×

«​រំដួល​បី​ទង​»​ ​និង​ ​«​រុក្ខ​និម្មិត​»​ ​ជា​ប្រធាន​បទ​ដ៏​សំខាន់​បង្ហាញ​ពី​អតីតភាព​នា​ខេត្ត​បាត់​ដំបង​

FASHION & BEAUTY 4 years ago
 
 

            ​ថ្វី​ដ្បិតតែ​ព្រឹត្តិការណ៍​ម្ហូប​ ​អាហារ​ ​«​រស​បាត់​ដំបង​»​ ​កន្លង​ផុត​ទៅ​ពិតមែន​ ​ប៉ុន្តែ​ស្នាម​ញញឹម​ ​និង​ក្តី​ស្រឡាញ់​ ​ការ​សាមគ្គីភាព​ ​របស់​ប្រជាជន​បាត់​ដំបង​ក្នុង​ព្រឹត្តិការណ៍​នោះ​នៅតែ​បន្ត​ដក់ជាប់​ក្នុង​ចិត្ត​ពួកគេ​នៅឡើយ​ ​តួយ៉ាង​ ​សកម្មភាព​នៃ​ការ​សម្តែង​សៀក​ ​ល្ខោនខោល​ ​តន្ដ្រី​សិល្បៈ​បុរាណ​ ​និង​សម័យ​ ​របាំ​ខ្មែរ​ ​ការ​រាំ​ចង្វាក់​ ​Hip​-​Hop​ ​ការ​បង្ហាញ​ម៉ូដ​ ​ការ​តាំង​ពិព័រណ៍​ស្នាដៃ​នានា​របស់​សិល្បករ​ ​និង​សិល្ប​ការី​នី​វ័យក្មេង​ក្នុង​តំបន់​នោះ​ជា​ការ​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​គាំទ្រ​វិ​ស័​យ​សិល្បៈ​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង​ថែមទៀត។​

​            ​«​រំដួល​បី​ទង​»​ ​និង​ ​«​រុក្ខ​និម្មិត​»​ ​ជា​ប្រធាន​បទ​នៃ​ការ​សម្តែង​ ​និង​ការ​ដើរ​បង្ហាញ​ម៉ូដ​ផ្តោត​សំខាន់​បំផុត​ទៅលើ​គ្រឿង​អលង្ការ​សហសម័យ​នៃ​ខ្សែ​រាជវង្ស​នា​សម័យ​អង្គរ។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ហ៊ិ​ន​ ​គឹម​យាន​ ​ជា​អ្នកដឹកនាំ​ក្រុម​ទេពច្យុត​បាន​បង្ហាញ​ឲ្យដឹង​ពី​ការ​បង្កើត​ប្រធាន​បទ​នេះ​ក្នុង​គោលបំណង​រំឮក​រាល់​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​ទទួល​បាន​នូវ​ខេត្ត​ដែល​សម្បូរទៅដោយ​សក្តានុពល​ចំនួន​បី​ត្រឡប់មកវិញ​ ​តួយ៉ាង​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​សៀមរាប​ ​និង​ខេត្ត​ស្វាយ​ស៊ី​សុ​ផុន​ (ខេត្ត​បន្ទាយ​មានជ័យ​សព្វថ្ងៃ) ​យោង​តាម​សន្ធិសញ្ញា​បារាំង​-​សៀម​ ​នា​ឆ្នាំ​១​៩​០​៧។​ ​គ្រឿងអលង្ការ​ ​និង​ស​ម្លៀ​ក​បំពាក់​ដែល​បាន​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តិការណ៍​នោះ​ប្រមាណ​ជាង​២​០​ឈុត​ ​ពោល​ ​១​២​ ​ឈុត​សម្រាប់​បុរស​ ​និង​៨​ឈុត​សម្រាប់​ស្ត្រី​សុទ្ធសឹងតែ​ជា​ការ​កែច្នៃ​ពី​កាកសំណល់​នានា​ដែលគេ​បាន​បោះចោល​តាម​សារ​ធារ​ណៈ ​ជាមួយនឹង​ការ​កែច្នៃ​នេះ​ដែរ​ជា​ផ្នែក​មួយ​ដែល​បាន​ផ្សារភ្ជាប់​ខ្លឹមសារ​អប់រំ​មួយ​ចំនួន​ទៅកាន់​សាធារណជន​ពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ការប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ច​ ​ការ​បោះចោល​កាកសំណល់​ឥត​សណ្តាប់​ធ្នាប់​ជាដើម។​ ​ជាក់ស្តែង​ ​«​រុក្ខ​និម្មិត​»​ ​ជា​ផ្នែក​មួយ​នៃ​ប្រធាន​បទ​ក្រោម​ចំណងជើង​ ​«​រំដួល​បី​ទង​»​ ​ផង​ដែរ។​ ​យ៉ាងណាមិញ​ ​«​រុក្ខ​និម្មិត​»​ ​ជា​ការ​ដើរ​បង្ហាញ​ម៉ូដ​ដ៏​សំខាន់​តម្រូវ​ឲ្យ​តារា​ម៉ូឌែ​ល​ទាំង​ស្រី​ ​ទាំង​ប្រុស​ស្លៀក​ស​ម្លៀ​ក​បំពាក់​បុរាណ​ខ្មែរ​អម​ដោយ​គំនូរ​នានា​ដែល​ជា​ទម្រង់​រុក្ខជាតិ​ ​ពោល​ ​គំនូរ​ដែល​ត្រូវ​បាន​គូរ​លើ​ដងខ្លួន​ជា​ការ​បង្ហាញ​ពី​ស្នាដៃ​របស់​សិល្បៈ​ខ្មែរ​ដ៏​មាន​ភាព​ប៉ិនប្រសប់​នា​តំបន់​នោះ​ដែល​អាច​បញ្ចេញស្នាដៃ​របស់​ខ្លួន​ ​តួយ៉ាង​ ​«​រុក្ខ​និម្មិត​»​ ​បង្កប់​នូវ​អត្ថន័យ​ទំនាក់ទំនង​រវាង​មនុស្ស​ ​និង​រុក្ខជាតិ​ដែល​មាន​ចំណង​យ៉ាង​ស្វិត​រ​មួត​ ​ហើយ​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា​មនុស្ស​គ្រប់រូប​គួរ​ស្រឡាញ់​ធម្មជាតិ​ឲ្យ​ដូច​ធម្មជាតិ​ស្រឡាញ់​ខ្លួន​វិញ​ផង​ដែរ។​

            ​មកដល់​សព្វថ្ងៃនេះ​ ​ក្រុម​ទេព​សុ​ច្យុត​បាន​បង្កើត​ឡើង​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយដែល​គ្រប់គ្រង​​ឡើង​ដោយ​លោក​ ហ៊ឹ​ន​ ​គឹម​យាន​ ​មាន​សមាជិក​ក្រុម​ប្រមាណ​ជាង​២​០​នាក់​ដែល​នៅតែ​បន្ត​សាមគ្គីភាព​គ្នា​ក្នុង​ការ​បង្កើត​នូវ​ស​មិទ្ឋិ​ផល​ថ្មីៗ​ដែល​ជា​ចំណេះ​ដឹង​ទូទៅ​ប្រ​វិត្ត​សាស្ត្រ​សម្រាប់​ការ​ចែករំលែក​ដល់​មនុស្ស​ជំនាន់​ក្រោយ​បន្តបន្ទាប់​ទៀត៕​

Article​ ​by​ ​PAN​ S​I​V​L​Y​

Image Courtesy: KHOM CHAMRONG


SUGGESTIONS