×

ធ្វើដំណើរ​កាន់តែ​ងាយស្រួល​គ្រប់​កាលៈទេសៈ​ជាមួយនឹង​ ​Royal​ ​E​n​field​ ​Classic​ 350

NEWS 2 months ago
 
 

           ​ការ​ជិះ​ម៉ូតូ​មិន​ត្រឹមតែ​ជា​ចំណង់ចំណូលចិត្ត​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អ្នកខ្លះ​បាន​ចាត់​ទុក​វា​ជា​ផ្នែក​មួយ​នៃ​ស្ទី​ល​ ​និង​បរិ​បទ​នៃ​ការរស់នៅ​របស់​ពួកគេ​ផង​ដែរ​។​ ​វា​ជា​ការធ្វើដំណើរ​មួយ​ដែល​អ្នក​អាច​រីករាយ​ ​និង​ជុំគ្នា​ជាមួយ​មិត្តភក្តិ​របស់​អ្នក​សម្រាប់​ការ​ជិះ​ក​ម្សាន្ត​ចុង​ស​ប្តាហ៍ ​ជិះ​ម៉ូតូ​ផឹកកាហ្វេ​ ​ឬ​សូម្បីតែ​ការធ្វើដំណើរ​ធម្មតា​។​ ​ភាព​សាមញ្ញ​ធម្មតា​បែប​នេះ​នឹង​មើល​ទៅកាន់​តែ​កក់ក្តៅ​នៅពេលដែល​ក្រុម​មិត្តភក្តិ​របស់​អ្នកប្រើប្រាស់​ម៉ូឌែ​ល​ដូចគ្នា​។​ ​រស់នៅ​ក្នុង​យុគ​សម័យ​ដែល​ការប្រើប្រាស់​ប្រេង​ឥន្ធនៈ​​កំពុង​ប៉ះពាល់​ដល់​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​អ្នក​ ​ម៉ូតូ​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចំណាយ​សន្សំសំចៃ​។​ ​ជាមួយនឹង​ម៉ូតូ​ដែល​ដើរ​ដោយ​បច្ចេកវិទ្យា​ ​F​I​ ​ពិតជា​អាច​ជួយ​បាន​ច្រើន​មែនទែន​។​ ​ឧទាហរណ៍​ដូចជា​ ​Classic​ 350 ​អ្នក​គ្រាន់តែ​ចំ​នាយ​លើ​ថ្លៃ​សាំង​ប្រហែល​ 3 ​Lite​ ប៉ុន្នោះ​ជាមួយនឹង​ការធ្វើដំណើរ​ក្នុង​រយះ​ចម្ងាយ​ 100 ​គីឡូម៉ែត្រ​។​ ​ជាមួយនឹង​បរិ​បទ​នៃ​ពាក្យ​ថា​ ​go​-​green​ ​ម៉ូតូ​ជះ​ឥទ្ធិពល​ដល់​បរិស្ថាន​តិច​ជាងឡាន​ដោយសារតែ​វា​ផលិត​ឥ​ន្ធនៈហ្វូ​ស៊ី​ល​តិច​ជាង​មុន​ក្នុង​ការ​បង្កើត​ ​និង​បញ្ចេញ​កា​បូ​ន​ឌី​អុក​ស៊ី​ត​តិច​ជាងឡាន​ផង​ដែរ​។​

           ​Royal​ ​E​n​field​ ​Classic​ 350cc ​គឺ​សម្រាប់​មនុស្ស​គ្រប់រូប​ ​ទាំង​ផ្នែក​ ​ក​ម្ពស់ ​និង​ប្រវែង​របស់​វា​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ស័ក្តិសម​ជាមួយ​គ្រប់​ជំនាន់​ ​មិនថា​អ្នកខ្ពស់​ ​ទាប​ ​រាង​តូច​ស្តើង​ ​ឬ​ធាត់​នោះ​ទេ​។​ ​អ្នក​នៅតែ​អាច​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ​នៅពេលដែល​ម៉ាស៊ីន​ចាប់ផ្តើម​ដំណើរការ​។​ ​Royal​ ​E​n​field​ ​Classic​ 350cc ​មាន​ទម្ងន់​ 195 ​គីឡូក្រាម​ហើយ​ដើម្បី​ផ្លាស់​ទី​វា​បាន​ដោយ​គ្មាន​ជំនួយ​ពី​នរ​ណាមួយ​ ​អ្នក​ប្រហែលជា​ត្រូវការ​ប្រើ​កម្លាំង​រាងកាយ​បន្តិច​។​ ​សម្រាប់​អ្នក​ដែល​រៀន​បើកបរ​ដំបូង​អាច​និង​គិតថា​ម៉ូតូ​ធំ​មាន​ភាព​ពិបាក​ក្នុង​កា​របើក​ ​ធ្ងន់​ហើយ​ពិបាក​ទប់​លំនឹង​ផ្ទុយទៅវិញ​នៅពេលដែល​ម៉ាស៊ីន​ចាប់ផ្តើម​ដំណើរការ​ ​នោះ​អ្នក​នឹង​ភ្ងា​ក់​ផ្អើល​ទៅវិញ​ព្រោះ​ដំ​នើ​រកា​រ​នៃ​ម៉ាស៊ីន​របស់​ម៉ូតូ​ធំ​នឹង​មាន​ភាព​ងាយស្រួល​ឥតឧបមា​រ​។​

           ​ភាគច្រើន​នៃ​អ្នក​បើកបរ​ម៉ូតូ​ធំ​ ​ពួកគាត់​មាន​ទ​ស្សនះវិ​ស័យ​ចូលចិត្ត​ការ​ជិះ​ម៉ូតូ​បែប​ដំណើរ​ផ្សងព្រេង​ព្រោះ​ស្ថិត​ក្នុង​ពេល​តែមួយ​ពួកគាត់​និង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ការ​គយគន់​ទេសភាព​តាមផ្លូវ​ផង​ដែរ​។​ ​ការធ្វើដំណើរ​បែប​នេះ​នឹង​ធ្វើ​អោយ​រាងកាយ​របស់​ពួកគេ​អាច​ប៉ះ​ផ្ទាល់​ជាមួយ​ធម្មជាតិ​ជុំវិញ​ខ្លួន​។​ ​សាក​ស្រមៃ​ទៅ​មើល​ថា​អ្នក​កំពុង​ជិះ​ម៉ូតូ​ ​Classic​ 350cc ​ទៅ​ក​ម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំបូកគោ​ចុង​ស​ប្តាហ៍​នេះ​ ​ថត​រូបភាព​ស្អាត​ៗ​របស់​អ្នក​ ​ហើយ​រៀបចំផែនការ​និទានរឿង​ឱ្យ​មិត្ត​របស់​អ្នកស្តាប់​ក្រោយពេល​ធ្វើដំណើរ​រួច​។​ ​ការធ្វើដំណើរ​ទៅមក​ប្រចាំថ្ងៃ​របស់​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​និង​បត់បែន​ប្រសិនបើ​អ្នក​ជ្រើសរើស​ម៉ូតូ​ដែល​ផ្តល់​ផាសុកភាព​ខ្ពស់​ដូច​ ​Royal​ ​E​n​field​ ​Classic​ 350cc ​ដែល​ធ្វើឡើង​ជាមួយ​នឹង​ក​ម្ពស់​កៅអី​ 805​m​m​ ​ដែល​មិន​ធ្វើ​អោយ​អ្នក​ឈឺ​សាច់ដុំ​ ​និង​ឈឺខ្នង​នោះ​ទេ​។​ ​កាន់តែ​ពិសេស​ជាមួយ​ប្រូ​ម៉ូ​សិន​ចូលឆ្នាំ​ខ្មែរ​អតិថិជន​ ​និង​ទទួល​បានការ​ថែម​ជូន​ជាច្រើន​ផ្សេងទៀត​ដូចជា​៖​ ​កាត​សាំង​ ​ស្លាក​លេខ​ ​ប័ណ្ណ​បើកបរ​ម៉ូតូ​ធំ​ ​ការ​ប្តូរ​ប្រេង​និង​តម្រង​ចំនួន​ពីរដង​ ​និង​ឈុត​ស​ម្លៀ​ក​បំពាក់​របស់​ ​Royal​ ​E​n​field​ ​ផង​ដែរ​៕​

           ​សម្រាប់​ព័ត៌មាន​លម្អិត​បងប្អូន​ដែល​មានបំណង​ទិញ​ម៉ូតូ​សម្រាប់​ឆ្នាំ​ថ្មី​អាច​ទំនាក់ទំនង​ទៅ​ក្រុម​ការងារ​របស់​ ​Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​តាមរយៈ​លេខ​ទូរស័ព្ទ​៖​ 095 666 372/077 666 392/089 256 669 រឺ​តាមដាន​ព័ត៌មាន​ថ្មី​របស់​ម៉ូតូ​ ​Royal​ ​E​n​field​ ​ពី​តេឡេក្រាម​ផ្លូវការ​របស់​ក្រុមហ៊ុន​៖​ ​h​t​t​p​s://​t​.​me​/​royal​e​n​field​cam​bo​d​i​a​

​Advertising​ ​Article​


SUGGESTIONS