry​ ​ទើបតែ​បង្ហាញ​នាឡិកា​ថ្មី​របស់​ខ្លួន​ ​ទាំង​ស្អាត​ ​តម្លៃ​ទាប​ ​និង​គុណភាព​ខ្ពស់​

NEWS 5 months ago
 
 

​            Superdry​ ​មិន​ត្រឹមតែ​ជា​ហាង​លក់​សម្លៀកបំពាក់​និង​កាបូប​នោះ​ឡើយ​ ​ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ​ ​Superdry​ ​បាន​បញ្ចេញ​ផលិតផល​ថ្មីស្រឡាង​ ​និង​គួរឲ្យ​ទាក់ទាញ​ជាទីបំផុត​មួយ​នោះ​គឺ​នាឡិកាដៃ​ម៉ាក​ ​Superdry​។​ ​តាមធម្មតា​នៅពេល​ដែល​លោកអ្នក​បានឮ​ពី​ម៉ាក​យីហោ​នេះ​ ​អ្នក​ប្រហែលជា​នឹង​នឹកគិត​ថា​ ​ជា​ម៉ាក​ដែល​ថ្លៃ​មួយ​ ​ក៏ប៉ុន្តែ​លោកអ្នក​ក៏​ប្រហែលជា​មិន​នឹកស្មាន​ទេ​ថា​ ​នាឡិកាដៃ​ដ៏​ស្រស់​ស្អាត​នេះ​មានតម្លៃ​ទាប​ល្មម​ ​ពោល​គឺ​ចាប់ពី​តម្លៃ​ ​៧៤​ ​ដុល្លារ​ឡើង​ទៅ​តែប៉ុណ្ណោះ​ ​នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​ ​កញ្ញា​ ​ហ៊ី​ ​ច័ន្ទ​សម្ពស្ស​ ​អ្នកគ្រប់គ្រង​ហាង​ ​Superdry​ ​ក្នុង​ឱកាស​បើក​សាខា​ថ្មី​របស់​ក្រុមហ៊ុន​ ​Watch​ ​Empire​ ​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ ​កាលពី​ថ្ងៃទី​ ​២២​ ​ខែមិថុនា​។​ ​កញ្ញា​ ​ហ៊ី​ ​ច័ន្ទ​សម្ផស្ស​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ​នាឡិកាដៃ​ម៉ាក​ ​Superdry​ ​នេះ​ ​មិន​ត្រឹមតែ​មានតម្លៃ​ទាប​នោះ​ឡើយ​ ​តែ​វា​ក៏​មានគុណ​ភាព​ខ្ពស់​ ​ស្របតាម​ស្តង់ដារ​ម៉ាស៊ីន​នាឡិកា​របស់​ជប៉ុន​ ​និង​ឆ្លងកាត់​ការពិនិត្យ​ច្រើន​ដំណាក់កាល​មុននឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ទៀតផង​។​ ​

​            យ៉ាងណាមិញ​ប្រសិនបើ​ ​លោកអ្នក​ជាវ​ក្នុង​កំឡុង​ពេល​បើក​សាខា​ថ្មី​ ​នៅក្នុង​ ​The​ ​Olympia​ ​Mall​ ​នេះ​ ​លោកអ្នក​អាច​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់​ ​៤០​%​ ​ឯណោះ​ ​។​ ​ដូច្នេះ​នៅចាំ​អី​ទៀត​ ​តម្លៃថោក​ហើយ​ ​បា​នរ​បស់ប្រេនៗ​មក​ប្រើ​ទៀត​ណា​ ​!​!​!​!​!​!​!​!​ ​

​លោកអ្នក​អាច​រក​ជាវ​នាឡិកា​ដៃម៉ាក​ ​Superdry​ ​បាន​នៅ​៖​
​1​.​ ​Watch​ ​Empire​ ​The​ ​Olympia​ ​Mall​ ​First​ ​Floor​

2​.​ ​Aeon​ ​Mall​ ​Sen​ ​Sok​ ​First​ ​floor​
​3​.​ ​Watch​ ​Empire​ ​Steung​ ​Mean​ ​Chey​
​4​.​ ​Watch​ ​Empire​ ​Sorya​ ​Centre​ ​Point​
​5​.​ ​Aeon​ ​Cambodia​ ​Ground​ ​floor​ ​i​ ​front​ ​of​ ​Tour​ ​les​ ​Jour​ ​promtion​ ​until​ ​30​ ​Jun​ ​2019​
​ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ័​ ​:​ ​០៧៧​ ​៧៥​ ​១០០០​ ​

Article by KEO SONG



SUGGESTIONS