×

ឆ្នេរ​ល្វា​ឯម​ ​កន្លែង​ក​ម្សាន្ត​ឆ្នេរ​ទន្លេ​ថ្មី​ដ៏​ត្រកាល​ប្រចាំ​ស្រុក​ល្វា​ឯម​

TRAVEL & LIVING 3 years ago
 
 

           ​ធ្វើដំណើរ​ឆ្លង​សាឡាង​ពី​ខាង​កោះ​ពេជ្រ​ ​ក្រុងភ្នំពេញ​ ​ទៅកាន់​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ចំណាយ​ពេល​ត្រឹមតែ​ប្រហែល​២​០​នាទី​ ​លោកអ្នក​នឹងបាន​ទៅដល់​ទីតាំង​លម្ហែ​ថ្មី​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ​«​ឆ្នេរ​ល្វា​ឯម​»​ ​ឬ​ ​«​L​v​e​a​ ​A​e​m​ ​Beach​»​ ​ដែល​ប្រៀបបានទៅ​នឹង​បុប្ផា​ដ៏​ស្រស់​សោភា​លាក់ខ្លួន​មួយ​ទង​ប្រចាំ​ស្រុក​ល្វា​ឯម​ត្រើយម្ខាង​រាជធានី​។​ ​ការធ្វើដំណើរ​ទៅកាន់​ឆ្នេរ​ល្វា​ឯម​មាន​ភាព​ងាយស្រួល​ណាស់​ ​ពីព្រោះ​មានផ្លូវ​ល្អ​ស្រួល​ជិះ​ ​ហើយ​ថែមទាំង​មាន​លើកស្លា​ក​បដា​សម្គាល់​រហូតដល់​៤​ទីតាំង​ ​ចាប់តាំង​ពី​ចំណុច​កំពង់​ចម្លង​អរិយ​ក្សត្រ​រហូតដល់​ឃុំ​សារិកាកែវ​ ​ស្រុក​ល្វា​ឯម​។​ ​ដើម្បី​ទៅដល់​ទីនោះ​ ​យើង​ត្រូវ​ឡើង​ពី​កំពង់​ចម្លង​អរិយ​ក្សត្រ​រួច​ដំណើរ​ទៅត្រង់​រហូតដល់​វត្ត​ពេជ្រ​ម្កុ​ដ​ ទើ​បបត់​ស្តាំ​ចម្ងាយ​៧​គីឡូម៉ែត្រ​។​ ​បន្ទាប់មក​ ​នៅ​ពេល​ឃើញ​ស្លាក​ទី​៣​ ​ត្រូវ​បត់​កោង​ស្តាំ​តាមផ្លូវ​បេតុង​ថ្មី​ចម្ងាយ​៣​គីឡូម៉ែត្រ​ទៀត​ទើប​ឃើញ​ស្លាក​ទី​៤​ ​ទាល់​ព្រែក​ ​បត់​ស្តាំ​ ​២​០​០​ម៉ែត្រ​។​

          ​ឆ្នេរ​ល្វា​ឯម​ជា​រមណីយដ្ឋាន​ធម្មជាតិ​-​កែច្នៃ​ ​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​ប្រចាំ​តំបន់​ខាងលើ​នេះ​ ​ព្រោះ​កាលពីដើម​ឡើយ​តំបន់​នេះ​មិនមែន​កន្លែង​លម្ហែ​មាត់​ឆ្នេរ​សម្រាប់​បម្រើ​វិ​ស​័​យ​ទេសចរណ៍​បែប​នេះ​ទេ​។​ ​នៅ​ពេល​ទៅដល់​ ​អ្នកទេសចរ​ជិត​ឆ្ងាយ​នឹង​ពើបប្រទះ​សម្រស់​ឆ្នេរ​ទន្លេ​ធម្មជាតិ​លាតសន្ធឹង​វែងអន្លាយ​ពោរពេញ​ដោយ​ខ្យល់ជំនោរ​បរិសុទ្ធ​បក់​មក​ល្វើយ​ៗ​ប្រលោម​កាយ​ ​ព្រម​ជាមួយ​តូប​អង្គុយ​ទទួលទាន​អាហារ​បែបជា​ក្យូ​ស​ប្ញស្សី​ប្រក់​ស្លឹក​ជាច្រើន​តម្រៀបជួរ​ត្រៀបត្រា​គួរ​ជាទី​មនោ​រម្យ​ក្រៃលែង​។​ ​តាម​ការ​ចង្អុលបង្ហាញ​ពី​ម្ចាស់​ហាង​ផ្ទាល់​ ​នៅ​ទីតាំង​ឆ្នេរ​ល្វា​ឯម​នេះ​ ​មាន​ក្យូ​ស​ចំនួន​៤​ប្រភេទ​ ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ដែល​មក​ក​ម្សាន្ត​ជ្រើសរើស​អាស្រ័យ​តាម​ចំនួន​របស់​ភ្ញៀវ​ជាក់ស្តែង​។​ ​ប្រភេទ​ទី​១​ ​មាន​ទំហំ​អាច​អង្គុយ​បានគ្នា​ក្រោម​៥​នាក់​។​ ​ប្រភេទ​ទី​២​ ​អាច​អង្គុយ​បាន​ចំនួន​ក្រោម​១​០​នាក់​។​ ​ប្រភេទ​ទី​៣​ ​អាច​អង្គុយ​បាន​ចំនួន​ក្រោម​៣​០​នាក់​។​ ​រីឯ​ប្រភេទ​ទី​៤​ ​អាច​អង្គុយ​បាន​ចំនួន​ក្រោម​៧​០​នាក់​។​ ​ដូចនេះ​ ​លោកអ្នក​មិនបាច់​បារម្ភ​រឿង​ខ្លាច​ខ្វះ​កន្លែង​អង្គុយ​ ​ឬ​ ​កន្លែង​តូច​ចង្អៀត​ពិបាក​អង្គុយ​នោះ​ឡើយ​។​

          ​ចំណែក​ម្ហូបអាហារ​វិញ​ ​ពិតជា​មាន​លក្ខណៈ​សម្បូរ​បែប​គួរឲ្យ​ចង់​ទទួលទាន​ ​អំណោយផល​ល្អ​សម្រាប់​កម្មវិធី​ជួបជុំ​ដំណើរ​ក​ម្សាន្ត​លក្ខណៈ​គ្រួសារ​និង​មិត្តភក្តិ​។​ ​ជម្រើស​ត្រី​សាច់​ដែល​លោកអ្នក​អាច​កុម្ម៉ង់​បាន​នៅ​ទីនោះ​ ​រួម​មាន​ ​ជាអាទិ៍​ ​ត្រីក្អែក​ ​ត្រី​ប្រមា​ ​ត្រី​ក្រហម​ ​ត្រី​រ៉ស់​ ​ត្រី​សណ្តា​យ​ ​កង្កែប​ ​កំពឹស​ ​ខ្យង​ ​អន្ទង់​ ​និង​ ​មាន់​ស្រែ​ ​ជាដើម​។​ ​រីឯ​ម្ហូប​ដែល​ពេញ​និយម​ ​មាន​ដូចជា​ ​ឈុត​មាន់​ដុត​ត្រាវ​ ​មាន់​ដុត​ត្រយូងចេក​ ​មាន់​ដុត​កូ​កា​ ​អន្ទង់​ឆា​ក្តៅ​ ​អន្ទង់​អប់​មីសួ​រ​ ​ពោះ​តាន់​ឆា​អ​ង្រ្ក​ង​ ​ត្រី​ឆ្លូញ​បំពង​ស្វាយ​ខ្ចី​ ​ត្រីក្អែក​ចំហុយ​ទឹកត្រី​អំពិល​ទុំ​ ​ត្រី​ដុត​អំបិល​ ​ត្រី​បឹង​កញ្ឆែត​ ​ខ្យង​ចំហុយ​ម្រេច​ ​ឬ​ ​ចំហុយ​គ្រឿង​ ​ភ្លា​កំពឹស​ ​កំពឹស​លីង​ ​កំពឹស​ក្រឡុក​គ្រឿង​ចំហុយ​ ​និង​ ​ពោត​លីង​ស្ទឹ​ក​ខ្ទឹម​ ​ឬ​ ​ពោត​បំពង​ -​ល​-​។​ ​«​ឆ្នេរ​ល្វា​ឯម​ ​រសជាតិ​ឆ្ងាញ់​ម៉ា​អែម​ ​អនាម័យ​ស្អាត​លេខ​១​»​ ​ជា​ពាក្យស្លោក​គោល ការណ៍​ដែល​រមណីយដ្ឋាន​នេះ​តែង​ប្រកាន់ខ្ជាប់​សម្រាប់​បម្រើ​ក្នុង​វិ​ស​័​យ​ទេសចរណ៍​ប្រកបដោយ​គុណភាព​សេវាកម្ម​គួរ​ជាទី​ពេញចិត្ត​៕​

Article by SRINSOKMEAN


SUGGESTIONS