×

​“​ស្វាង​កាហ្វេ​” ​ស្វាង​ទាំង​ថាមពល​ ​ស្វាង​ទាំង​គំនិត​

TRAVEL & LIVING 4 years ago
 
 

          មនុស្សជា​ច្រើន​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា​ ​ការ​ទទួលទាន​កាហ្វេ​ក្នុង​ក​ម្រិ​ត​សមស្រប​ជួយ​ដាស់​ ​ថាមពល​រាងកាយ​និង​ខួរក្បាល​របស់យើង​ឲ្យ​កាន់តែ​ស្វាហាប់​រវៀសរវៃ​ ​ព្រមទាំង​ជួយ​ផ្តល់​អត្ថប្រយោជន៍​ ​ជាច្រើន​ទៀត​សម្រាប់​សុខភាព​ប្រចាំថ្ងៃ​របស់យើង​។​ ​សព្វថ្ងៃនេះ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង​ ​ហាង​កាហ្វេ​តូច​ធំ​រីក​ដុះដាល​ដូច​ផ្សិត​ស្ទើរគ្រប់​សង្កាត់​ខណ្ឌ​មិន​ចេះ​ខ្វះ​។​ ​ប៉ុន្តែ​ ​ក្នុងចំណោម​នោះ​ ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​យើង​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​ហាង​កាហ្វេ​ ​ទំនើប​តូច​មួយ​នៅ​ម្តុំ​ក្រោយ​ព្រះបរមរាជវាំង​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មីសន្លាង​កាល​ចុង​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ទេ​ ​ដែល​មាន​បង្កប់​នូវ​លក្ខណៈ​ពិសេស​ប្លែក​ខុស​ពី​បណ្តា​ហាង​កាហ្វេ​ដែល​ធ្លាប់​មាន​ពី​ពេលមុន​ៗ​។   

      ហាង​កាហ្វេ​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​ស្វាង​កាហ្វេ​ ​ឬ​ ​កាហ្វេ​ស្វាង​ ​និង​ហាង​សៀវភៅ​ (S​warn​g​ ​Ca​f​é ​and​ ​Book​store​)​។​ ​ហាង​កាហ្វេ​ថ្មី​នេះ​មាន​ទីតាំង​អាសយដ្ឋាន​ស្ថិតនៅ​ ​អគារ​លេខ​ ​E​0​Z​-13 ​វិថី​ព្រះ​យុគន្ធរ​ (​ផ្លូវ​លេខ​១​៩​) ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​ទាក់​ ​ទង​នឹង​ការ​ដាក់ឈ្មោះ​នេះ​ “​ស្វាង​កាហ្វេ​” ​មានន័យ​ចំនួន​ពីរ​ ​គឺ​ទីមួយ​ ​ស្វាង​ផ្លូវ​កាយ​និង​ផ្លូវ​អារម្មណ៍​នៅ​ ​ពេល​លោក​អ្នកទទួល​ទាន​កាហ្វេ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ពី​ទីនេះ​ ​និង​ ​ទីពីរ​គឺ​ស្វាង​ប្រាជ្ញា​ស្មារតី​ ​ទទួល​ ​បាន​នូវ​ចំណេះ​ដឹង​ពិតៗ​ពី​សៀវភៅ​ល្អ​ៗ​ពី​អ្នកនិពន្ធ​ក្នុងស្រុក​ដែល​លោកអ្នក​អាច​អាន​បាន​នៅ​ទីនេះ​នៅ​ ​ពេល​លោកអ្នក​កំពុង​ទទួលទាន​កាហ្វេ​ ​មិន​ខុស​ពី​ពាក្យស្លោក​របស់​ហាង​ដែល​បាន​លើកឡើង​ថា​ “​កាហ្វេ​ ​ស្វាង​និង​ហាង​សៀវភៅ​ ​នាំ​យើង​មកកាន់​ស្មារតី​!” ​។​

          គោលបំណង​នៃ​ការ​បង្កើត​អាជីវកម្ម​នេះ​ឡើង​គឺ​មិន​ត្រឹមតែ​ផ្តល់​ជូន​អតិថិជន​ទាំងឡាយ​នូវ​សេវា​ ​កម្ម​កាហ្វេ​និង​ភេសជ្ជៈ​ផ្សេងៗ​ដូច​បណ្តា​ហាង​កាហ្វេ​ដទៃទៀត​នោះ​ទេ​ ​តែ​វាក​៏​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ ​គោលបំណង​ដើម្បី​ផ្តល់​នូវ​ទីតាំង​ដ៏​ប្រសើរ​សម្រាប់​មិត្ត​អ្នកអាន​ទាំងអស់​ដែល​ចូលចិត្ត​អាន​សៀវភៅ​និង​ ​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ក្នុងស្រុក​ជំនាន់​ក្រោយ​របស់យើង​។​ “​សេចក្តី​សុខ​របស់​អ្នកចូលចិត្ត​អាន​ ​នៅពេលដែល​ពួកគេ​បាន​ចូល​មកដល់​ស្វាង​ ​ទឹកមុខ​ដ៏​រំភើប​បែប​នេះ​ ​ក៏​គឺជា​សេចក្តី​សុខ​របស់យើង​ដូច​ ​គ្នា​។​ ​ការ​អាន​គឺជា​វប្បធម៌​ដ៏​ថ្លៃថ្នូរ​ ​ឯ​សៀវភៅ​គឺជា​ឧបករណ៍​ដែល​ខ្វះ​មិនបាន​ ​ព្រោះ​បើ​ទោះបីជា​ពិភព​ ​លោក​ដើរ​ដល់​សម័យ​ណា​ក៏​អារម្មណ៍​នៃ​ការ​កាន់​សៀវភៅ​អាន​ផ្ទាល់​នៅតែ​ជា​សុភមង្គល​របស់​ពួកយើង​ ​ដដែល​” ​ស្ថាបនិក​ហាង​បាន​បង្ហាញ​។​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រៅពី​អាន​សៀវភៅ​ ​លោកអ្នក​ក៏​អាច​ជាវ​សៀវភៅ​ដែល​លោកអ្នក​ពេញចិត្ត​ ​ជាពិសេស​ស្នាដៃ​អក្សរ​សិល្ប៍​ថ្មីៗ​របស់​អ្នកនិពន្ធ​ដែល​តែងតែ​បង្ហាញ​នៅ​ទីនេះ​ជាហូរហែ​កន្លងមក​ ​តួយ៉ាង​ ​សៀវភៅ​ប្រលោមលោក​ “​ខែរងា​” ​របស់​អ្នកនិពន្ធ​ ​សុខ​ ​ចាន់​ផល​, ​សៀវភៅ​ប្រលោមលោក​ “​កំណត់ហេតុ​ ​ពណ៌ស្វាយ​” ​និង​ “​ស្លាប​ម​យូ​រី​” ​របស់​អ្នកនិពន្ធ​ ​ម៉ៅ​ ​សំណាង​ (​ទន្សាយ​), ​សៀវភៅ​ “​ជា​អ្នកធ្វើការ​” ​របស់​ ​អ្នកនិពន្ធ​រតនា​, ​សៀវភៅ​ “​ទេវបុត្រ​សេះ​ស​” ​របស់​អ្នកនិពន្ធ​ ​ហេង​ ​ដា​រី​, ​សៀវភៅ​ “​មន្ត​ស្នេហ៍​កូន​កាំបិត​” ​របស់​អ្នកនិពន្ធ​ ​ឆាន់​ វុត្ថា (​វេហា​ស៍) ​ជាដើម​។​

          ​នៅ​ក្នុង​អន្តរកាល​នេះ​ ​លោកអ្នក​នៅតែ​អាច​វេច​ខ្ចប់​កាហ្វេ​និង​ជាវ​សៀវភៅ​តាម​អន​ឡា​ញ​យកទៅ​អាន​ ​នៅផ្ទះ​ពោរពេញ​ដោយ​ក្តី​សុខ​ផ្នែក​អារម្មណ៍​ជាក់​ជាមិនខាន​។​ ​សូវ​រី​ន​សូម​ ​ណែនាំ​ជម្រើស​ភេសជ្ជៈ​ប្រចាំ​ ​ត្រកូល​ទាំង​បី​ ​មុខ​របស់​ស្វាង​ ​គឺ​ ​កាហ្វេ​ស្វាង​ ​តែ​បៃតង​ស្វាង​ ​និង​ ​ផា​សិន​ស្វាង​ ​ដែល​ទទួល​បាន​នូវ​ការ​ ​ពេញ​និយម​ ​កុម្ម៉ង់​ជាងគេ​បំផុត​ពីសំណាក់​អតិថិជន​។​ ​លោកអ្នក​អាច​កុម្ម៉ង់​បាន​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់​ ​ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​៨​យប់​ ​ចាប់ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃអាទិត្យ​៕

Article by SRINSOKMEAN


SUGGESTIONS