×

ម្ហូប​ច្នៃ​ពី​ស៊ុត​ ​ធ្វើ​មិនសូវ​ហត់​ ​តែ​ឆ្ងាញ់​ពិបាក​នឹង​ប្រកែក

TRAVEL & LIVING 4 years ago
 
 

​          ក្នុង​រដូវ​កាល​កូ​វី​ដ​នេះ​ ​លោកអ្នក​ច្បាស់ជា​មិន​ហ៊ាន​ដើរ​ផ្សារ​ញឹកញាប់​នោះ​ទេ​។​ ​ដូចនេះ​ ​ការ​ច​ម្អិ​ន​ ​ម្ហូប​នៅផ្ទះ​ជា​រឿង​ចាំបាច់​ដើម្បី​ធានា​បាន​នូវ​សុខភាព​សម្រាប់​ក្រុម​គ្រួសារ​របស់​លោកអ្នក​។​ ​ប៉ុន្តែ​ ​ទន្ទឹម​នឹង​ ​នេះ​ ​ការ​ធ្វើម្ហូប​ដដែល​ៗ​ ​ឬ​ ​ការ​ធ្វើម្ហូប​ដែល​ពិបាកធ្វើ​ ​ក៏​សុទ្ធសឹងតែ​ជា​ក្តី​កង្វល់​សម្រាប់​ស្រ្តី​មេផ្ទះ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​នៅ​ពេល​និយាយ​ម្ហូប​ដែល​ងាយស្រួល​ធ្វើ​ ​លោកអ្នក​ច្បាស់ជា​នឹកដល់​ “​ស៊ុត​” ​ដែល​គ្រួសារ​ ​ភាគច្រើន​សុទ្ធតែ​ទិញ​វា​ទុក​ធ្វើជា​ស្បៀង​រួចស្រេច​ទៅ​ហើយ​។​ តោះ! ​ដល់ពេល​យក​ស៊ុត​ទាំងនោះ​មក​ច្នៃ​ ​ជា​ម្ហូប​ងាយ​ៗ​ ​មិនសូវ​ហត់​តែ​ឆ្ងាញ់​ ​ទទួលទាន​ត្រូវចិត្ត​ទាំងចាស់ទាំងក្មេង​បី​មុខ​ខាងក្រោម​នេះ​÷

        ១​. ​ពងទា​កូនប្រសា​ (​បែប​ថៃ​)
​យើង​មិន​ដឹង​ថា​ហេតុអ្វីបានជា​ម្ហូប​នេះ​មានឈ្មោះ​ថា​ពងទា​កូនប្រសា​នោះ​ទេ​ ​ប៉ុន្តែ​បើ​និយាយ​ពី​រសជាតិ​គឺ​វា​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់​ជាង​ពងទា​ស្ងោរ​ ​ឬ​ ​ពងទា​ចៀន​ធម្មតា​ឆ្ងាយ​ណាស់​! ​គ្រឿងផ្សំ​សំខាន់​ៗ​ ​រួម​មាន​ ​ពងទា​ស្ងោរ​បកសំបក​រួច​ ​៤​ ​គ្រាប់​ ​ខ្ទឹមក្រហម​២​កំពឹស​ (​ចិត​ស្តើង​ៗ​) ​ប្រេង​ឆា​ ​និង​​ស្លឹកខ្ទឹម​ ​ឬ​ ​ជីរវ៉ាន់ស៊ុយ​។​ ​ចំពោះ​វិធី​ធ្វើ​ ​ដំបូង​ត្រូវ​យក​ពងទា​ស្ងោរ​ទៅ​ចៀន​ឲ្យ​ក្រៀម​ឲ្យ​ឡើង​ប្រែ​ពណ៌​កន្លាត​ ​ហើយ​កាត់​ជា​ពី​រដាក់​ចាន​។​ ​បន្ទាប់មក​ ​យក​ខ្ទឹមក្រហម​ទៅ​បំពង​ឲ្យ​ស្រួយ​ទុក​មួយអន្លើ​។​

Image Courtesy: ของกินเต็มไปหมด

          រីឯ​គ្រឿងផ្សំ​ធ្វើ​ទឹក​អំពិល​ទុំ​ ​រួម​មាន​ ​ទឹកត្រី​ (​កន្លះ​ស្លាបព្រា​បាយ​) ​ស្ករត្នោត​ (២ស្លាបព្រា​បាយ​) ​ទឹក​អំពិល​ទុំ ​(៤ស្លាបព្រា​បាយ​) ​ខ្ទឹមស​ចិញ្រ្ចាំ​មួយ​កំពឹស​ ​ម្ទេស​ម៉ដ្ឋ​ (​១​ស្លាបព្រា​កាហ្វេ​) ​សណ្តែកដី​ (១ស្លាបព្រា​បាយ) ​និងប្រេង​ឆា​ (១ស្លាបព្រា​បាយ​) ​។​ ​ត្រូវ​រំលីង​ខ្ទឹមស​ចិញ្ច្រាំ​ ​ហើយ​ថែម​ម្ទេស​ម៉ដ្ឋ​និង​សណ្តែកដី​ឆា​ត្រឡប់​ចូលគ្នា​ ​ហើយ​ចាក់ទឹក​អំពិល​ទុំ​ ​ស្ករត្នោត​ ​និង​ ​ទឹកត្រី​ចូល​។​ ​ពេល​ឆ្អិន​ហើយ​ ​ចាក់ទឹក​អំពិល​ទុំ​នោះ​ស្រោច​ពីលើ​ស៊ុត​។​ ​រោយ​ខ្ទឹមក្រហម​បំពង​ ​ជីរវ៉ាន់ស៊ុយ​ ​ឬ​ ​ស្លឹកខ្ទឹម​ ​បន្ថែម​លើ​ពីលើ​ឲ្យ​ឈ្ងុយ​ជាការ​ស្រេច។​

        ២​. ​ញាំ​ពងទា​ចៀន​
​ស៊ុត​៤​គ្រាប់​ ​ប្រេង​ឆា​បន្តិច​ ​ខ្ទឹមបារាំង​១​មើម​ (​កាត់​ជា​ចំណិត​) ​ជីរវ៉ាន់ស៊ុយ​ស្លឹក​ធំ​ ​៤​ដើម​ (​ហាន់​តូច​ៗ​) ​ប៉េងប៉ោះ​២​ផ្លែ​ (​ពុះ​ជាដុំ​តូចល្មម​) ​ស្លឹកខ្ទឹម​៣​ដើម​ (​ចិញ្ច្រាំ​) ​ជី​វ៉ាន់ស៊ុយ​ស្លឹក​តូច​ (​ហាន់​​តូច​ៗ​) ​ទឹកត្រី​ (​២​ ​ស្លាបព្រា​បាយ​) ​ទឹក​ក្រូចឆ្មារ​ (​៣​ស្លាបព្រា​បាយ​) ​និង​​ស្ករស​ (​២​ស្លាបព្រា​បាយ​)​។​ ​ដំបូង​ ​ត្រូវ​ចៀន​ពងទា​ឲ្យ​ឆ្អិន​ស្រួយ​ល្អ​។​ ​បន្ទាប់មក​ ​ចាក់​ខ្ទឹមបារាំង​ ​ប៉េងប៉ោះ​ ​ស្លឹកខ្ទឹម​ ​និង​​ស្លឹក​ជីរវ៉ាន់ស៊ុយ​ចូល​ទៅ​ក្នុង​ចានគោម​ ​ធំ​ ​ឬ​​ចានដែក​សម្រាប់​ញាំ​។​ ​ពុះ​ពងទា​ច្រៀ​ន​ជា​៤​ដុំ​ដាក់ជាមួយ​បន្លែ​ទាំងនោះ​ហើយ​ញាំ​វា​ជាមួយ​ទឹកត្រី​ ​ទឹក​ក្រូចឆ្មារ​ ​និង​ស្ករស​ ​ឲ្យ​ឡើង​ចូលជាតិ​សព្វ​ល្មម​ឆ្ងាញ់​។​

Image Courtesy: เรื่องกินขอให้บอก

        ៣​. ​ស្ងោរ​ពងទា​ស៊ី​វ​ម៉ៃ​
​សម្ល​នេះ​ល្អណាស់​សម្រាប់​សុខភាព​ ​ទទួលទាន​បាន​ទាំង​ដូ​វ​ក្តៅ​និង​រដូវ​ត្រជាក់​ ​ហើយ​គ្រឿងផ្សំ​ក៏​សាមញ្ញ​ ​ងាយ​ ​ស្រួល​រក​ខុស​ពី​សម្ល​បែប​អាស៊ី​ដទៃទៀត​ដែល​ត្រូវការ​គ្រឿងគ្រៅ​និង​បន្លែបង្ការ​ច្រើនមុខ​សាំញ៉ាំ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ទឹកស៊ុប​ ​សាច់ជ្រូក​កន្លះ​គីឡូ​ ​ពងទា​៤​គ្រាប់​ ​ដើម​ជីរវ៉ាន់ស៊ុយ​ចិញ្ច្រាំ​ (​១​ស្លាបព្រា​ ​បាយ​) ​ស្លឹក​ជីរវ៉ាន់ស៊ុយ​ចិញ្រ្ចាំ​បន្តិច​ ​ស្លឹកខ្ទឹម​៣​ដើម​ (​ហាន់​ជា​កង់​ខ្លី​ៗ​) ​ខ្ទឹមស​ចិញ្ច្រាំ​ (​១​ស្លាបព្រា​បាយ​) ​ប្រេងខ្យង​ (​២​ស្លាបព្រា​បាយ​) ​ម្រេច​ (​២​ស្លាបព្រា​កាហ្វេ​) ​ទឹកស៊ីអ៊ីវ​ (​១​ស្លាបព្រា​បាយ​)​។​

Image Courtesy: A Saucy Kitchen

          វិធី​ធ្វើ​ ​ដំបូង​ត្រូវ​ដាំ​ទឹកស៊ុប​ឲ្យ​ពុះ​ ​ហើយ​ផ្សំ​គ្រឿង​សាច់ជ្រូក​ចិញ្ច្រាំ​ជាមួយ​ប្រេងខ្យង​ ​ម្រេច​ ​ស្លឹក​ជីរ​វ៉ាន់​ ស៊ុ​យ​ ​ខ្ទឹមស​ ​ឲ្យទៅ​ជា​ប្រហិត​ដុំ​ធំ​ៗ​។​ ​ចាក់​ប្រហិត​ ​ឬ​ ​ស៊ី​វ​ម៉ៃ​នោះ​ចូល​ទៅ​ក្នុង​ទឹកស៊ុប​ ​រួច​រម្ងាស់​វា​ឲ្យ​ចេញ​ ​ជាតិ​ដោយ​ប្រើ​ក​ម្តៅ​ភ្លើង​ក្តៅ​ល្មម​។​ ​គោះ​ពងទា​ចូល​ទៅ​ក្នុង​ទឹកស៊ុប​ហើយ​វឹក​វា​រហូតដល់​ទឹកស៊ុប​ប្រែ​ទៅ​ ​ជា​ពណ៌​លឿង​ទើប​បិទភ្លើង​។​ ​បន្ថែម​ស្លឹក​ជីរវ៉ាន់ស៊ុយ​ ​ស្លឹកខ្ទឹម​ ​និង​ទឹកស៊ីអ៊ីវ​ឲ្យ​ល្មម​ទទួលទាន​តាម​ ​ចំណង់ចំណូលចិត្ត​របស់​លោកអ្នក​ជាការស្រេច​៕​

Article by SRIN SOKMEAN


SUGGESTIONS