×

មក​ស្គាល់​រុក្ខជាតិ​ជួយ​បន្សុទ្ធ​ខ្យល់​ល្អ​បំផុត​សម្រាប់​ដាក់​ក្នុង​បន្ទប់គេង​ឬ​ក្នុង​ផ្ទះ​

TRAVEL & LIVING 5 years ago
 
 

            ​រុក្ខជាតិ​មិនគ្រាន់​តែ​ជា​គ្រឿងលម្អ​មួយ​សម្រាប់​បង្កើន​សោភ័ណភាព​នៅក្នុង​បរិវេណ​ផ្ទះ​តែប៉ុណ្ណោះ​ទេ​ ​តែ​រុក្ខជាតិ​ក៏បាន​ផ្ដល់​ ​ប្រយោជន៍​ជាច្រើន​សម្រាប់​ ​សមាជិក​គ្រួសារ​គ្រប់រូប​ទាំង​គុណសម្បត្តិ​ផ្លូវកាយ​ ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​និង​ជួយ​ដល់​បរិស្ថាន​ទៀតផង​។​ ​លើស​ពីនេះ​ទៅទៀត​មាន​រុក្ខជាតិ​ខ្លះ​អាច​ជួយ​បំបាត់​នូវ​បរិយាកាស​មិនល្អ​ហើយនិង​ ​ល្អ​ដល់​សុខភាព​មនុស្ស​ទៀតផង​។​ ​ថ្ងៃនេះ​សូ​វរីន​សូម​ណែនាំ​នូវ​រុក្ខជាតិ​ប្រាំ​ប្រភេទ​ដែល​អាច​ជួយ​បន្សុទ្ធ​ខ្យល់​មិនល្អ​ ​និង​អាច​ដាំ​ក្នុង​បន្ទប់គេង​បាន​ផង​ដែរ៖​

​            ប្រទាល​លំពែងព្រះរាម​​៖​ ​ដើម​នេះ​ត្រូវ​បាន​គេ​ហៅឈ្មោះ​ច្រើន​ ​ខ្លះ​ហៅ​ដើម​ម្ចុ​លពេ​ជ្យ​ ​ខ្លះ​ហៅ​ដើម​ស្រោមដាវ​ ​ឬ​ប្រទាល​ព្រះ​ខ័ណ្ឌ​រាជ​ ​ឬ​លំពែងព្រះរាម​ជាដើម​។​ ​ថ្វី​ដ្បិត​តែ​វា​មានឈ្មោះ​មិនសូវ​ល្អ​ ​និង​មិន​មាន​ស្លឹក​ ​ឬ​ផ្កា​ស្រស់​ស្អាត​យ៉ាងណា​ក្តី​ ​តែ​រុក្ខជាតិ​ប្រភេទ​នេះ​បញ្ចេញ​អុក​ស៊ី​ហ្សេ​ននៅ​ពេលយប់​ ​ល្អ​បំផុត​សម្រាប់​ដាក់​ក្នុង​បន្ទប់គេង​។​ ​

          ​ ប្រទាល​ម្លូ​លឿង​​៖​ ​រុក្ខជាតិ​នេះ​ ​ជា​ប្រភេទ​ដើម​ដែល​ងាយស្រួល​ដាំ​បំផុត​ ​ព្រោះ​វា​ត្រូវការ​ពន្លឺ​​ ​និង​ទឹក​តិច​បំផុត​។​ ​រុក្ខជាតិ​វល្លិ​នេះ​ក៏អាច​បន្សុទ្ធ​ខ្យល់​បាន​ផង​ដែរ​។​

           ដូង​រាសី​​៖​ ​រុក្ខជាតិ​ប្រភេទ​នេះ​ជួយ​បំបាត់​ជាតិពុល​ដែល​បង្កើត​ដោយ​អតិសុខុម​ប្រាណ​ ​បានមួយ​​ភាគ​ធំ​ល្អ​បំផុត​សម្រាប់​ដាំ​នៅក្នុង​ផ្ទះ​ក្នុង​ការិយាល័យ​ឬ​បន្ទប់គេង​ជាដើម​។​ ​ដើមដូង​តូច​នេះ​មិន​ទាមទារ​នូវ​ពន្លឺថ្ងៃ​ប៉ុន្មាន​ឡើយ​ ​ដូច្នេះ​យើង​អាច​ដាំ​វា​បាន​នៅក្នុង​ម្លប់​ឬ​កន្លែង​ដែល​មាន​ពន្លឺ​តិច​ ​បាន​ផង​ដែរ​។​ ​

​            ប្រទាល​កន្ទុយក្រពើ៖​ ​ប្រទាល​កន្ទុយក្រពើ​ផ្តល់​នូវ​គុណប្រយោជន៍​ជាច្រើន​មិនថា​ជួយ​ថែ​ទាំ​សម្ជស្ស​ឬ​សុខភាព​មនុស្ស​ឡើយ​ ​ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ដើម​ប្រទាល​កន្ទុយក្រពើ​ខ្លះ​នៅក្នុង​ផ្ទះ​ក៏​ល្អ​ម្យ៉ាង​ ​ព្រោះ​វា​ក៏អាច​ជួយ​បន្សុទ្ធ​ខ្យល់​មិនល្អ​បាន​ផង​ដែរ​។​

​            ស្តេច​នា​គស​៖​ ​ប្រសិនបើ​អ្នកជា​អ្នក​ស្រលាញ់​ផ្កា​ ​ដើម​នា​គស​នេះ​ប្រហែលជា​រុក្ខជាតិ​ម្យ៉ាង​ដែល​អ្នក​អាច​ដាក់​ក្នុង​បន្ទប់គេង​ ​ឬ​កន្លែង​ពិសេស​ណាមួយ​ ​ព្រោះ​វា​ជា​ផ្កា​មួយ​ប្រភេទ​ដែល​អាច​ក​ំចាត់ជា​តិ​ពុល​ ​និង​បន្សុទ្ធ​ខ្យល់​បាន​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS