×

ជម្រើស​គោលដៅ​សណ្ឋាគារ​សម្រាក​លំហែ​សម្រាប់​ចុង​ឆ្នាំ​2020

TRAVEL & LIVING 3 years ago
 
 

1. ​Hotel​ ​Raffle​s ​L​e​ ​Royal​

          ​ជា​សណ្ឋាគារ​ប្រវត្តិ​សា​ស្រ្ត​មាន​កេរ្តិ៍ឈ្មោះ​តាំងពី​ឆ្នាំ​១​៩​២​៩​ធំ​ជាងគេ​ប្រចាំ​ក្រុងភ្នំពេញ​។​ ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​នេះ​នៅតែ​ជាទី​ពេញ​និយម​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​លំដាប់​កំពូល​ ​ហើយក៏​ជា​កន្លែង​ប្រណិត​មួយ​សម្រាប់​ប្រារព្ធ​កម្មវិធី​បុណ្យ​ធំ​ៗ​តាម​បែប​ប​ស្ចឹ​ម​ប្រទេស​ដូចជា​ ​បុណ្យណូអែល​និង​បុណ្យឆ្លង​ឆ្នាំ​សកល​។​ ​សម្រាប់​ចុង​ឆ្នាំ​២​០​២​០​នេះ​លោកអ្នក​អាច​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​ក្រុម​គ្រួសារ​ឬ​មនុស្ស​ពិសេស​ ​ជា​ទីស្រឡាញ់​របស់​លោកអ្នក​ជាមួយ​ការ​ស្នាក់​នៅ​ដ៏​ល្អឥតខ្ចោះ​ក្នុង​មួយ​យប់​ ​ត្រឹមតែ​១​៥​៥​ដុល្លារ​ ​បូករួម​ជា​ ​មួយ​អាហារ​ពេលព្រឹក​ស​សម្រាប់​មនុស្ស​ពេញវ័យ​២​នាក់​និង​ក្មេង​អាយុ​ក្រោម​១​២​ឆ្នាំ​២​នាក់​ ​ព្រម​ជាមួយ​បទពិសោធន៍​ក្រេបរសជាតិ​ស្រា​សំ​ប៉ា​ញ​ប្រចាំ​សណ្ឋាគារ​ដ៏​ល្បីល្បាញ​។​ ​ជាង​នេះ​ទៅទៀត​លោកអ្នក​អាច​ទទួល​បាន​ស្រាទំពាំងបាយជូរ​មួយ​ដប​ ​ការ​បញ្ចុះតម្លៃ​២​៥​% ​លើ​ការ​កុម្ម៉ង់​ម្ហូបអាហារ​ ​និង​អាច​ ​Check in​ ​ម៉ោង​១​០​ព្រឹក​ ​ហើយនិង​ពន្យារ​ម៉ោង​ ​Check Out​ ​រហូតដល់​ ​៣​ ​រសៀល​ទៀត​ផង​។​

2. ​T​h​e​ ​Beige​

          ​ជា​សណ្ឋាគារ​បែប​រី​សត​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​វាលស្រែ​ពិតៗ​ព្រមទាំង​វប្បធម៌​នៃ​តំបន់​អង្គរ​ ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន​។​ ​រី​សត​នេះ​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ស្វាយចេក​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​ ​ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​ឧទ្យាន​ជាតិ​អង្គរ​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​១​១​គីឡូម៉ែត្រ​ពី​អតីត​រាជធានី​អង្គរធំ​។​ ​នៅ​ទីនេះ​ ​មាន​សេវាកម្ម​ភោជនីយដ្ឋាន​ ​កន្លែង​ស្ប៉ា ​អាងហែលទឹក​ ​បណ្ណាល័យ​សម្រាប់​អាន​សៀវ​ ភៅ​លម្ហែ​អារម្មណ៍​ ​សណ្ឋាគារ​រចនាបថ​ជាត​ង់​ធំ​ៗ​បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ប្រណិត​បែប​បុរាណ​ដែល​សុទ្ធសឹងតែ​ជា​ចំណុច​ទាក់ទាញអារម្មណ៍​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ឲ្យ​ស្រមៃ​នឹកដល់​ទីនេះ​មិន​ចេះ​ជិនណាយ​។​ ​ម្យ៉ាង​វិញ​ទឿ​ត​ ​កសិផល​ថ្មីៗ​ស្រស់​ៗ​ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្នុង​កសិដ្ឋាន​របស់​រី​សត​ដោយ​ផ្ទាល់​តាម​បែប​ធម្មជាតិ​នឹង​ចូលខ្លួន​មក​ជា​ប្រភព​ស្បៀងអាហារ​មិន​ចេះ​រីងស្ងួត​សម្រាប់​ច​ម្អិ​ន​ជូន​ភ្ញៀវ​ដែល​មក​សម្រាក​ក​ម្សាន្ត​នៅ​ទីនេះ​គួបផ្សំ​នឹង​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ធ្វើម្ហូប​របស់​ចុងភៅ​ជំនាញ​។​ ​អ្វី​ដែល​រឹត​តែ​គួរ​ចងចាំ​បំភ្លេច​មិនបាន​នោះ​ ​គឺ​ ​រាល់​ការ​ជាវ​បន្ទប់​ស្នាក់​នៅ​ណាមួយ​ ​លោកអ្នក​នឹង​ទទួល​បាន​នូវ​សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្ត​ហ្ស៊ីប​បែប​ដើរ​ព្រៃ​ទៅកាន់​គោលដៅ​ទេសចរណ៍​ជុំវិញ​នោះ​។

3. ​Shin​t​a​ ​Man​i​ ​Wild​

          ​​ជា​ទ​ស្សនៈ​ទាន​ថ្មី​ប្លែក​ក្នុង​ការ​ផ្តួចផ្តើម​ស្ថាបនា​ជំរំ​បោះតង់​ដ៏​ប្រណីត​នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ​ដាច់ស្រយាល​នៃ​សហគមន៍​រមណីយដ្ឋាន​ថ្ម​រូង​ ​ស្ថិត​ក្នុង​ឃុំ​បាក់រទេះ​ ​ស្រុក​កំពង់​សិលា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ចម្ងាយ​រយៈពេល​ធ្វើដំណើរ​ប្រមាណ​៣​ម៉ោង​ពី​រាជធានី​ភ្នំពេញ​។​ ​ជំរំ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ទំហំផ្ទៃ​ដី​ចំនួន​១​៦​១​០​០​ ​ម៉ែត្រការ៉េ​ហើយ​មាន​ទីតាំង​យ៉ាង​ស្រស់​ត្រកាល​ជាប់នឹង​ដងស្ទឹង​ប្រវែង​១​.​៥​គីឡូម៉ែត្រ​ព្រមទាំង​បង្កប់​នូវ​ផ្ទាំង​ទស្សនីយភាព​ទឹកធ្លាក់​ចំនួន​បី​កន្លែង​តាម​ជ្រលងភ្នំ​គួរ​ជាទី​មនោ​រម្យ​ក្រៃលែង​។​ ​អតិថិជន​គោលដៅ​របស់​ជំរំ​តង់​ ​Shin​t​a​ ​Man​i​ ​Wild​ ​គឺជា​ភ្ញៀវ​ទេសចរ​ដែល​ស្រឡាញ់​បរិស្ថានធម្មជាតិ​ ​ចង់បាន​ទេសចរណ៍​បែប​និរន្តរភាព​ ​និង​បទពិសោធន៍​នៃ​ការ​ស្នាក់​នៅ​ហ៊ុមព័ទ្ធ​ដោយ​ជម្រក​សត្វព្រៃ​ដែល​មាន​លក្ខណៈ​ល្អ​ប្រណីត​សម្រិតសម្រាំង​តែមួយ​គ្មាន​ពីរ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ ​លក្ខណៈ​ពិសេស​នោះ​គឺ​ទីនេះ​ជា​ឋានសួគ៌​នៃ​និរន្តរភាព​បរិស្ថាន​” ​ហើយ​នៅ​ទីនេះ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ទទួលទាន​ម្ហូបអាហារ​ស្រស់​ៗ​ដែល​ប្រើប្រាស់​ផលដំណាំ​ដែល​រក​បាន​នៅ​ក្នុង​តំបន់​ជុំវិញ​នេះ​ព្រមទាំង​ប្រើប្រាស់​ចរន្ត​អគ្គីស​នី​និង​ប្រព័ន្ធ​ទឹក​ដែល​ទាញ​យក​ប្រភព​ថាមពល​ពី​ក្នុង​តំបន់​ផ្ទាល់​តែម្ដង​។​ ​វា​ពិតជា​សក្តិ​សម​បំផុត​សម្រាប់​ភ្ញៀវ​លំដាប់​អភិជន​ដែល​ត្រូវការ​ជាចាំបាច់​នូវ​ភាព​ស្ងប់ស្ងាត់​ជា​ក្រុម​ឯកជន​ផ្ទាល់ខ្លួន​ដើម្បី​ប្រារព្ធ​កម្មវិធី​ឆ្លង​ឆ្នាំ​ដ៏​មានន័យ​។​

4. ​Amber​ ​Kam​p​o​t​

          ​​ស្ថិត​ក្នុង​ទឹកដី​ភូមិ​តា​អង្គ​ ​សង្កាត់​ត្រើយ​កោះ​ ​ក្រុង​កំពត​ ​ខេត្ត​កំពត​។​ ​វា​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ទើប​តែ​បើក​ថ្មីសន្លាង​ ​ប៉ុន្តែ​ទីនេះ​សម​ប្រកបដោយ​សម្ភារ​បរិក្ខារ​លំដាប់​ខ្ពស់​ ​ផ្តល់​នូវ​សោភ័ណ​ភាព​និង​ផាសុកភាព​ឥត​ខ្ចោះ​ជូន​ភ្ញៀវ​សព្វ​បែបយ៉ាង​មិន​ឲ្យ​ខកចិត្ត​។​ ​សណ្ឋាគារ​នេះ​បែងចែក​ជា​ពីរ​ប្រភេទ​បន្ទប់​សំខាន់​ៗ​ ​គឺ​ ​វី​ឡា​គ្រែ​១​ជាប់​អាងហែលទឹក​ (​Pool​ ​Villa​ 1 ​Bedroom​) ​និង​វី​ឡា​គ្រែ​២​ជាប់​អាងហែលទឹក​ (​Pool​ ​Villa​ 2 ​Bedroom​)​។​ ​ក្រៅពី​សេវាកម្ម​ស្នាក់​នៅ​លំដាប់​អន្តរជាតិ​ ​ក៏មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ប្រពៃណី​ខ្មែរ​និង​ម្ហូបអាហារ​ចម្រុះ​ជាតិសាសន៍​។​ ​លើស​ពីនេះទៅ​ទៀត​ ​ភ្ញៀវ​ក៏​អាច​ទទួល​បាន​សេវាកម្ម​ទេសចរណ៍​បន្ថែម​ដែល​សណ្ឋាគារ​រៀបចំ​ជូន​ដូចជា​ ​ទទួលទាន​អាហារ​លក្ខណៈ​ឯកជន​ ​ជិះទូក​គយគន់​ទេសភាព​តាម​ដង​ព្រែក​ ​ជិះទូក​កៃ​យ៉ា​ក់ ​ចែវ​ក្តារ​ ​Paddle​ ​board​ ​ទទួលទាន​អាហារ​ជាប់​ដង​ព្រែក​ក្រោម​ពន្លឺ​ព្រះចន្ទ​ ​ទេសចរណ៍​បែប​សាសនា​នៅ​តាម​វត្តអារាម​ ​ក​ម្សាន្ត​តាម​កោះ​ ​ចូលរួម​ដាំ​ដើមដូង​លក្ខណៈ​គ្រួសារ​ ​និង​ ​ចូលរួម​ថ្នាក់រៀន​ធ្វើម្ហូប​ខ្មែរ​ ​ឬ​ ​ថ្នាក់រៀន​ធ្វើ​នំ​ភី​ហ្សា ​ជាដើម​។​

5. ​T​h​e​ ​Royal​ ​Sand​s Ko​h​ Ron​g​ ​Resort​

          ​​ជា​កន្លែង​សម្រាក​កាយ​បណ្ដែតអារម្មណ៍​នៅ​លើទឹក​ដី​កោះ​រ៉ុ​ង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ជារី​សត​លំដាប់​ផ្កាយ​ប្រាំ​តែមួយ​គត់​នៅ​លើទឹក​ដី​កោះ​ដ៏​ធំ​មួយ​នេះ​។​ ​រី​សត​នេះ​លាតសន្ធឹង​នៅ​លើ​តំបន់​ដែល​មាន​ដីខ្សាច់​សក្បុស​ប្រមាណ​ ​៥​៥​០​ ​ម៉ែត្រ​លើ​ជម្រាល​ឆ្នេរ​ធំ​មួយ​ដែល​មានផ្ទៃ​ដី​ប្រមាណ​៦​ហិកតា​នៃ​កោះ​រ៉ុ​ង​។​ ​ទេសភាព​នៃ​វាលខ្សាច់​វែងអន្លាយ​ជាមួយនឹង​ទេសភាព​ថ្ងៃលិច​ជា​ចំណុច​ពិសេស​ដែល​ភ្ញៀវ​ទេសចរ​អាច​ផ្តិត​យក​អនុ​ស្សា​វ​រី​យ៍​ច្រើន​រាប់មិនអស់​នៅ​លើ​កោះ​។​ ​រី​សត​តែមួយ​ដែល​បាន​សាងសង់​វី​ឡា​បែរ​ទៅ​សមុទ្រ​រហូតដល់​ទៅ​ ​៦​៧​ ​វី​ឡា ​និង​រួម​មាន​កន្លែង​លម្ហែ​កាយ​ជាច្រើន​ទៀត​រចនា​បែប​ត្រូពិក​សហសម័យ​។​ ​វី​ឡា​ចំនួន​៣​០​ខ្នង​នៅ​ក្នុង​រី​សត​នេះ​ ​មាន​អាងហែលទឹក​ឯកជន​នៅ​ខាងមុខ​ ​ដែល​ភ្ញៀវ​អាច​ហែលទឹក​លេង​បណ្តើរ​គយគន់​ទេសភាព​ឯនាយ​មាត់សមុទ្រ​បណ្តើរ​។​ ​លោកអ្នក​អាច​ទៅ​សម្រាក​ទទួលទាន​អាហារ​ ​មើល​ថ្ងៃលិច​នៅ​ក្នុង​អាហារដ្ឋាន​ជាប់នឹង​មាត់សមុទ្រ​។​ ​នៅ​ចំកណ្តាល​នៃ​កន្លែង​ទទួលទាន​អាហារ​ដែល​មាន​លក្ខណៈ​បើកចំហ​រ​នេះ​ ​អាច​បង្កាត់​ភ្នក់ភ្លើង​ដើម្បី​បង្អង់​ជំនោរ​សមុទ្រ​ឲ្យ​ចុះថយ​បន្តិច​តាមចំណូលចិត្ត​។​ ​អ្នក​ក៏​អាច​សម្រាក​រង់ចាំ​មើល​ផ្កាយ​រះ​ពេល​រាត្រី​នៅ​ទីនោះ​បាន​ផង​ដែរ​។​ ​នៅ​ក្នុង​រី​សត​ក៏មាន​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ដែល​ភ្ញៀវ​អាច​ចូល​ទៅ​ទស្សនា​និង​ជាវ​វត្ថុ​អនុ​ស្សា​វ​រី​យ៍​។​ ​ក្រៅពី​នេះ​ ​អ្នក​ក៏​អាច​ថែរក្សា​សុខភាព​សម្រស់​តាមរយៈ​ការ​ស្ប៉ា​ដោយ​អ្នកជំនាញ​។​ ​នៅ​ក្នុង​រី​សត​នេះ​ ​នៅ​មាន​អាងហែលទឹក​រួម​ដ៏​ធំ​ដែល​អាច​មើល​ទេសភាព​មាត់សមុទ្រ​បាន​ដូចគ្នា​សម្រាប់​ភ្ញៀវ​ដែល​ចង់​មក​ហែលទឹក​ក​ម្សាន្ត​គយគន់​ទេសភាព​មាត់សមុទ្រ​ជា​ក្រុម​ធំ​ៗ​។​ ​រី​សត​មួយ​នេះ​បាន​បែងចែក​ជា​វី​ឡា​ចំនួន​ ​៦​ ​ប្រភេទ​ ​រួម​មាន​ ​Ocean​view​ ​Villa​s, ​Beach​front​ ​Villa​s, ​Ocean​view​ ​Pool​ ​Villa​s, ​Beach​front​ ​Pool​ ​Villa​s, 2 ​Bedroom​s ​Ocean​view​ ​Pool​ ​Villa​s ​និង​ 3 ​Bedroom​ ​Beach​front​ ​Pool​ ​Villa​ ​។​

6. ​Six​ ​Senses​ Kr​a​be​y​ ​Island​

          ​​រី​សត​នៅ​លើ​ផ្ទៃ​កោះ​មួយ​នេះ​បាន​ស្ថាបនា​វី​ឡា​ចំនួន​៤​០​ខ្នង​ ​ដែល​ក្នុង​វី​ឡា​នីមួយៗ​មាន​អាងហែលទឹក​ ​ព្រមទាំង​កន្លែង​ក​ម្សាន្ត ស្ប៉ា ​ហាត់ប្រាណ​ ​ភោជនីយដ្ឋាន​ ​និង​កន្លែង​គយគន់​ទេសភាព​ផ្សេងទៀត​នៅ​លើ​ផ្ទៃ​កោះ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ភ្ញៀវ​ទេសចរ​។​ ​កោះ​ក្របី​ក៏​នាំមក​ជូន​នូវ​ការ​ក​ម្សាន្ត​ទាំង​ក្រោមទឹក​និង​លើទឹក​ ​ដោយមាន​ការ​មុជទឹក​ ​និង​ការ​ជិះទូក​កា​យ៉ា​ក់ ​ជាដើម​។​ ​ហាង​លក់​ស​ម្លៀ​ក​បំពាក់​ក៏​ត្រូវ​បាន​រៀបចំ​សម្រាប់​ត្រៀម​ជូន​ភ្ញៀវ​ទេសចរ​ធ្វើការ​ជ្រើសរើស​ម៉ូដ​ដែល​ខ្លួន​ត្រូវការ​ផង​ដែរ​។​ ​រី​សត​នេះ​បាន​រៀប​ចំកន្លែង​ដែល​អាច​គយគន់​ដួងតារា​ជាមួយនឹង​អ្នកជំនាញ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​តេឡេ​ស្កុ​ប​ ​ដែល​ក្រុម​គ្រួសារ​និង​កុមារ​ទាំងអស់​អាចម​ក​ធ្វើ​ទស្សន​កិច្ចសិក្សា​និង​សម្រាក​លម្ហែ​ដែល​ទទួល​បាន​ទាំង​អារម្មណ៍​ស្រស់​ថ្លា​និង​ចំណេះ​ដឹង​។​ ​រី​សត​នេះ​នាំ​ ​Six​ ​Senses​ S​p​a​ ​មក​ប្រទេស​កម្ពុជា​ ​ពេល​ដែល​ការ​ស្ប៉ា​ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយនឹង​រី​សត​ ​វា​នឹង​ជួយ​លើក​ក​ម្ពស់​សុខុមាលភាព​និង​ការរស់នៅ​ដ៏​ល្អ​ប្រសើរ​ ​ដែល​ធានា​ថា​ភ្ញៀវ​ទេសចរ​នឹង​ទទួល​បានការ​សម្រាក​ ​ដ៏​សុខ​ស្រួល​ជាមួយនឹង​ ​Six​ ​Senses​ Kr​a​be​y​ ​Island​ ​ក្នុង​រដូវ​កាល​ដ៏​ពិសេស​នេះ​។​

7. ​A​l​i​l​a​ ​Villa​s Ko​h​ R​us​s​e​y​

          ​​ជារី​សត​បែប​ប្រណិត​លំដាប់​ផ្កាយ​ប្រាំ​របស់​ក្រុមហ៊ុន​សណ្ឋាគារ​អា​លីឡា​ល្បី​លំដាប់​ពិភពលោក​។​ ​អា​លីឡា​វី​ឡា​មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ឆៀង​ខាងលិច​កោះ​ប្ញស្សី ​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ទីនេះ​មាន​បន្ទប់​ស្នាក់​នៅ​ជាច្រើន​ប្រភេទ​ប្រកបដោយ​ផាសុកភាព​និង​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ដែល​អាច​អនុញ្ញាត​ឲ្យ​ ​យើង​សម្រាក​លម្ហែ​កាយ​យ៉ាង​មាន​សេចក្តី​សុខ​និង​ពេលវេលា​យ៉ាង​រីករាយ​ជាមួយនឹង​ស្នូរ​សំឡេង​រលក​និង​វា​ ​យោសា​គរ​ដ៏​ធំ​ល្វឹងល្វើយ​លាតសន្ធឹង​ដាច់កន្ទុយភ្នែក​។​ ​លោកអ្នក​អាច​ទទួលយក​បទពិសោធន៍​ទទួលទាន​អាហារ​នៅ​លើ​កោះ​ក្នុង​ភោជនីយដ្ឋាន​ ​Horizon​ ​ដែល​បើក​ដំណើរការ​ពី​ម៉ោង​៧​ព្រឹក​ ​ដល់ម៉ោង​១​០​:​៣​០​យប់​ ​ឬ​ ​អាហារដ្ឋាន​ ​Beach​ ​Shack​ ​ទទួលទាន​អាហារ​សមុទ្រ​ស្រស់​ៗ​នៅ​លើ​ឆ្នេរ​តែម្តង​ក៏បាន​។​ ​អ្វី​ដែល​រឹត​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​ ​គឺ​ ​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​ជិះទូក​កៃ​យ៉ា​ក់​ក​ម្សាន្ត​លើ​ផ្ទៃ​ទឹក​សមុទ្រ​ជុំវិញ​កោះ​ដែល​ខាង​រី​សត​ផ្តល់ឲ្យ​ភ្ញៀវ​គ្រប់រូប​ដែល​មក​ស្នាក់​នៅ​ទីនេះ​ដោយ​ឥត​គិតថ្លៃ​ ​ព្រម​ជាមួយ​ការ​ទស្សនា​ផ្កាថ្ម​ធម្មជាតិ​ដ៏​ស្រស់​ឆើតឆាយ​មិន​ងាយ​បាន​ប្រទះ​។​


SUGGESTIONS