×

ភេសជ្ជៈ​សុខភាព​ធ្វើ​ពី​សុ​ត​មាន់​ដែល​អ្នក​ពុំគួរ​រំលង​

TRAVEL & LIVING 4 weeks ago
 
 

           ​យើង​ដឹង​ហើយ​ថា​ពងមាន់​ជា​អាហារ​ងាយ​រក​ ​ងាយ​ច​ម្អិ​ន​ ​តម្លៃ​ធូរ​ថ្លៃ​ ​អាច​​​យក​ធ្វើជា​ម្ហូបអាហារ​ច្រើន​បែប​រួម​ទាំង​នំ​ ​បង្អែម​ ​និង​ភេសជ្ជៈ​ផង​ដែរ​។​ ​ពងមាន់​ជា​អាហារ​សម្បូរទៅដោយ​ប្រូតេអ៊ីន​ខ្ពស់​ ​ខ្លាញ់​អូ​មេ​ហ្គា​៣​(O​me​g​a​-3) ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ព្រម​ជាមួយ​វីតាមីន​ ​និង​សារធាតុ​ចិញ្ចឹម​ចម្រុះ​ដែល​ល្អ​បំផុត​ចំពោះ​រាងកាយ​។​

1. ​Golden​ ​Fizz​

​ភេសជ្ជៈ​នេះ​រសជាតិ​ស្រាល​ស្រទន់​ស្រស់ស្រាយ​លាយឡំ​ពពុះ​។​ ​យក​ ​Gin​ ​២​កែវ​shot​, ​ទឹក​ក្រូចឆ្មារ​ស្រស់​១​កែវ​shot​, ​ទឹក​សេ​រ៉ូ​ស្ករ​១​/​២​shot​ ​និង​ស៊ុត​លឿង​១​ ​ដាក់​ចូលគ្នា​ក្នុង​កែវ​ក្រឡុក​ស្រា​ ​រួច​ចាក់ទឹក​កក​ ​ហើយ​លើក​ក្រឡុក​មួយសន្ទុះ​ចាំ​ចាក់​ដាក់​កែវ​។​ ​ចុងក្រោយ​ចាក់​សូ​ដា​ចូល​ជាការស្រេច​។​

2. ​Strawberry​ Ju​l​i​us​

​ភេសជ្ជៈ​នេះ​ឆ្ងាញ់​រសជាតិ​ឈ្ងុយ​ជាប់មាត់​។​ ​យក​ផ្លែ​ស្ទ្រូ​បូរី​១​ពែង​, ​ទឹក​វ៉ា​នី​ឡា(​Vanilla​ ​extract​)​១​/​២​ស្លាបព្រា​កាហ្វេ​, ​ទឹក​១​ពែង​, ​ស៊ុត​ស​៣​គ្រាប់​ ​និង​ទឹកកក​១​ពែង​ ​ដាក់​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ឡើង​ខាប់​រួ​ចចាក់​ដាក់​កែវ​ទទួលទាន​។​

3. 3 ​in​ 1 ​Smooth​i​e​

​ជា​ភេសជ្ជៈ​ផ្លែឈើ​ទទួលទាន​បង្កើន​ថាមពល​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​។​ ​យក​ស្ត្រូ​បូរី​កក​១​ពែង​ ​ឪឡឹក​១​ពែង​ ​ស៊ុត​ស​១​/​២​ពែង​ ​និង​ទឹក​ក្រូចឆ្មារ​១​ស្លាបព្រា​បាយ​ ​ដាក់​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឲ្យ​ម៉ដ្ឋ​រួច​ទទួលទាន​។​

4. ​Chocolate​ ​Protein​ ​Shake​

​ភេសជ្ជៈ​នេះ​ផ្តល់​នូវ​ប្រូតេអ៊ីន​ខ្ពស់​រួម​ជាមួយ​ឈ្ងុយ​ក្លិន​សូ​កូឡា​ ​និង​វ៉ា​នី​ឡា​។​ ​យក​ស៊ុត​ស​៦​០​ម​.​ល​, ​ទឹកដោះគោ​អា​ល់ម៉ុ​ន​រសជាតិ​វ៉ា​នី​ឡា(​គ្មាន​ជាតិ​ស្ករ​)​១​៨​០​ម​.​ល​, ​ម្សៅ​ប្រូតេអ៊ីន​វ៉ា​នី​ឡា​១​ស្គូ​ប​ (​Scoop​), ​ម្សៅ​អាហារ​បំប៉ន​ S​t​e​via​ ​បន្តិច​, ​ម្សៅ​សូ​កូឡា​១​ស្លាបព្រា​បាយ​ ​និង​ទឹកកក​៤​-​៥​ដុំ​ ​ដាក់​កិន​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​រួ​ចចាក់​ទទួលទាន​។​

5. ​Ultimate​ K​e​to​ ​Coffee​

​ភេសជ្ជៈ​នេះ​បង្កើន​សា្ម​រ​តី​ខ្ពស់​។​ ​យក​កាហ្វេ​ឆុង​រួច​១​ពែង​(​បរិមាណ​២​៤​០​ម​.​ល​), ​ប្រេងដូង​(​Virgin​ ​coconut oil​)​១​ស្លាបព្រា​បាយ​, ​ប្រេង​ ​g​h​e​e​ ​១​ស្លាបព្រា​បាយ​, ​ស៊ុត​លឿង​៣​គ្រាប់​, ​ម្សៅ​ខូ​ឡេ​ជិន​ ​Collagen​ (​h​y​d​ro​l​y​s​e​d​ ​gelatin​) ​១​ស្លាបព្រា​បាយ​, ​ឈើអែម​ម៉ដ្ឋ​១​/​២​ស្លាបព្រា​កាហ្វេ​, ​ម្សៅ​ s​t​e​via​ ​មួយ​ចឹប​ ​និង​ខ្ទិះដូង​កំប៉ុង​៣​០​ម​.​ល​ ​ដាក់គ្រឿង​ផ្សំ​ទាំងអស់​ចូលក្នុង​កែវ​ធំ​មួយ​ហើយ​យក​ម៉ាស៊ីន​កូរ​ប្រភេទ​ ​Immersion​ b​lender​ ​ដាក់​កូរ​រវៃ​រហូត​ឡើងពពុះ​ខាប់​។​ ​បើ​មិន​មាន​ម៉ាស៊ីន​អាច​ជំនួស​ប្រើ​ប្រដាប់​វាយ​ពងមាន់​ជំនួស​ក៏បាន​។​

6. ​Fresh​ ​Orange​ ​Smooth​i​e​

​ភេសជ្ជៈ​នេះ​បង្កើន​ថាមពល​ ​បន្ថែម​ជាតិទឹក​ ​អារម្មណ៍​ស្រស់ស្រាយ​។​ ​យក​ ​ក្រូច​៤​ផ្លែ​(​បក​សម្បក​ចេញ​), ​ទឹកដោះគោ​ស្រស់​១​ពែង​កន្លះ​, ​ទឹក​វ៉ា​នី​ឡា(​Vanilla​ ​extract​) ​១​ស្លាបព្រា​កាហ្វេ​កន្លះ​, ​ស្ករស​ ​២​ស្លាបព្រា​បាយ​, ​ស៊ុត​ស​៣​ស្លាបព្រា​បាយ​ ​និង​ទឹកកក​ពីរ​ពែង​ ​ដាក់គ្រឿង​ផ្សំ​ទាំងអស់​កិន​ចូលគ្នា​ឲ្យ​ឡើង​ខាប់​ឡើងពពុះ​ខៃ​ រួ​ចចាក់​ដាក់​កែវ​ទទួលទាន​៕​

Article by HEM SOKKHIM


SUGGESTIONS