×

សារមន្ទីរ​តែ​មួយ​គត់​ប្រចាំ​ស្រុក​​អង្គរ​បុរី​ ​

TRAVEL & LIVING 4 years ago
 
 

            ​សារមន្ទីរ​ស្រុក​អង្គរ​បុរី​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់​ហ្លួង​ ​ឃុំ​អង្គរ​បុរី​ ​ស្រុក​អង្គរ​បុរី​ ​ខេត្ត​តាកែវ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៨​០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ​ដើម្បី​ទៅដល់​គោលដៅ​នេះ​ ​អ្នកដំណើរ​ទាំងឡាយ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ ​២​ ​រហូតដល់​ស្រុក​រវៀង​ ​ត្រង់​ផ្លូវបំបែក​ទៅកាន់​រមណីយដ្ឋាន​ភ្នំ​ជី​សូរ​ ​នោះ​លោកអ្នក​ត្រូវ​បត់ឆ្វេង​ដៃ​តាមផ្លូវ​នោះ​រហូតដល់​ចំណុច​ ​វិទ្យាល័យ​ ​ហេង​សំ​រិន​ ​ព្រៃ​ល្វា​ ​ស្រុក​ព្រៃ​កប្បាស​ ទើ​បបត់​ចុះ​មក​ត្បូង​តាមផ្លូវ​មកកាន់​ទី​រួម​ស្រុក​អង្គរ​បុរី​។​ ​លោកអ្នក​អាចម​ក​ព្រៃ​ល្វា​តាម​ផ្លូវជាតិ​លេខ​២​១​ (​ស្អាង​-​កោះ​ធំ​) ​បាន​ដូចគ្នា​ដោយ​ត្រូវ​បត់​មក​តាម​ចំណុច​ផ្សារ​ព្រែក​បិ ​ស្រុក​កោះ​ធំ​។​ ​ពី​ចំណុច​ព្រៃ​ល្វា​មកដល់​សារមន្ទីរ​អង្គរ​បុរី​ ​ទី​រួម​ស្រុក​អង្គរ​បុរី​ ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ប្រមាណ​៣​០​នាទី​ ​ក្នុង​ចម្ងាយ ​២​០​គីឡូម៉ែត្រ​។​ ​បើ​មកពី​ភ្នំពេញ​ ​សារមន្ទីរ​នេះ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​ ​គឺ​ជាប់នឹង​គល់​ស្ពាន​ទី​រួម​ស្រុក​ ​ក្នុង​បរិវេណ​សាលាស្រុក​អង្គរ​បុរី​តែម្តង​។​

            ​​យោង​តាម​សៀវភៅ​ឯកសារ​ជា​ផ្លូវការ​ “​សារមន្ទីរ​ស្រុក​អង្គរ​បុរី​” ​សារមន្ទីរ​នេះ​មាន​ប្រវត្តិ​ចាប់ផ្តើម​ ​កសាង​នៅ​ឆ្នាំ​១​៩​៩​៩​។​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ក្រោម​កិច្ច​សហការ​និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​លោក​ ​M​i​c​h​a​e​l​ C​ail​lout​ ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​ទីក្រុង​បាងកក​ ​បាន​ធ្វើការ​ជួសជុល​អគារ​សាលាស្រុក​ចំនួន​២​បន្ទប់​ ​ធ្វើជា​អគារ​សារមន្ទីរ​សម្រាប់​ដាក់​តាំង​បង្ហាញ​វត្ថុបុរាណ​ដែល​ប្រមូល​យក​ពី​កន្លែងផ្សេង​ៗ​នៅ​ក្នុងស្រុក​អង្គរ​បុរី​នេះ​។​ ​ប៉ុន្តែ​ដោយសារ​អគារ​នោះ​តូច​ហើយ​ចំនួន​សមុច្ច័យ​របស់​សារមន្ទីរ​កាន់តែ​កើន​ឡើង​ ​អគារ​សារមន្ទីរ​ថ្មី​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ​២​០​០​៧​ ​ដែល​ជា​របស់​សម្តេច​វិបុល​បញ្ញា​ ​សុខ​ ​អាន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​

            ​​សារមន្ទីរ​ថ្មី​នេះ​មាន​ទំហំ​ ​២​១​​ម៉ែត្រ​ x ​១​៣​ម៉ែត្រ​ ​ជា​ប្រភេទ​សំណង់​បេតុង​ប្រក់ក្បឿង​មាន​ក​ម្ពស់​ពីរ​ជាន់​ ​បែងចែក​ជា​ ​៦​ ​បន្ទប់​ ​គឺជា​ន់​ផ្ទាល់​ដី​ ​មាន​បី​បន្ទប់​ ​និង​ ​ជាន់ទីពីរ​ ​មាន​បី​បន្ទប់​។​ ​សារមន្ទីរ​មាន​ឃ្លាំង​ស្តុក​សមុច្ច័យ​ចំនួន​ ​១​បន្ទប់​ ​ដែល​មាន​ទំហំ​ ​៣​ ​ម៉ែត្រ​ x ​៣​ ​ម៉ែត្រ​។​ ​នៅ​ក្នុង​សារមន្ទីរ​ ​មាន​វត្ថុបុរាណ​ធ្វើអំពី​ថ្ម​ចំនួន​ ​៩​០​ ​ធ្វើអំពី​ដី​ដុត​ចំនួន​ ​១​៦​៧​ ​និង​ធ្វើអំពី​លោហធាតុ​ចំនួន​ ​១​៦​ ​។​ ​សមុច្ច័យ​ភាគច្រើន​ជា​កុលាលភាជន៍​ ​វត្ថុ​ប្រើប្រាស់​ ​គ្រឿង​ប​ង្គុំ​ស្ថាបត្យកម្ម​ ​បដិមា​ពុទ្ធសាសនា​ ​និង​ ​ព្រហ្មញ្ញសាសនា​។​ ​ក្រៅពី​នេះ​នៅ​មាន​សិលាចារឹក​ ​គ្រឿងអលង្ការ​ ​និង​ ​សំណល់​ឆ្អឹង​សត្វ​ផ្សេងៗ​ ​ដែល​មាន​អាយុកាល​ចន្លោះ​ពី​៥​០​០​ឆ្នាំ​មុន​គ​.​ស​. ​ដល់​សម័យ​អង្គរ​ ​និង​សម័យ​ក្រោយ​អង្គរ។​ ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិ​សា​ស្រ្ត ​ការរៀបចំ​ក្រុង​ ​ជីវភាពរស់នៅ​របស់​មនុស្ស​បុរាណ​ ​បរិបទសាសនា​ ​និង​ពាណិជ្ជកម្ម​សម័យ​នោះ​។​

            ​សារមន្ទីរ​នេះ​ ​សព្វថ្ងៃ​មាន​បុគ្គលិក​បម្រើ​ការ​ចំនួន​បី​នាក់​ ​គឺ​ ​លោក​ ​ជា​ ​ស​ម្បតិ្ត ​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ស្រុក​ ​លោក​ ប្រុ​ញ​ ហឿ​ន​ ​ជាម​ន្រ្តី​ការិយាល័យ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​និង​ ​អ្នកស្រី​ ​នៅ​ យឿ​ង​ ​ជាម​ន្រ្តី​កិច្ចសន្យា​សារមន្ទីរ​។​ ​សារមន្ទីរ​ស្រុក​អង្គរ​បុរី​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ចាប់ពី​ម៉ោង​ ​៧​​ព្រឹក​ ​ដល់​ ​៥​​ល្ងាច​ ​ជា​រៀងរាល់ថ្ងៃ​។​ ​ចំពោះ​ស្ថិតិ​ចំនួន​ភ្ញៀវ​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​កន្លងទៅ​ ​ភ្ញៀវ​ចូល​ទស្សនា​មាន​ចំនួន​សរុប​ ​៣​១​១​៥​នាក់​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ​២​៨​៨​១​ ​នាក់​ ​ភ្ញៀវ​អន្តរជាតិ​ ​២​៣​៤​ ​នាក់​ ​និង​ ​សិស្ស​ចំនួន​ ​២​៨​០​០​ ​នាក់។​ ​សារមន្ទីរ​ខាងលើ​ពុំ​មាន​គោលការណ៍​លក់​សំបុត្រ​ភ្ញៀវ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវ​ជាតិ​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​ ​តម្លៃ​ ​១ដុល្លារ​/​ម្នាក់។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​ ​សារមន្ទីរ​កំពុង​ដាក់​តាំង​ពិព័រណ៍​បង្ហាញ​សមុច្ច័យ​ផ្សេងៗ​ដែល​មាន​ក្នុង​សារមន្ទីរ​ក្រោម​ប្រធាន​បទ​ “​ពី​ហ្វូណន​ដល់​អង្គរ​ ​បុរាណ​វិទ្យា​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​”។​

            ​​លោក​ ​ជា​ ​សម្បត្តិ​ ​ប្រធាន​សារមន្ទីរ​ស្រុក​អង្គរ​បុរី​ ​និង​​ជា​ប្រធាន​ការិយាល័យ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ស្រុក​អង្គរ​បុរី​ ​បាន​បង្ហាញ​ពី​គុណ​តម្លៃ​សារមន្ទីរ​នេះ​ប្រាប់​សូវ​រី​ន​ថា​ “​ចំណុច​ពិសេស​ដែល​សារមន្ទីរ​អង្គរ​បុរី​យើង​មាន​គឺ​ ​វា​ជា​កន្លែង​ប្រមូលផ្តុំ​សម្ភារ​វត្ថុបុរាណ​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​តំបន់​អង្គរ​បុរី​ផ្ទាល់​ ​ជាពិសេស​នៅ​ក្នុង​កំពែង​ទីក្រុង​សម័យ​ហ្វូណន​ ​ភាគច្រើន​ប្រជាពលរដ្ឋ​រក​ឃើញ​ដោយចៃដន្យ​ហើយ​ពួកគាត់​បាន​ប្រគល់​ជូន​មកដល់​សារមន្ទីរ”។​ ​ជាចុងក្រោយ​ ​លោក​បាន​ធ្វើសំណូមពរ​ដល់​សិស្ស​និស្សិត​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បន្ត​ចុះ​មក​ធ្វើ​កម្ម​សិក្សាស្រាវជ្រាវ​នៅ​ទីនេះ​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ “​កន្លងមក​ ​គឺ​យើង​បាន​ក្នុង​មួយ​ឆ្នាំ​ (​សិស្ស​) ​ជាង​ ២​០​០​០​នាក់​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​បានការ​ចូល​ទស្សនា​ច្រើនលើស​ហ្នឹង​ […] ​ពីព្រោះ​ការស្រាវជ្រាវ​កន្លងមក​នេះ​ ​ខ្ញុំ​គិតថា​មិនទាន់​អស់​អ្វី​ដែល​ជា​ច​ម្ងល់​របស់​សិស្ស​ ​និស្សិត​ ​និង​ភ្ញៀវ​ទេសចរ​នោះ​ទេ”៕

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS