×

យុវជន​ ​ជ័រ​ ​ម៉េង​ស៊ា​ង​ ​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ ​ផ្នែក​គំនូរ​ស្តីពី​គ្រឿងស្រវឹង​

NEWS 2 years ago
 
 

             «​ការប្រកួតប្រជែង​គូរ​ឬ​រចនា​គំនូរ​ស្តីពី​គ្រឿងស្រវឹង​»​ ​គឺជា​ប្រធាន​បទ​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​ ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ​ឬ​ហៅ​កាត់​ថា​(C​M​H​) ​ដែល​សហការ​ជាមួយនឹង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​។​ ​កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ក្រើន​រំលឹក​យុវជន​ឲ្យដឹង​ពី​គ្រោះថ្នាក់​ដែល​បង្ក​ពី​ការប្រើប្រាស់​គ្រឿងស្រវឹង​ ​និង​គាំទ្រ​ឲ្យ​មាន​វិធានការ​មាន​ប្រសិទ្ធ​ភាព​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងស្រវឹង​។​

            យុវជន​ ​ជ័រ​ ​ម៉េង​ស៊ា​ង​ ​បច្ចុប្បន្ន​ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​២​ ​ជំនាញ​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ​មួយ​កន្លែងនៅ​ទី​ក្រុងភ្នំពេញ​ ​ដែល​មាន​ស្រុកកំណើត​មកពី​ ​ស្រុក​ស្ទឹង​ហាវ​ ​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ម្ចាស់​ជ័យ​លា​ភី​វ័យ​១​៩​ឆ្នាំ​រូប​នេះ​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​ក៏​ព្រោះតែ​គោលបំណង​សំខាន់​២​គឺ​៖​ ​ទី​១​ ​ជា​ការចូលរួម​ជាមួយនឹង​អង្គការ​ C​M​H​ ​និង​ក្រសួង​អប់រំ​ ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ការប្រើប្រាស់​គ្រឿងស្រវឹង​ ​និង​វិធានការ​នានា​ក្នុង​ការ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿងស្រវឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ​ ​ជាពិសេស​ ​កុមារា​ ​កុមារី​ ​និង​យុវជន​ផង​ដែរ​។​ ​រីឯ​គោលបំណង​សំខាន់​ទី​២​គឺជា​ការសាកល្បង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការរចនា​រូបភាព​ ​ក្រោយ​ពី​យុវជន​រូប​នេះ​បាន​ស្វ័យ​សិក្សា​ក្នុង​អំឡុង​ពេល​ដែល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ជាក់ស្តែង​ ​ការរចនា​គំនូរ​មួយ​ផ្ទាំង​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​របស់​ ​ម៉េង​ស៊ា​ង​ ​បាន​ចំណាយ​រយៈពេល​ត្រឹមតែ​មួយ​ស​ប្តាហ៍​តែប៉ុណ្ណោះ​ក្នុង​ការ​បញ្ចប់​ ​និង​សម្រេចការ​រចនា​របស់​ខ្លួន​មុន​ពេល​ការ​ប្រកួត​ឈាន​មកដល់​ ​ត្រឹមតែ​រយៈពេល​ដ៏​ខ្លី​ ​ពោល​ ​៣​ថ្ងៃ​ដំបូង​យុវជន​រូប​នេះ​បាន​ស្រាវជ្រាវ​ឯកសារ​ ​និង​ធ្វើការ​ប្រមូល​គំនិត​នានា​ជាច្រើន​ក្នុង​ការ​ផ្គួប​ផ្សំ​ចំណុច​រួម​ដែល​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង​ ​ក៏ដូចជា​វិធានការ​ផ្សេងៗ​ទៀត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ ​ជាពិសេស​ ​ការ​តាមដាន​ ​និង​ការ​អាន​ព័ត៌មាន​តាមរយៈ​គេហទំព័រ​របស់​អង្គការសុខភាព​ពិភពលោក​(​WHO​)​។​ ​ក្រោយ​ពី​ការ​ចំណាយ​ពេល​៣​ថ្ងៃ​ក្នុង​ការ​ប្រមូលផ្តុំ​ព័ត៌មាន​ ​ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​ ​ប្រើប្រាស់​ពេលវេលា​ ​២​ថ្ងៃ​ក្នុង​ការ​ព្រាង​រូបភាព​នៅ​លើ​ក្រដាស​ ​និង​គិតថា​តើ​គួរ​បង្កប់​អត្ថន័យ​យ៉ាងដូចម្តេច​ខ្លះ​តាមរយៈ​រូបភាព​ទាំងនោះ​។​ ​បន្ទាប់ពី​បាន​រចនា​រូបភាព​នោះ​ចេញ​ជា​ផ្លូវការ​ ​រួច​ធ្វើការ​ត្រួតពិនិត្យ​លម្អិត​ស្វែងរក​ចំណុច​ខ្វះខាត​ណាមួយ​ ​ដើម្បី​ប្រាកដ​ថា​សមិទ្ធផល​នោះ​គឺ​ត្រឹមត្រូវ​ទៅតាម​លក្ខខ័ណ្ឌ​ប្រកួត​ ​និង​គម្រោង​ដែល​ខ្លួនឯង​បាន​ព្រាងទុក​។​

            ​យុវជន​រូប​នេះ​បាន​បន្ត​ទៀត​ថា​ “​បន្ទាប់ពី​ការ​ប្រកួត​នេះ​បាន​បញ្ចប់​ទៅ​ ​និង​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ ​ខ្ញុំ​បាន​ទទួល​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​ជាច្រើន​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង​ ​និង​បាន​ឈ្វេងយល់​ពី​វិធានការ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់បន្ថយ​ ​ក៏ដូចជា​កាត់ផ្តាច់​ការប្រើប្រាស់​គ្រឿងស្រវឹង​។​ ​មួយវិញទៀត​ ​ខ្ញុំ​បាន​ទទួល​មេរៀន​ថ្មី​មួយ​គឺ​ ​ធ្វើឲ្យ​ខ្ញុំ​ហ៊ាន​ជម្នះ​ ​ហ៊ាន​ផ្លាស់ប្តូរ​ខ្លួនឯង​ពី​មនុស្ស​អៀន​ច្រើន​ ​ពុំសូវ​ហ៊ាន​និយាយ​ ​មិន​ហ៊ាន​បង្ហាញមុខ​ ​ទៅជា​មនុស្សម្នាក់​ដែល​ហ៊ាន​និយាយ​ ​និង​ក្លាហាន​ហ៊ាន​ពន្យល់​បកស្រាយ​នៅចំពោះមុខ​គណៈកម្មការ​ ​លោកគ្រូ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ដែល​បាន​ចូលរួម​ក្នុងពេលនោះ​ផង​ដែរ​។​ ​ខ្ញុំ​នៅតែ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង​ទាំងនេះ​ជាបន្តបន្ទាប់​ទៀត​តាមរយៈ​បណ្តាញ​សង្គម​ផ្សេងៗ​ ​និង​ការចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជាដើម​។​”
​តាមរយៈ​សូវ​រី​ន​ ​ម៉េង​ស៊ា​ង​ ​ក៏​បង្ហាញ​ ​និង​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យដឹង​ផង​ដែរ​ថា​ “​ខ្ញុំ​ពិតជា​រីករាយ​ ​និង​រំភើប​ជា​ពន់ពេក​ដែល​បាន​ចូលរួម​ប្រកួត​ ​និង​ទទួល​បាន​ជ័យ​លា​ភី​។​ ​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បង​ៗ​ ​និង​ប្អូន​ៗ​ដែល​មានចិត្ត​ស្រលាញ់​ផ្នែក​គំនូរ​ ​រួម​ទាំង​ផ្នែក​ផ្សេងៗ​ទៀត​ ​កុំឲ្យ​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ ​និង​ត្រូវ​ជម្នះ​ចិត្ត​របស់​ខ្លួនឯង​ ​ជាពិសេស​នោះ​គឺ​ត្រូវ​ជម្រុះ​ចោល​ឲ្យអស់​នូវ​គំនិត​ដែល​គិតថា​ខ្លួន​ធ្វើ​មិនបាន​ ​ទៅ​មិន​រួច​ ​ត្រូវ​គិតថា​គ្មានអ្វី​ដែល​មិន​អាច​ទៅរួច​នោះ​ទេ​ ​ហើយ​ត្រូវ​ហ៊ាន​អនុវត្ត​ហើយ​អនុវត្ត​ទៀត​កុំ​បោះបង់​”​។​

            គួរ​ជម្រាប​ផង​ដែរ​ថា​ ​ការ​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ ​ម៉េង​ស៊ា​ង​ ​ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជាមួយ​ថវិកា​ចំនួន​១​លាន​រៀល​ ​និង​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​ពី​កម្មវិធី​ប្រកួត​ដែល​មាន​អ្នកចូលរួម​ប្រកួត​ចំនួន​ ​១​៧​៥​នាក់​ ​ព្រមទាំង​រង្វាន់​លើក​ទឹក​មួយផ្សេងទៀត​ពី​អភិបាល​ខេត្ត​ជា​ថវិកា​ចំនួន​២​លាន​រៀល​។​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


 


SUGGESTIONS