×

សម្ភារ​ចាំបាច់​ទាំង​១​៣​យ៉ាង​ដែល​អ្នកដើរ​ព្រៃ​ត្រូវតែ​ត្រៀម​យក​តាម​ខ្លួន​

TRAVEL & LIVING 3 years ago
 
 

           ការ​ដើរ​ព្រៃ​ជា​សកម្មភាព​ទេសចរណ៍​ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​យើង​បច្ចុប្បន្ន​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​និយម​ទេសចរណ៍​បែប​ផ្សងព្រេង​។​ ​រមណីយដ្ឋាន​លាក់ខ្លួន​ក្នុង​តំបន់​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ជាច្រើន​ ​ទីតាំង​នៃ​ប្រទេស​កម្ពុជា​ ​តួយ៉ាង​ ​ភូមិភាគ​ឦសាន​ ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល​ ​និង​ ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ ​ត្រូវ​ ​បាន​យុវជន​យើង​រុករក​ឃើញ​ហើយ​ចែករំលែក​រឿងរ៉ាវ​លើ​បណ្តាញ​សង្គម​ជាហូរហែ​។​ ​ដំណើរ​រុករក​ធនធាន​ទេសចរណ៍​នៅ​តំបន់​ទាំងនោះ​ជា​បទពិសោធន៍​គួរឲ្យ​ចាប់អារម្មណ៍​ ​ប៉ុន្តែ​ការ​ត្រៀម​ខ្លួន​ក៏​ជា​រឿង​ដែល​ទេសចរ​មិន​អាច​មើល​រំលង​បាន​ដែរ​ដើម្បី​បង្ការ​ពី​ហា​និ​ភ័យ​ ​ឬ​ ​កាត់បន្ថយ​បញ្ហា​ដែល​អាច​កើតមាន​ជាយថាហេតុ​។​ ​ខាងក្រោម​នេះ​ជា​សម្ភារ​ដែល​អ្នកជំនាញ​ដើរ​ព្រៃ​បាន​ណែ​នាំឲ្យ​យកជា​ប់​តាម​ខ្លួន​÷

​ស្បែកជើង​ដើរ​ព្រៃ​: ​អ្នក​គប្បី​ប្រើ​ស្បែកជើងឃ្លុប​ដើរ​ព្រៃ​ដែល​អាច​ការពារ​ជម្រាប​ទឹកបាន​ដើម្បីកុំឲ្យ​សើម​ធ្ងន់​ពិបាក​ដើរ​។​ ​ប៉ុន្តែ​លោកអ្នក​អាច​ប្រើ​ប្រភេទ​ស្បែកជើង​កីឡា​ (​ប៉ាត់​តា​) ​សម្រាប់​ពាក់​ធ្វើដំណើរ​ត្រឹម​កន្លែង​បោះជំរំ​ (​បោះតង់​សម្រាក​)​ប៉ុន្តែ​នៅ​ពេល​អ្នក​ត្រូវ​បន្ត​ដំណើរ​យូរ​ទៅ​ឆ្ងាយ​ចូលព្រៃ​ជ្រៅ​ ​អ្នក​​​ចាំបាច់​ត្រូវ​ប្តូរ​ពាក់​ស្លៀក​ជើង​សម្រាប់​ដើរ​ព្រៃ​ស្តង់​ដារ​តែម្តង​។​ ​អ្នកជំនាញ​បាន​ណែនាំ​ថា​ ​ការ​ចំណាយ​ប្រាក់​លើ​ស្បែកជើង​កាន់តែ​មានគុណ​ភាព​នោះ​កាន់តែ​ប្រសើរ​។​

សាក់​កា​ដូ​ដែល​មានគុណ​ភាព​: ​នៅ​ពេល​ទិញ​សាក់​កា​ដូ​ដើរ​ព្រៃ​ ​អ្នក​គប្បី​ពិនិត្យមើល​ដៃ​សាក់​កា​ដូ​ដែល​រឹង​មាំ​ទ្រ​ទម្ងន់​បាន​ល្អ​មិន​ងាយ​ដាច់​ព្រមទាំង​ពិនិត្យ​ហោប៉ៅ​ចំហៀង​ ​និង​ ​ផ្នែក​ថត​ខាងក្នុង​ឲ្យបាន​ល្អិតល្អន់​ ​ជាពិសេស​ ​មើល​ថា​តើ​វា​មាន​ទ្រនាប់​ការពារ​ខ្នង​ដែរ​ឬទេ​។​ ​សាក់​កា​ដូ​ដែល​មានគុណ​ភាព​ធ្វើឲ្យ​លោកអ្នក​ងាយស្រួល​ទុកដាក់​សម្ភារ​ដែល​លោកអ្នក​ត្រូវ​យកទៅ​ជាមួយ​ ​តែ​វាក​៏​អាស្រ័យ​លើ​រយៈពេល​នៃ​ការ​ដើរ​ព្រៃ​របស់​លោកអ្នក​ជាក់ស្តែង​ដែរ​។​

​ឈើច្រត់​: ​ត្រូវ​ប្រើ​ឈើច្រត់​ដើម្បី​ទប់​លំនឹង​ខ្លួន​ ​ជាពិសេស​នៅ​ពេល​ឡើង​ឬ​ចុះ​ចំណោត​។​ ​នៅ​បរទេស​ ​អ្នកដើរ​ព្រៃ​ត្រូវ​ទិញ​ប្រភេទ​ ​walk​in​g​ ​pole​ ​សម្រាប់​ការ​ដើរ​ព្រៃ​ឆ្លងកាត់​វាល​ទឹកកក​ ​ប៉ុន្តែ​នៅ​ស្រុក​យើង​ ​ភាគច្រើន​គេ​ប្រើ​មែកឈើ​ ​ឬ​ ​ដង​ដែល​មាំ​អាច​ប្រើ​ជំនួស​ ​walk​in​g​ ​pole​ ​ក៏បាន​។​

ពិល​ពាក់​ក្បាល​: ​បំភ្លឺ​ពេល​យប់ងងឹត​ឬ​ពេល​មាន​ចុះអ័ព្ទ​ខ្លាំង​ ​ងាយស្រួល​ស្វែងរក​ផ្លូវ​ធ្វើដំណើរ​ ​ឬ​ ​ពេល​បាត់​វង្វេងគ្នា​។​ ​បើ​មាន​គ្មាន​ពិល​ពាក់​ក្បាល​ ​អាច​ប្រើ​ពិល​ធម្មតា​ក៏បាន​។​

ដប​ទឹក​ ​ឬ​ ​បំពង់​ទឹកក្តៅ​: ​វា​ជា​សម្ភារ​មួយ​ដែល​លោកអ្នក​​​ចាំបាច់​យកទៅ​ជាមួយ​បំផុត​។​ ​លោកអ្នក​អាច​ដាច់​ស្បៀង​បាន​ ​តែ​មិន​អាច​ដាច់​ទឹកបាន​ទេ​ ​ព្រោះ​ទឹក​អាច​ជួយ​រាងកាយ​អ្នក​ទ្រាំទ្រ​នឹង​ស្ថានភាព​ដែល​ពិបាក​។​ ​បើ​អាច​ ​គប្បី​មាន​បំពង់​ទឹកក្តៅ​ ​និង​ ​ដប​ទឹក​ប្រភេទ​ចំណុះ​មួយ​លីត្រ​កន្លះ​ឲ្យបាន​ពីរ​ជាប់​ខ្លួន​។​

អាហារសម្រន់​ ​ឬ​ ​ចំណីចំណុក​: ​អ្នក​ត្រូវ​ត្រៀម​អាហារសម្រន់​មួយ​ចំនួន​ដែល​មិន​ត្រូវការ​ទឹក​និង​ភ្លើង​ដើម្បី​ច​ម្អិ​ន​ ​ដូចជា​ ​នំ​កញ្ចប់​ ​ដំឡូង​កំប៉ុង​ ​ឬ​ ​មី​កញ្ចប់​ ​ដែល​ងាយស្រួល​ទទួលទាន​ភ្លាម​ៗ​ ​និង​ ​ងាយស្រួល​ទុកដាក់​ក្នុង​សាក់​កា​ដូ​។​ ​អ្នក​គប្បី​ប្រើ​ថង់​បឺត​ខ្យល់​ (​Airtight​ ​bag​) ​ដែល​អាច​ប្រើ​បាន​ច្រើនដង​ដើម្បី​ជួយ​កាត់បន្ថយ​កាកសំណល់​ក្នុង​បរិស្ថាន​។​

​ឈុត​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ផ្ទាល់ខ្លួន​: ​ឈុត​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ផ្ទាល់ខ្លួន​សំដៅ​លើ​ថ្នាំពេទ្យ​ដែល​លោកអ្នក​ត្រូវ​ប្រើ​តាម​វេជ្ជបញ្ជា​ ​ឬ​ ​ឈុត​ថ្នាំ​បំប៉ន​សុខភាព​ដែល​អ្នកតែង​តែ​ប្រើប្រាស់​ជាប្រចាំ​។​ ​លោកអ្នក​មិន​អាច​ភ្លេច​វា​បានទេ​ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​លោក​អ្ន​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ជាយថាហេតុ​។​

កាតាប​តូច​: វា​ជា​កាតាប​ដែល​លោក​អ្នកប្រើប្រាស់​សម្រាប់​ផ្ទេរ​ឥ​វាន់​ពីសា​ក់​កា​ដូ​ធំ​ដាក់​យក​ទៅតាម​ខ្លួន​ក្នុង​ការ​ដើរ​មួយថ្ងៃ​ៗ​នៃ​ដំណើរ​ក​ម្សាន្ត​រយៈពេល​វែង​។​ ​គេ​ប្រើ​វា​សម្រាប់​ដាក់​តែ​របស់​ចាំបាច់​ដូចជា​ ​ដប​ទឹក​ ​ថ្នាំពេទ្យ​ ​និង​ ​ឈុត​ស​ង្រ្គោះ​បឋម​ ​ជាដើម​។​

ឈុត​ការពារ​មុខ​និង​ក្បាល​: ​លោកអ្នក​ត្រូវតែ​ពាក់មួក​រោមសត្វ​ ​ឬ​ ​មួក​ការពារ​ក​ម្តៅ​ថ្ងៃ​ ​ឬ​ ​កន្សែង​រុំ​ក​ ​អាស្រ័យ​លើ​អាកាសធាតុ​នៃ​តំបន់​ដែល​លោកអ្នក​ធ្វើដំណើរ​ឆ្លងកាត់​ ​ដើម្បី​ការពារ​ប​វិវេ​ណ​ក្បាល​ ​និង​ក​ ​ព្រម​ជាមួយ​វ៉ែនតាការពារ​ភ្នែក​ផង​ដែរ​។​

ស​ម្លៀ​ក​បំពាក់​ចាំបាច់​: ​គប្បី​យក​តាម​ខ្លួន​តែ​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ណា​ដែល​ផ្តល់​ផាសុកភាព​សម្រាប់​ការ​ដើរ​ព្រៃ​។​ ​ចៀសវាង​ស​ម្លៀ​ក​បំពាក់​ដែល​អ្នកដើរ​ព្រៃ​មិនដែល​ឃើញ​ស្លៀក​ ​ឬ​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដែល​ឆើតឆាយ​តែ​មិន​ផ្តល់​ផាសុកភាព​សមស្រប​។​ ​ស​ម្លៀ​ក​បំពាក់​ដែល​ស័ក្តិសម​បំផុត​នោះ​មាន​ដូចជា​ ​ខោ​និង​អាវយឺត​ដើរ​ព្រៃ​ ​អាវ​ពាក់​ពីក្រៅ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ ​ឬ​ ​អាវធំ​ការពារ​ការ​ជ្រាប​ទឹក​ ​ឬ​ ​អាវភ្លៀង​ (​អាស្រ័យ​លើ​រដូវ​កាល​និង​ប្រភេទ​តំបន់​ដែល​លោកអ្នក​ត្រូវ​ទៅ​) ​ជាដើម​។​

សម្ភារ​អនាម័យ​: សូម​យកជា​ប់​ខ្លួន​នូវ​សម្ភារ​ស​ម្អា​ត​ខ្លួន​ ​ឬ​ ​ការពារ​រាងកាយ​ ​ដូចជា​ ​ឡេ​ផ្តល់​សំណើម​ ​ក្រែម​ការពារ​ក​ម្តៅ​ថ្ងៃ​ ហ្វូ​ម​លាងមុខ​ ​កូន​កន្សែងពោះគោ​ ​ក្រដាស​អនាម័យ​ ​ថ្នាំ​និង​ច្រាស​ដុសធ្មេញ​ ​រក្សាទុក​ក្នុង​ថង់​មួយ​ឲ្យបាន​ស្អាត​ត្រឹមត្រូវ​។​ ​យកល្អ​គួរតែ​ដាក់​វា​ក្នុង​ថង់​មួយ​ជាន់​ទៀត​ដើម្បី​បង្ការ​កុំឲ្យ​កំពប់​ឬ​ធ្លាយ​ចេញ​ម​ក្រៅ​ប្រឡាក់​ ​ហើយ​ងាយស្រួល​ប្រមូល​យក​សំបក​មកវិញ​។

ឈុត​សម្ភារ​ផ្ទះបាយ​: ​កុំ​ភ្លេច​យក​កែវ​កាហ្វេ​ ​និង​ប្រអប់​អាហារ​សម្រាប់​ធ្វើដំណើរ​មួយ​ឈុត​ដែល​មាន​សម​និង​ស្លាបព្រា​។​ ​វា​ងាយស្រួល​សម្រាប់​ពេល​លោកអ្នក​ត្រូវ​ច​ម្អិ​ន​អាហារ​បរិភោគ​ ​ងាយស្រួល​លាង​ស​ម្អា​ត​ ​និង​ ​មិន​បង្កើត​កាកសំណល់​។​ ​ជាពិសេស​នៅ​ពេល​ធ្វើដំណើរ​ជា​ក្រុម​ ​វា​ជួយ​បង្កើន​អនាម័យ​ជាង​ការប្រើប្រាស់​ចានក្បាន​លាយ​ ​ឡំ​ជាមួយ​អ្នកដទៃ​។​

ឈុត​ស​ង្រ្គោះ​បឋម​: ​ឈុត​ស​ង្រ្គោះ​បឋម​ ​រួម​មាន​ជាអាទិ៍​ ​ថ្នាំខ្យល់​ ​ថ្នាំ​រាករូស​ ​ថ្នាំឈឺក្បាល​វិលមុខ​ ​ក្តៅខ្លួន​ ​ប្រេង​រឹត​បំ​បា​តើ​ការឈឺចាប់​ ​បង់​បិត​ដំបៅ​ ​ភេសជ្ជៈ​ម្សៅ​ឆុង​ជំនួយ​កម្លាំង​ ស្ព្រៃយ៍​បន្ថយ​អា​ការឈឺចាប់​ ​ប្រេង​លាប​ការពារ​មូស​ខាំ​ -​ល​-​។​
​ក្រៅពី​អ្វី​ដែល​ត្រូវ​យក​តាម​ខ្លួន​សម្រាប់​ការ​ដើរ​ព្រៃ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ​លោកអ្នក​ត្រូវ​ចេះ​រៀបចំ​សម្ភារ​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​ទើប​ជា​ការ​ប្រសើរ​។​ ​សូម​ដាក់​សម្ភារ​ចាំបាច់​បំផុត​នៅ​ផ្នែក​ខាងលើ​ដើម្បី​ងាយស្រួល​យក​ ​ហើយ​ចំពោះ​សម្ភារ​ដែល​មិនសូវ​ប្រើ​ ​សូម​ដាក់​នៅ​ខាង​ក្រោមបង្អស់​នៃ​សាក់​កា​ដូ​ឬ​កាតាប​។​ ​ដោយឡែក​ ​នៅ​ផ្នែក​កណ្តាល​ ចូ​រដាក់​របស់​ធ្ងន់​ៗ​ជិត​ខ្នង​ ​ឯ​របស់​ស្រាល​ៗ​ដាក់​នៅ​ឆ្ងាយ​ពី​ខ្នង​ ​ដើម្បី​រក្សា​សម្ពាធ​ទម្ងន់​។​

Article by SRINSOKMEAN


SUGGESTIONS