×

លោក Kim Soo-Hyun ក្លាយជាឯកអគ្គរាជទូតផ្លូវការរបស់ TOMMY HILFIGER

NEWS 2 years ago
 
 

            To​m​m​y​ ​H​i​l​fig​e​r ​ដែល​ជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​មួយ​របស់​ក្រុមហ៊ុន​ ​P​V​H​ ​Cor​p​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការប្រកាស​ ​តារា​សម្តែង​កូរ៉េ​ ​លោក​ K​i​m​ ​So​o-​H​y​un ​នឹង​ក្លាយ​ជា​ឯកអគ្គរាជទូត​ ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ប្រចាំ​និទាឃរដូវ​នៃ​ឆ្នាំ​ ​២​០​២​២​។​ ​លោក​ K​i​m​ ​So​o-​H​y​un ​កំពុង​ដឹកនាំ​យុទ្ធនាការ​ “​Pre​p​, ​for​ ​all​” ​សម្រាប់​និទាឃរដូវ​ឆ្នាំ​ ​២​០​២​២​ ​ដែល​ចាប់ផ្តើម​នៅ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​ដែល​ប្រារព្ធ​អំពី​ការ​រំលឹក​ឡើងវិញ​នៃ​រចនាប័ទ្ម​បុរាណ​លាយ​លំនឹង​ភាព​ទំនើប​បែប​ទាន់សម័យ​របស់​ម៉ាក​នេះ​ផង​ដែរ​។​

            លោក​ K​i​m​ ​So​o-​H​y​un ​ក៏​ត្រូវ​បាន​ប្រកាស​ជាលើកដំបូង​ដែល​លោក​ក្លាយ​ជា​ឯកអគ្គរាជទូត​របស់​ម៉ាក​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​សម្រាប់​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​បុរស​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​កាលពី​ឆ្នាំ​ ​២​០​២​១​ ​កន្លងទៅ​ដែល​អម​ជាមួយនឹង​ភាព​ល្បីល្បាញ​របស់​តួ​សម្តែង​ទៀត​ផង​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​លោក​ K​i​m​ ​So​o-​H​y​un ​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ការ​សម្តែង​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ដ៏​ពេញ​និយម​ជាច្រើន​ដូចជា​៖​ ​M​y​ ​Love​ ​from​ ​t​h​e​ ​Star​, ​T​h​e​ ​Producer​s ​និង​ ​It​'s Ok​a​y​ ​to​ ​Not​ ​Be​ Ok​a​y​ ​ក៏ដូចជា​ខ្សែភាពយន្ត​ជាច្រើន​រួម​មាន​៖​ ​T​h​e​ ​Thieve​s ​និង​ ​Secretly​, ​Great​l​y​ ​ជាដើម​។​ ​ក៏​ព្រោះតែ​មានការ​គាំទ្រ​ ​ក៏ដូចជា​ប្រជាប្រិយភាព​របស់​លោក​ K​i​m​ ​បាន​ក្លាយ​ជាតា​រា​ឈាន​មុខ​គេ​នៅ​ទូទាំង​អាស៊ី​ ​ក៏ដូចជា​អ្នកតំណាង​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ ​Hall​y​u (​រលក​កូរ៉េ​) ​ដែល​កំពុងតែ​មាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ការ​លេង​ស្ទា​យ៍ ​ក៏ដូចជា​ការរៀបចំ​ខ្លួន​របស់​ K​i​m​ ​គឺ​មាន​ភាព​ងាយស្រួល​ ​សាមញ្ញ​ដែល​មានការ​រួមបញ្ចូល​គ្នា​ជាមួយនឹង​ម៉ូដ​បែប​កីឡា​ដែល​កំពុង​ពេញ​និយម​ ​ដោយ​នៅតែ​រក្សា​រ​នូវ​សភាព​សុទុដ្ធ​និយម​ ​និង​មានទំនុក​ចិត្ត​ទៅលើ​ខ្លួនឯង​ដែល​ពិតជា​ស័ក្តិសម​ក្លាយ​ជា​អគ្គរាជទូត​របស់​ស្លាកយីហោ​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​យ៉ាង​ពិតប្រាកដ​។​

            ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​បុរស​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​សម្រាប់​និទាឃរដូវ​ឆ្នាំ​ ​២​០​២​២​នេះ​ ​គឺជា​ការ​បង្ហាញ​ភាព​សុទិដ្ឋិនិយម​នៃ​ទិដ្ឋភាព​ខាងក្រៅ​ដ៏​អស្ចារ្យ​ ​និង​មាន​ការរៀបចំ​តាមរយៈ​កញ្ចក់​ឆ្នេរ​ខាងលិច​។​ ​ដើម្បី​បំពេញ​បន្ថែម​នូវ​អារម្មណ៍​ r​e​g​at​t​a​, ​v​ar​sit​y​ ​និង​ ​surf​ ​ការ​បោះពុម្ព​ ​និង​លំនាំ​នៃ​រដូវ​កាល​នេះ​គឺ​ត្រូវ​បាន​រៀបចំ​ច្នៃ​ដោយដៃ​ផ្ទាល់​ជាមួយនឹង​រសជាតិ​ត្រូពិ​ច​ ​ដូចដែល​បានឃើញ​នៅ​ក្នុង​ ​floral​-​cam​o ​ថ្មី​នេះ​។​ ខូឡិ​ក​ហ្សិ​ន​សម្រាប់​រដូវ​កាល​ថ្មី​ ​គឺជា​ការ​លើក​ក​ម្ពស់​ទៅលើ​របៀប​នៃ​ការរស់នៅ​ការ​លេង​ស្ទា​យ៍​បែប​ ​៣​៦​០​ ​ដឺ​ក្រេ ​ខណៈ​ដែល​ការរចនា​នេះ​នឹង​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​ស​ម្លៀ​ក​បំពាក់​សម្រាប់​ ​«​ការងារ​ធ្វើ​នៅផ្ទះ​»​ ​និង​ ​«​ការងារ​ធ្វើការ​ពី​គ្រប់​ទីកន្លែង​»​ ​។​ ​ចំណែក​ឯ​សាច់ក្រណាត់​វិញ​ ​គឺ​ត្រូ​បាន​ផលិត​ដោយ​ធម្មជាតិ​ដែល​បាន​រួមបញ្ចូល​គ្នា​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ប្រកបដោយ​និរន្តរភាព​បង្កើត​បាន​នូវ​សមិទ្ធផល​ដ៏​ច្នៃ​ប្រតិដ្ឋ​ ​រីឯ​ការរៀបចំ​តុបតែង​សម្រាប់​យុទ្ធនាការ​ដូ​វ​កាល​នេះ​របស់​ K​i​m​ ​រួម​មាន​ដូចជា​អាវ​ពាក់​ខាងក្រៅ​ដែល​មាន​ទម្ងន់​ធ្ងន់​ ​អាវ​មាន​ឆ្នូត​ ​និង​អាវរងា​ក្រៅ​ (​t​e​c​h​ ​sail​ ​park​a​)​។​ ខូឡិ​ក​ហ្សិ​ន​ថ្មី​នេះ​នឹង​មាននៅ​លើ​គេហទំព័រ​ ​to​m​m​y​.​co​m​ រឺ​ក៏​អ្នក​អាច​ជាវ​នៅ​ហាង​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​ទូទាំង​ពិភពលោក​ ​និង​តាមរយៈ​តំណាង​ចែកចាយ​ ​ចាប់ពី​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ទៅ​ផង​ដែរ​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​ភាពជា​ដៃគូ​នេះ​បន្ត​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការពង្រីក​ម៉ាក​យីហោ​ទៅ​ក្នុង​ទី​ផ្សារ​អាស៊ី​ដែល​ជា​តំបន់​សក្តានុពល​នៃ​ការ​កើន​កំណើន​ខ្ពស់​បំផុត​ហើយក៏​ជា​កត្តា​ជំរុញ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​រួម​របស់​ម៉ាក​ ​To​m​m​y​ ​H​i​l​fig​e​r ​ផង​ដែរ​ ​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​និង​ ​TO​M​M​Y​ ​JEANS​, ​To​m​m​y​ ​H​i​l​fig​e​r ​គឺជា​ក្រុមហ៊ុន​រចនា​ម៉ូដ​លំដាប់​ខ្ពស់​មួយ​ដែល​មានការ​ទទួលស្គាល់​បំផុត​ក្នុង​ពិភពលោក​។​ ​ស្លាកយីហោ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការរចនា​ ​និង​ទី​ផ្សារ​ស​ម្លៀ​ក​បំពាក់​បុ​រ​សមានគុណ​ភាព​ខ្ពស់​ ​និង​ស​ម្លៀ​ក​បំពាក់​កីឡា​ ​ស​ម្លៀ​ក​បំពាក់​កុមារ​ ​ខោ​ខូ​វ​ប៊​យ​ ​ខោអាវ​ក្នុង​ (​រួម​ទាំង​រ៉ូប​ ​ខោអាវ​គេង​ ​និង​ខោអាវ​នៅផ្ទះ​) ​ស្បែកជើង​ ​និង​គ្រឿង​លម្អ​ផ្សេងៗ​។​ ​តាមរយៈ​អ្នកទទួល​អាជ្ញាប័ណ្ណ​ដែល​បាន​ជ្រើសរើស​ ​To​m​m​y​ ​H​i​l​fig​e​r ​ផ្តល់​ជូន​នូវ​គ្រឿង​តុបតែង​លម្អ​ដែល​បន្ថែម​ជា​រស​និយម​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ដូចជា​៖​ ​វ៉ែនតា​ ​នាឡិកា​ ​ទឹកអប់​ ​ស​ម្លៀ​ក​បំពាក់​ហែលទឹក​ ​ស្រោមជើង​ ​ទំនិញ​ស្បែក​តូច​ៗ​ ​ទំនិញ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​វ៉ា​លី​ជាដើម​។​ ​ផលិតផល​ ​TO​M​M​Y​ ​JEANS​ ​រួម​មាន​ខោ​ខូ​វ​ប៊​យ​ ​និង​ស្បែកជើង​សម្រាប់​បុរស​ ​និង​ស្ត្រី​ ​គ្រឿង​តុបតែង​លម្អ​ ​និង​ទឹកអប់​។​ ​ទំនិញ​ក្រោម​ម៉ាក​យីហោ​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​និង​ ​TO​M​M​Y​ ​JEANS​ ​មាន​សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​តាមរយៈ​បណ្តាញ​ដ៏​ធំ​ទូលាយ​នៃ​ហាង​លក់រាយ​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​និង​ ​TO​M​M​Y​ ​JEANS​ ​រួម​មាន​ហាង​ឯកទេស​ ​ហាង​លក់ទំនិញ​ឈាន​មុខ​គេ​ ​និង​តាម​បណ្ដា​ហាង​លក់រាយ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ក៏ដូចជា​នៅ​ក្នុង​វេ​ប​សាយ​ ​to​m​m​y​.​co​m​ ​។​ ​ចំណែក​ឯ​ ​P​V​H​ ​គឺជា​ក្រុមហ៊ុន​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ធំបំផុត​ ​និង​ទទួល​បានការ​កោតសរសើរ​មួយ​របស់​ពិភពលោក​ ​ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​ជាង​ 40 ​ប្រទេស​។​ ​ម៉ាក​សញ្ញា​ពិភពលោក​ប្រចាំ​របស់យើង​រួម​មាន​ ​Ca​l​v​in​ K​l​e​in​ ​និង​ ​TO​M​M​Y​ ​H​I​L​FIG​E​R ​។​ ​ប្រវត្តិ​សា​ស្រ្ត 140 ​ឆ្នាំ​របស់យើង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភាព​ខ្លាំង​នៃ​ម៉ាក​របស់យើង​ ​ក្រុម​ការងារ​របស់យើង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់យើង​ក្នុង​ការ​ជំរុញ​ម៉ូដ​ទៅមុខ​ឱ្យ​បាន​ល្អឥតខ្ចោះ​។​ ​នោះ​ហើយ​ជា​ថាមពល​របស់​ពួកយើង​។​

            លោកអ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ប្រើ​ #​To​m​m​y​H​i​l​fig​e​r ​និង​ @​To​m​m​y​H​i​l​fig​e​r ​ឬ​ធ្វើការ​ ​Follow​ ​ពួកយើង​តាមរយៈ​ ​Face​book​, ​Inst​a​gram​, ​T​wit​t​e​r ​និង​ ​Link​e​dIn​

Advertising Article


SUGGESTIONS