×

៣​ ​កន្លែង​សម្រាប់​បង្កើត​អនុ​ស្សា​វ​រី​យ៍​ឆ្លង​ឆ្នាំ​លក្ខណៈ​ឯកជន​លំដាប់​ខ្ពស់​ចុង​ឆ្នាំនេះ​

TRAVEL & LIVING 2 years ago
 
 

            ប្រសិនបើ​អស់លោក​ ​លោកស្រី​ ​អ្នក​នាងកញ្ញា​ទាំងឡាយ​កំពុង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើន​អនុ​ស្សា​វ​រី​យ៍​ផ្អែមល្ហែម​សម្រាប់​គូ​ស្វាមីភរិយា​ ​គូ​ស្នេហ៍​ ​ឬ​ជប់លៀង​លក្ខណៈ​គ្រួសារ​បែប​អភិជន​ ​មានន័យ​ជ្រៅ​ជាង​សព្វ​មួយដង​សម្រាប់​ឱកាស​ចុង​ឆ្នាំ​ដ៏​សប្បាយរីករាយ​នេះ​ ​កន្លែង​ខាងក្រោម​នេះ​ច្បាស់ជា​ជម្រើស​ដ៏​ស័ក្តិសម​ដែល​ស្ថិត​ក្នុង​ការពិចារណា​របស់​អ្នកជា​ក់​ជាមិនខាន​នោះ​ទេ​ ​ព្រោះ​មាន​ការរៀបចំ​កម្មវិធី​ពិសេស​ៗ​ដែល​មនុស្សជា​ច្រើន​កំពុង​ប្រាថ្នា។​

            ១​. ​សណ្ឋាគារ​ឡឺរ៉ូ​យ៉ា​ល់ (Raffles ​Hotel​ ​le​ ​Royal)
​ដើម្បី​អប​អរសាទរ​ចំពោះ​ពិធី​បុណ្យណូអែល​ឆ្នាំ២០២១​ ​នេះ​ ​សណ្ឋាគារ​ ​Raffles ​Hotel​ ​le​ ​Royal​ ​កំពុង​រៀបចំ​ ​កម្មវិធី​ពិសេស​មួយ​ឈ្មោះថា​ ​«Christmas​ ​Market»​ ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​សួនច្បារ​របស់​សណ្ឋាគារ​តែម្តង​ជាមួយ​ការរៀបចំ​តុបតែង​ទីតាំង​ឲ្យ​ភ្លឺ​ចែង​ចាំង​ប្រកបដោយ​បរិយាកាស​ទាក់ទាញ​ត្រូវ​តាម​កម្មវិធី។​ ​កម្មវិធី​អម​ដោយ​ពន្លឺភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​ ​ភាព​សប្បាយរីករាយ​ក្នុង​ទិវា​បុណ្យ​ណូអែល​ជុំវិញ​ដើម​ណូអែល​នៅ​ខាងក្រៅ​អគារ​ប្រាកដជា​នឹង​ធ្វើឲ្យ​លោកអ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមិនខាន។​ ​ឈ្វេងយល់​ពី​ទី​ផ្សារ​បុណ្យណូអែល​ប្រចាំ​ឆ្នាំ​របស់​សណ្ឋាគារ​ជាមួយ​នឹង​ស្រា​ ​Glühwein​ ​ឬ​Festive​ Spritz។​ ​ដោយសារ​ទិវា​បុណ្យណូអែល​គឺ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទិវា​នៃ​អំណោយ​ ​និង​ការ​ផ្ដល់​ជូន​ ​ដូច្នេះ​ប្រាក់ចំណូល​មួយ​ផ្នែក​របស់​កម្មវិធី​នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ​ជា​ដៃគូ​របស់​ពួកយើង​គឺ​ ​Sunrise​ ​Cambodia។​ ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២១​ ​ដល់​ថ្ងៃទី២៥​ ​ខែធ្នូ​ ​ឆ្នាំ២០២១​ ​នេះ​ ​ចាប់ពី​ម៉ោង​៥:៣០​ ​នាទី​ ​តទៅ។​ ​លើស​ពី​នេះ​ ​សម្រាប់​រាត្រី​ឆ្លង​ឆ្នាំ​សាកល​វិញ​ ​សណ្ឋាគារ​ក៏​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ជនជាតិ​គុយបា​នៅ​ ​ទីតាំង​ ​Elephant​ ​Bar​ - ​Raffles ​Hotel​ ​Le​ ​Royal​ ​អម​ជាមួយនឹង​សាច់អាំង​បែប​គុយបា​ដ៏​ឈ្ងុយឆ្ងាញ់​ ​ពី​ស្ថានីយ៍ផ្សាយ​ផ្ទាល់​ ​ក៏ដូចជា​ការ​កម្សាន្ដ​ជាមួយ​ស៊ីហ្គា​គុយបា​នៅ​សួនច្បារ​ ​Elephant​ ​Bar​ ​ផង​ដែរ។​ ​ចូលរួម​ជាមួយ​ឡឺរ៉ូ​យ៉ាល់​សម្រាប់​ការ​រាប់​ថយក្រោយ​ទទួល​ឆ្នាំ​ថ្មី​ដ៏​អស្ចារ្យ​តាម​បែប​គុយបា​ទាំងអស់គ្នា​ដោយមាន​ការចូលរួម​ពី​ក្រុម​ត​ន្រ្ដី ​Havana​ ​Nice​ ​ទៀត​ផង។​ ​ឈុត​អាហារ​ពេលល្ងាច​ ​៥ឈុត​ ​រួម​មាន​ពងត្រី​សមុទ្រ​ ​caviar, ​សាច់​ខ្យង​ ​scallops ​និង​សាច់គោ​គុណភាព​ខ្ពស់​ដ៏​មានឱជារស​ក្រៃលែង។​

Image Courtesy: Raffles ​Hotel​ ​le​ ​Royal

            ​២​. ​សណ្ឋាគារ​ ​ហៃ​យ៉ាត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ (Hyatt​ Regency​ ​Phnom​ ​Penh)
​សណ្ឋាគារ​បាន​រៀបចំ​តុបតែង​យ៉ាង​ប្រណិត​ ​និង​មានការ​ប្រារព្ធ​ពិធីបុណ្យ​អបអរ​ដំបូង​បំផុត​របស់​សណ្ឋាគារ​ផង​ដែរ​ ​ដោយមាន​ការរៀបចំ​កម្មវិធី​ជប់លៀង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ភ្ញៀវ​ជួបជុំ​កម្សាន្ត​សប្បាយ។​ ​ចាប់ផ្តើម​ពី​កម្មវិធី​ទទួលទាន​អាហារ​លក្ខណៈ​ប៊ូហ្វេ​បែប​ពិធីបុណ្យ​ប្រពៃណី​ណូអែល​នៅ​ភោជនីយដ្ឋាន​ ​Market​ ​Café ​Restaurant​ & ​Lounge​ ​ឬ​ទទួលទាន​អាហារ​ឈុត​នៅ​ភោជនីយដ្ឋាន​ ​FiveFive​ ​Rooftop​ ​Restaurant​ & ​Bar​ ​ឬ​ជម្រើស​ជប់លៀង​នៅ​បារ៍​ក្រោម​ដី​ដំបូង​គេ​បង្អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​Metropole​ ​Underground។​ ​ភោជនីយដ្ឋាន​ ​Market​ ​Café ​ជា​ទីកន្លែង​ផាសុកភាព​ផ្តល់​នូវ​ពន្លឺ​ថ្ងៃ​ធម្មជាតិ​ ​ភាព​រស់រវើក​បែប​លក្ខណៈ​គួ្រសារ​ជាមួយនឹង​ ​Funderland​ ​ដែល​ជា​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ ​ដោយ​ភោជនីយដ្ឋាន​បាន​រៀបចំ​កម្មវិធី​អាហារ​ពេលល្ងាច​ផ្សេងៗ​គ្នា​។​ ​រីករាយ​ជាមួយនឹង​អាហារ​ប៊ូ​ហ្វេ​បែប​ប្រពៃណី​ដ៏​សម្បូរ​បែប​មាន​ដូចជា​ ​មាន់ទួរគី​ ​អាហារ​សមុទ្រ​ស្រស់ៗ​ ​ត្រី​សាល​ម៉ុន​ ​អយ​ស្ទ័រ​ស្រស់​រសជាតិ​ឆ្ងាញ់​ ​និង​បង្អែម​បែប​ប្រពៃណី​បុណ្យណូអែល​ជាច្រើន​ទៀត​ ​ដែល​ប្រាកដ​ថា​លោកអ្នក​នឹង​មិន​ខក​បំណង​ឡើយ​ ​ព្រម​ជាមួយ​​តន្ត្រី​ប្រ​គំ​អបអរ​យ៉ាង​អ៊ឹកធឹក។​ ​កម្មវិធី​អបអរ​មាននៅ​ថ្ងៃទី២៤​-​២៥​ ​និង​ថ្ងៃទី៣១។​ ​សម្រាប់​បុណ្យណូអែល​ ​មាន​ទាំង​អាហារ​ប៊ូហ្វេ​ ​Christmas​ Brunch​ ​ម៉ោង​១២​ថ្ងៃត្រង់​-​ម៉ោង​២​រសៀល​ ​អាហារសម្រន់​ពេលរសៀល​បែប​ប្រពៃណី​ណូអែល​ ​និង​អាហារ​ប៊ូហ្វេ​ល្ងាច។​

Image Courtesy: Hyatt​ Regency​ ​Phnom​ ​Penh

            ​៣​. ​បារ​លើ​អាកាស​ ​So​r​a​ ​Sky​ ​Bar​
​ស្ថិតនៅ​ខាងក្រៅ​ជាន់​ទី៣៧​នៃ​អគារ​វ​ឌ្ឍនៈ (Vattanac ​Tower) ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​។​ ​នៅ​ទីនោះ​សម្បូរ​ប្រភេទ​ស្រា​ក្រឡុក​ល្បីៗ​ប្រចាំ​ហាង​ ​ស្រា​បៀរ​ ​និង​ស្រាក្រហម​ជា​ច្រើនមុខ​ទៀត​ ​អម​ដោយ​ការ​ចាក់​តន្រ្តី​យ៉ាង​ពីរោះ​ ​រណ្តំ​ពី​អ្នក​ចាក់​ឌី​ស​(DJ)​ជំនាញ​ ​នៅ​ថ្ងៃសៅរ៍​ ​ចំ​ឱកាស​បុណ្យណូអែល​តែម្តង។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លោកអ្នក​ក៏​អាច​សាកល្បង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​ស្រាបៀរ​ ​Vattanac ​Beer​ ​ដែល​ផលិត​ឡើង​ជាពិសេស​ពី​ស្រូវសាលី​សុទ្ធ​មុនគេ​នៅ​ ​Sora​ ​skybar។​ ​គួរ​បញ្ជាក់​ថា​ ​នៅ​ទីនោះ​ ​ភ្ញៀវ​ទាំងឡាយ​នឹង​ទទួល​បាន​បទពិសោធន៍​ឈុត​អាហារ​ពេលល្ងាច​ដ៏​ពិសេស​មានតែ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​រួម​មាន​ ​ឆ្អឹងជំនីរ​ ​Roasted​ ​USDA​ ​prime​ ​rib​, ​ត្រី​សាល់​ម៉ុន​ ​ន័រវេស​ Jos​per​-​roasted​ ​Norwegian​ ​salmon​, ​ជ្រូករ៉ូទី​ទាំងមូល​ ​Roasted​ ​whole​ ​suckling​ ​pig​, ​ទា​រ៉ូទី​ទាំងមូល​ ​Roasted​ ​whole​ ​duck​, ​មាន់​ទួរគី​ ​Roasted​ ​Butterball​ ​turkey​, ​សាច់ជ្រូក​ហ៊ែម​ ​Brown sugar​ ​and​ ​mustard​ ​glazed​ ​ham​ ​ព្រមទាំង​កម្មវិធី​រាប់​ថយ​ក្រោយដែល​លោកអ្នក​មិន​អាច​បំភ្លេច​បាន។​ ​ចំនួន​កៅអី​អង្គុយ​មានកំណត់​! ​ដូចនេះ​ ​រួសរាន់​កក់​ទុកឲ្យ​បាន​មុន​ណា!

Article by SRIN SOKMEAN

Image Courtesy: So​r​a​ ​Sky​ ​Bar​


SUGGESTIONS