×

អុជ​ធូប​តាមចិត្ត​ចង់​ ​ឬ​ ​អុជ​តាម​អត្ថន័យ​ក្នុង​ក្បួនតម្រា​?

TRAVEL & LIVING 3 years ago
 
 

          ខ្មែរយើង​នាំគ្នា​អុជ​ធូប​ទៀន​សឹង​គ្រប់​កម្មវិធី​សាសនា​មិនថា​តូច​ឬ​ធំ​នោះ​ទេ​តាម​ជំនឿ​ត​ៗ​ពី​ដូនតា​ ​មក​។​ ​ថ្វី​ដ្បិត​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ ​ហើយ​ពុទ្ធសាសនា​មិនបាន​លើកឡើង​ឲ្យ​ពុទ្ធសាសនិក​ ​ជន​ទាំងឡាយ​អុជ​ធូប​បូជា​ព្រះពុទ្ធ​និង​ទេវតា​នោះ​ទេ​។​ ​ប៉ុន្តែ​ជំនឿ​អុជ​ធូប​ទៀន​នេះ​ជា​ការប្រតិបត្តិ​តាម​ ​ព្រហ្មញ្ញសាសនា​ ​ហើយ​បាន​លាយឡំ​ជាមួយ​ពុទ្ធសាសនា​ក្នុង​ប្រទេស​កម្ពុជា​យើង​ជា​យូរយារ​ណាស់​ ​មក​ហើយ​មិន​អាច​កាត់ផ្តាច់​បាន​ឡើយ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ជនជាតិ​ចិន​ ​ឬ​ ​កូនចៅចិន​នៅ​ស្រុកខ្មែរ​ក៏មាន​ ​ប្រពៃណី​អុជ​ធូប​សែន​ព្រលឹង​កុង​ម៉ា​ ​និង​ ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ខ្ជាប់ខ្ជួន​តរៀងមក​ដែរ​។​ ​ប៉ុន្តែ​អ្វី​ដែល​ ​សំខាន់​នោះ​គឺ​មនុស្សជា​ច្រើន​អុជ​ធូប​តាម​ការ​និយម​រៀងៗខ្លួន​ ​ខ្លះ​អុជ​៣​សរសៃ​ ​ខ្លះ​អុជ​រហូតដល់​៥​សរសៃ​ ​ហើយ​ខ្លះ​បែរជា​អុជ​តែ​១​សរសៃ​ក៏មាន​។​ ​តើ​ចំនួន​ធូប​តំណាង​ឲ្យ​អ្វី​? ​ហើយ​តើ​ពេលណា​ ​យើង​គួរ​អុជ​ធូប​ ​ប៉ុន្មាន​សរសៃ​?

          យោង​តាម​ព្រះ​គ្រូ​ឧត្តម​មុនី​ ​តែ​ ​គឹម​លីន​ ​គង់នៅ​វត្តបទុមវតី​ ​លោកស្រី​សា​ស្រ្តាចារ្យ ​កែវ​ ​ណា​រុំ​ ​និង​ ​លោក​ ​ម៉ៅ​ ​ចាន់ថន​ ​ចំនួន​ធូប​ដែល​យើង​អុជ​សុទ្ធតែ​មាន​អត្ថន័យ​តំណាង​ដូច​ខាងក្រោម​:
​ការអុជ​ធូប​ ​១​ ​សរសៃ​ ​តំណាង​ឲ្យការ​រំលឹក​គុណ​គ្រូ​ ​និង​ ​តួខ្លួន​។​
​ការអុជ​ធូប​ ​២​ ​សរសៃ​ ​តំណាង​ឲ្យ​គុណមាតាបិតា​។​
​ការអុជ​ធូប​ ​៣​ ​សរសៃ​ ​តំណាង​ឲ្យ​ព្រះរតនត្រ័យ​ ​គឺ​ ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​។​
​ការអុជ​ធូប​ ​៤​ ​សរសៃ​ ​តំណាង​ឲ្យ​ ​ធាតុ​ទាំងបួន​ ​ទឹក​ ​ដី​ ​ភ្លើង​ ​ខ្យល់​។​
​ការអុជ​ធូប​ ​៥​ ​សរសៃ​ ​តំណាង​ឲ្យ​ ​ព្រះ​ទាំង​៥​អង្គ​ ​គឺ​ ​ព្រះ​ក​កុ​សន្ធោ​ (​មាន់​) ​ព្រះ​កោ​នាគ​មនោ​ (​នាគ​) ​ព្រះ​ក​ស្សបោ (អណ្តើក) ​ព្រះ
សមណគោត្ត​ (​គោ​) ​និង​ ​ព្រះ​សិ​អារ្យ​មេត្រី​ (​ខ្លា​ ​ឬ​ ​រាជសីហ៍​) ​។​
​ការអុជ​ធូប​ ​៧​ ​សរសៃ​ ​តំណាង​ឲ្យ​ញាតិកា​ប្រាំពីរ​សន្តាន​។​
​ការអុជ​ធូប​ ​៩​ ​សរសៃ​ ​តំណាង​ឲ្យ​ទេវតា​រក្សា​ទិស​ទាំង​ប្រាំ​បី​ ​និង​ ​ទិស​កណ្តាល​មួយ​។​
​ការអុជ​ធូប​ ​១​១​ ​សរសៃ​ ​តំណាង​ឲ្យ​មេត្តាធម៌​ទាំង​១​១​។​
​ការអុជ​ធូប​ ​១​២​សរសៃ​ ​តំណាង​ឲ្យ​គុណ​ម្តាយ​។​
​ការអុជ​ធូប​ ​១​៩​ ​សរសៃ​ ​តំណាង​ឲ្យ​ព្រលឹង​ទាំង​១​៩​។​
​ការអុជ​ធូប​ ​២​១​ ​សរសៃ​ ​តំណាង​ឲ្យ​គុណ​ឪពុក​។​
​ការអុជ​ធូប​ ​៣​៣​ ​សរសៃ​ ​តំណាង​ឲ្យ​គុណ​ឪពុក​ម្តាយ​។​

          បើ​តាម​ការសាកសួរ​ចាស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​នៅ​វត្ត​ ​លោក​បាន​បញ្ជាក់​ថា​ ​បើ​យើង​ទៅ​វត្ត​ធ្វើបុណ្យ​ ​ឧទ្ទិសចំពោះ​បុព្វការី​ជន​ ​យើង​ត្រូវ​អុជ​ធូប​ចំនួន​ ​៥​ ​សរសៃ​ ​តែ​បើ​យើង​ទៅ​វត្ត​អុជ​ធូប​ថ្វាយព្រះ​ ​អុជ​តែ​៣​ ​សរសៃ​បានហើយ​ដើម្បី​តំណាង​គុណព្រះរតនត្រ័យ​។​ ​ចំពោះ​ការ​បែរបន់​សុំ​សេចក្តី​សុខ​សេចក្តី​ចម្រើន​ ​ឬ​ ​លាបំណន់​ ​ឬ​ ​ស្បថស្បែ​ប្រការ​ផ្សេងៗ​ ​ត្រូវ​អុជ​តែ​១​សរសៃ​ប៉ុណ្ណោះ​សម្រាប់​ខ្លួនឯង​។​ ​ដោយឡែក​ ​តាម​ ​ជំនឿ​ជនជាតិ​ចិន​វិញ​ ​គេ​អុជ​ចំនួន​៨​សរសៃ​សម្រាប់​សែន​ជីនាងផ្ទះ​ដើម្បីឲ្យ​មាន​សេចក្តី​សុខ​គ្រប់ទិស​ ​ទាំង​៨​ ​អុជ​ចំនួន​៥​សរសៃ​សម្រាប់​ថ្វាយព្រះ​ ​អុជ​ចំនួន​៣​សរសៃ​សម្រាប់​ទេវតា​ច​ង្រ្កា​ន​ ​និង​ ​ព្រះ​ភូមិ​ ​អុជ​១​សរសៃ​សម្រាប់​ជើងធូប​ឪពុក​ម្តាយ​និង​កុង​ម៉ា​នីមួយៗ​ ​ព្រមទាំង​អ្នកតា​ ​ឬ​ ​ទេវតា​ផ្សេងៗ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS