×

«Spectrum​ ​Deux»​ ​បង្ហាញ​ពី​ខូឡិកហ្សិន​ត្រៀម​សម្រាប់​រដូវ​ត្រជាក់​

NEWS 2 months ago
 
 

​            កាលពី​ថ្ងៃទី២៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០២១​ ​ស្ថិតនៅ​សណ្ឋាគារ​រ៉ូសវូដភ្នំពេញ​ (Rosewood​ ​Phnom​ ​Penh) ​នៃ​ជាន់​ទី៣៩​ (The​ ​Pavilion) ​បាន​ប្រារព្ធ​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ហ្វេហ្សិន​ដ៏​ទាក់ទាញ​ដែល​ត្រៀម​បញ្ចេញ​សម្រាប់​រដូវ​ត្រជាក់​នេះ។​ ​ទន្ទឹម​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​មាន​ភ្ញៀវកិត្តិយស​ដូចជា​៖​ ​សិល្បករ​ ​សិល្ប​ការិនី​ ​ក៏ដូចជា​តារា​បង្ហាញ​ម៉ូដ​ ​រួម​ទាំង​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​ (Influencers) ​ជាច្រើន​រូប​បាន​ចូលរួម​ក្នុង​កម្មវិធី​ ​«Spectrum​ ​Deux»​ ​ផង​ដែរ។​ ​យ៉ាង​ណា​មិញ​ ខូឡិកហ្សិន​ដែល​ត្រៀម​នឹង​បញ្ចេញ​នា​ពេល​ខាងមុខនេះ​សុទ្ធសឹងតែ​មាន​ការរចនា​ច្នៃម៉ូដ​ ​និង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​ក្រោម​ការ​ច្នៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ហ្វេហ្សិន​បរទេស​ ​លោក​ ​Don​ ​Protasio ​លោក​ Reynier ​Abello ​និង​លោក​ Ryan​ ​Drewe​ ​Taylor។​

​            គួរ​រំលឹក​ផង​ដែរ​ថា​ ​Spectrum​ Kh​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​ខ្លួន​លើកដំបូង​នៅដើម​ឆ្នាំ២០២១​ ​កន្លងទៅ​ម្តង​រួចមក​ហើយ​ ​រីឯ​ ​Spectrum​ ​Deux ​គឺជា​ព្រឹត្តិការណ៍​ដើរ​ម៉ូដ​ហ្វេហ្សិន​ថ្មី​បន្ទាប់​ដែល​ត្រៀម​នឹង​ស្វាគមន៍​រដូវ​កាល​នេះ៕​

​            ហេតុដូច្នេះ​ ​សូម​ប្រិយ​មិត្ត​រង់ចាំ​ទស្សនា​នូវ​ខូឡិកហ្សិន​នីមួយៗ​បន្តបន្ទាប់​នា​ពេល​ឆាប់ៗ​នេះ​!

Article by PAN SIVLY


SUGGESTIONS