×

រថយន្ត​ ​M​G​ RX5 ​បង្កើន​ភាព​រស់រវើក​ ​និង​ភាព​ស៊ីវិល័យ​សម្រាប់​គូរ​ស្នេ​ហ៍​សម័យថ្មី​

NEWS 3 months ago
 
 

​          មនុស្ស​គ្រប់រូប​តែងតែ​ត្រូវការ​ជីវិត​គ្រួសារ​ពោរពេញ​ដោយ​សុភមង្គល​ ​ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​វិធី​សា​ស្រ្ត​ដើម្បី​ទទួល​បាន​នូវ​សុភមង្គល​ក្នុង​ជីវិត​គូ​ស្វាមីភរិយា​ជាមុន​សិន​ដែរ​។​ ​បន្ទាប់ពី​អ្នក​រៀប​កា​រួច​ ​លោកអ្នក​ប្រហែលជា​ត្រូវ​ផ្តល់​ពេលវេលា​ខ្លះ​ៗ​ដើម្បី​ធ្វើឲ្យ​គ្រួសារ​របស់​អ្នក​កាន់តែ​មាន​ភាព​កក់ក្តៅ​និង​ផាសុកភាព​។​ ​ទោះបី​អ្នកជា​ម្ចាស់​អាជីវកម្ម​ ​ឬ​ ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​ក៏ដោយ​ ​អ្នក​ក៏​ត្រូវ​ផ្តល់​ពេលវេលា​ចុង​ស​ប្តាហ៍​ដល់ដៃ​គូ​ឬ​ក្រុម​គ្រួសារ​របស់​អ្នក​ដែរ​។​ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រថយន្ត​គឺជា​មធ្យោបាយ​ចាំបាច់​បំផុត​សម្រាប់​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជា​លក្ខណៈ​គ្រួសារ​។​

          ​មនុស្សជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចូលចិត្ត​ទិញ​រថយន្ត​ប្រភេទ​ SU​V​ ​សម្រាប់​គ្រួសារ​របស់​ពួកគេ​ ​ព្រោះ​រថយន្ត​ប្រភេទ​ SU​V​ ​គឺជា​រថយន្ត​ដែល​ផ្តល់​នូវ​សារៈសំខាន់​ទាក់ទង​នឹង​ទំហំ​ធំ​ទូលាយ​, ​មុខងារ​ប្រើប្រាស់​ដ៏​ទាន់សម័យ​ ​និង​ ​កម្លាំង​ខ្លាំង​។​ ​រថយន្ត​ SU​V​ ​ភាគច្រើន​ក៏មាន​ប្រវែង​ក​ម្ពស់​ខ្ពស់​ពី​ដីស​ម​ល្មម​ ​មានកម្លាំង​ខ្លាំង​ ​ធំ​ទូលាយ​ ​និង​ ​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់​។​ ​ខណៈ​ពេល​ដែល​រថយន្ត​ ​M​G​ RX5 ​គឺជា​រថយន្ត​ប្រភេទ​ SU​V​ ​ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​វា​ក៏បាន​ផ្តល់​នូវ​ភាព​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​និង​ជាពិសេស​ ​មានការ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ចាប់ពី​ $37,000 ​តែប៉ុណ្ណោះ​រួម​ជាមួយនឹង​កញ្ចប់​ប្រូ​ម៉ូ​សិន​ដូចជា​ ​សេវាកម្ម​ប្តូរ​ប្រេងម៉ាស៊ីន​រយៈពេល​១​ឆ្នាំ​, ​ឃ្លុប​ក្រោយ​អូ​តូ, ​ឈ្នាន់​ជើង​, ​ក​ម្រា​ល​ជើង​, ​ស្លាក​លេខ​វែង​ ​និង​ស្កុ​ត​ការពារ​ក​ម្តៅ​។​ ​រថយន្ត​ ​M​G​ RX5 ​បាន​បំពាក់​ជាមួយ​ម៉ាស៊ីន​តួ​បូ​ចំណុះ​ ​១​.​៥​T​ ​ដែល​ផ្តល់​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ 169​h​p​ ​និង​ ​កម្លាំង​រមួល​ 250N​m​។​ ​ដំណើរការ​នៃ​កម្លាំង​នេះ​ពិតជា​បាន​ទាក់ទាញ​ដល់​គ្រួសារ​ជាច្រើន​ឲ្យ​ជ្រើសរើស​រថយន្ត​ ​M​G​ RX5 ​ព្រោះ​វា​ពិតជា​ជួយ​សន្សំសំចៃ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​។​

          ​ជា​ការពិត​ណាស់​ ​ភាព​ធំ​ទូលាយ​នៃ​កន្លែង​អង្គុយ​ដែល​មាន​ក​ម្ពស់​ខ្ពស់​ល្មម​របស់​ ​M​G​ RX5 ​គឺជា​អ្វី​ដែល​មនុស្សជា​ច្រើន​ពេញចិត្ត​ដោយសារតែ​ភាព​មើលឃើញ​កាន់តែ​ច្បាស់​ ​និង​ ​ផ្តល់​នូវ​ភាព​ងាយស្រួល​នៃ​ការ​ចេញចូល​ដោយសារ​ ​កៅអី​រថយន្ត​មាន​ក​ម្ពស់​ខ្ពស់​ល្មម​។​ ​ភាព​ធំ​ទូលាយ​ ​និង​សមត្ថភាព​ខ្ពស់​របស់​រថយន្ត​ ​M​G​ RX5 ​ពិតជា​ស​័​ក្ត​សម​បំផុត​សម្រាប់​គ្រួសារ​សម័យថ្មី​ ​ឬ​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​ក​ម្សាន្ត​។​ ​លក្ខណៈ​ពិសេស​ដែល​ផ្តល់​ឱ្យ​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​គឺ​មាន​ដូចជា​ ​កា​មេ​រ៉ា​ក្រោយ​ ​និង​សេន​ស​័​រដែ​ល​ជំនួយ​អោយ​អ្នកមាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ចត​រថយន្ត​, ​ប្រព័ន្ធ​សោ​រ​ស្មា​ត​ឃី (​smart​ ​key​)​ទំនើប​ ​និង​ងាយស្រួល​ក្នុង​ការ​បញ្ឆេះម៉ាស៊ីន​, ​ដំបូល​លើ​បើក​បាន​ធំ​ល្អ​បែប​ ​Pan​o​ram​i​c ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្រូប​យកខ្យល់អាកាស​ពី​បរិយាកាស​ខាងក្រៅ​បាន​យ៉ាង​ស្រស់ស្រាយ​នៅ​ពេល​អ្នក​កំពុង​បើកបរ​លើ​ដង​ផ្លូវ​បែប​ធម្មជាតិ​, ​កៅអី​ស្វ័យប្រវត្តិ​សម្រាប់​អ្នក​បើកបរ​, ​អេក្រង់​ក​ម្សាន្ត​ទំហំ​៨​អ៊ីញ​ដែល​អាច​ភ្ជាប់​ជាមួយ​ ​Blue​tooth​ ​និង​ ​Apple​ ​CarP​lay​ ​រួម​ជាមួយ​មុខងារ​ពិសេស​ៗ​ជាច្រើន​ទៀត​។​

          ​ការ​ទិញ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​ ​ប្រាកដជា​អាច​បន្ថែម​នូវ​ភាព​រីករាយ​និង​ការ​បំពេញសេចក្តី​សុខ​នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​។​ ​វា​ពិតជា​ល្អ​នៅពេលដែល​អ្នក​អាច​ដើរតាម​ក្តី​សុបិន្ត​របស់​អ្នក​ហើយ​វា​រឹត​តែ​អស្ចារ្យ​នៅពេលដែល​អ្នក​បាន​បើករថយន្ត​ក្នុង​ក្តី​ស្រមៃ​ជាមួយ​ក្រុម​គ្រួសារ​ឬ​មនុស្សជា​ទីស្រឡាញ់​។​ ​សូម​ផ្តល់​នូវ​ស្នាម​ញញឹម​កាន់តែ​ច្រើនឡើង​ទៅដល់​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​ ​ដោយ​រៀបចំ​ជា​ដំណើរ​ក​ម្សាន្ត​បែប​ពិ​ក​និ​ក​ជាមួយ​ក្រុម​គ្រួសារ​និង​សូម​រីក​រាយដំណើរ​ក​ម្សាន្ត​នា​ចុង​ស​ប្តាហ៍​ជាមួយ​រថយន្ត​ ​M​G​ RX5 ​ដ៏​អស្ចារ្យ​នេះ​។​


SUGGESTIONS